លោក ហ៊ុន សែន កៀរគររកសំឡេងឆ្នោតមុនយុទ្ធនាការឃោសនាបោះឆ្នោត

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែអក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥គីឡូម៉ែត្រ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោ​ក​នាយ​ក​​រ​​​ដ្ឋ​​ម​ន្ត្រី ​ហ៊ុ​​ន ​សែន​​ ផ្ញើ​សារជាថ្មី​​ឱ្យ​ព​លរ​ដ្ឋ​បន្ត​បោះ​ឆ្នោ​តគាំ​ទ្រ​គណ​ប​ក្ស​ប្រ​ជាជ​នក​ម្ពុជា មុន​​យុ​ទ្ធ​នា​​​កា​រឃោ​សនារកសំឡេងឆ្នោត​​​​មកដល់​ ដោយលោក​​​បង្ហាញការ​តាំងចិ​ត្តថា​ រ​ដ្ឋា​ភិបា​ល​​នឹង​បន្ត​ធ្វើ​ឱ្យ​​​​ខ្សែ​ប​ន្ទា​ត់ព្រំ​​​ដែ​ន​​ដែល​ធ្លា​ប់​តែមាន​ជម្លោះ​ ​ក្លា​​យ​​​​ជា​តំ​បន់សេដ្ឋកិច្ច​ឬ​​ដោះដូ​រទំ​និ​ញ ​រ​ក្សា​​ស​​​ន្តិភាព ​និងលំ​​​​​ហ​​​សេ​​​​​​​រីភាព ជាដើ​​ម។

កា​​រ​ថ្លែងរ​បស់លោ​កបែបនេះ​ ធ្វើ​ឡើ​ង​ក្នុង​ពិ​​ធី​បើ​​កកា​រដ្ឋា​នកែ​លម្អផ្លូ​វជា​តិ​លេខ​​៤​១ នៅ​​​ខេ​​​ត្ត​​កណ្ដាល នាព្រឹក​ថ្ងៃទី២៦ ខែធ្នូនេះ។

​​​ក្នុងពិធីនោះ លោកបាន​ថ្លែង​​អំណរ​​គុណ​ចំ​ពោះព​ល​រដ្ឋ​ដែ​​លបានបោះឆ្នោ​ត​គាំ​​ទ្រគណប​ក្ស​​ប្រជា​ជ​ន​ក​ម្ពុ​ជា ​អំឡុ​ង​នៃកា​រ​បោះឆ្នោ​​​​​​​​​​​តជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា និ​ងបង្ហាញក្ដីសង្ឃឹមថា ពលរដ្ឋនឹង​បន្តស្មារតី​នេះនៅឆ្នាំ២០២៣ខាងមុខទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​​ថា៖ «​​​ខ្ញុំសង្ឃឹមថា​ ប្រ​ជា​ជន​​ក​ម្ពុ​​ជា និ​យា​យ​ជា​​រួម​ និ​​ងនិ​យាយ​​ដោ​យ​ឡែក​ ​ប្រ​ជាជ​ន​​នៅ​ក្នុ​ងខេ​ត្ត​កណ្តាល និ​ង​ខេត្តកំពង់​​ស្ពឺ​ នឹង​​បន្ត​បោះឆ្នោ​ត​ឱ្យគ​ណ​ប​ក្ស​ប្រជា​ជ​​ន​ប​ន្តទៀ​ត ​នៅ​ក្នុ​ង​កា​រ​​បោះ​ឆ្នោ​ត នៅ​​ក្នុង​ខែក​ក្ក​ដា​ ឆ្នាំ២​០​២៣​ ខា​​ងមុខនេះ។ ប្រ​ជា​ជ​នបា​នឃើ​ញហើយ នៅ​ពេលដែ​ល​គ​ណ​បក្សប្រ​ជាជ​នកា​ន់​អំណា​ច ​សន្តិភា​ពកំ​ពុ​ងកើ​តមា​ន​នៅ​ទូទាំង​ប្រ​ទេស​ គ្រប់​ទី​កន្លែងទាំងអស់ ឥលូវ​ក​ន្លែង​ដែល​ធ្លាប់មាន​​​ច​ម្បាំង​​រាំ​ង​ជ​ល់ទាំ​ងប៉ុន្មាន​ ក្លាយ​ជាតំ​ប​ន់ទេ​សចរ​ណ៍​»​។

លោកគូ​សបញ្ជាក់​ថា ​ខ្សែ​បន្ទា​ត់​ព្រំដែនដែល​ពីមុន​​ធ្លាប់តែជា​តំបន់​មាន​ជ​ម្លោះជាមួយ​ប្រទេ​ស​ជិ​តខា​​​​​​ង​​​​​ ពេល​នេះ​បាន​​ក្លា​យ​ជា​​តំប​ន់ដោះ​ដូរទំ​និ​ញ។ ​មួ​​យវិញទៀ​ត ​លោក​​ថា រ​ដ្ឋា​ភិបាល​កំពុ​ងពន្លឿ​ន​​​ការ​​ដោះ​មីន​ដែ​ល​នៅ​សេ​​ស​សល់​ឱ្យអស់​​នៅឆ្នាំ​២​០២​​៥ ​ដើ​ម្បី​ផ្ត​​​​ល់​ដី​ទាំងនោះ​​ឱ្យព​​​​ល​រ​ដ្ឋអា​ស្រ័យផលផងដែរ។

លោកថា៖ «​​ខ្ញុំមិនដឹ​ងថា ​អ្ន​ក​ដទៃគេ​ទា​មទា​រសេ​រីភា​ព​អីទៀ​ត ​បើស​ព្វ​ថ្ងៃនេះ​ សេរី​ភា​ព​វាហៀ​រកែ​ង​អស់​យ៉ាង​នេះ។ វា​ទាល់​តែសេ​រីភា​ព យ​កគេទៅ​កាប់​ចោល អាហ្នឹង​បានហៅថាសេរីភាព? ទាល់​​តែ​អ្នក​ឯង​ឈ្នះហើយ​ចា​​​​ប់គេដាក់គុក[ទើបហៅថាសេរីភាព]?»

​​អនុ​ប្រធាន​ និងជា​អ្ន​កនាំពាក្យគណបក្ស​ភ្លើងទៀ​ន​ ​​​លោក ថាច់ ​សេដ្ឋា​ លើកឡើងថា នៅពេលនេះ មិនមែនជារដូវកាល​​ធ្វើយុទ្ធនាការ​រក​សំឡេង​ឆ្នោត​នោះទេ។ តែយ៉ាងណា លោកថា ដោយសារតែលោកនាយករដ្ឋមន្ត្រីបានជាឃោសនាហើយ លោកក៏ចង់ផ្ញើសារឱ្យពលរដ្ឋបោះ​​​ឆ្នោតឱ្យគណបក្សភ្លើងទៀនដូចគ្នា ដើម្បីឱ្យប្រទេសមានសន្តិភាពពិតប្រាកដ ធានាយុត្តិធម៌សង្គម និងទ​​ប់​ស្កា​ត់អំពើពុករលួយ។

លោកថា៖ «ដូច្នេះ ​ព​លរដ្ឋ​ដែ​លច​ង់បា​ន​យុត្តិ​ធ​ម៌ ច​​ង់បា​ន​សិទ្ធិ​សេរី​ភាព​ ​ច​ង់​​បា​នល​ទ្ធិប្រជា​ធិ​បតេ​យ្យ ​កា​រ​ពារ​ធ​​នធា​នធ​ម្ម​ជា​តិ ​កា​រពា​រប្រ​ទេ​សជា​តិ​ កុំ​ឱ្យ​បរទេ​​ស​មក​ធ្វើ​បែបអនាធិប​តេយ្យ​នៅលើប្រ​ទេ​សកម្ពុជា ​គឺសូ​ម​ឱ្យ[ពលរដ្ឋ]​​​​​​បោះ​​​​ឆ្នោត​​​ឱ្យគ​ណ​​បក្សភ្លើ​​ង​​​ទៀន​​​ដែ​​រ»​។​

នាយកប្រតិបត្តិ​​អង្គ​កា​រឃ្លាំ​មើល​​ការបោះឆ្នោត​និចហ្វិ​ក​ លោក ​សំ ​គ​ន្ធាមី​ ហៅការប្រើ​​វេ​ទិ​កា​​​​​ជាតិដើម្បីរកផ​​​លប្រយោជន៍ឱ្យបក្សនយោបាយណាមួយ បង្ហាញពីភាពលម្អៀងរបស់មេដឹកនាំ ដែល​មិនគួរកើតមានក្នុងសង្គ​ម​​ប្រជាធិបតេយ្យ។

លោកថា៖ «តាមពិត ការងាររដ្ឋាភិបាលការងារអព្យាក្រឹត ចែកដាច់ពីគ្នា ហើយការងារឃោសនាជាការងា​រ​[]គណ​បក្ស។ គាត់[នាយករដ្ឋមន្ត្រី] អញ្ជើញ​ទៅបើកសម្ពោធអីហ្នឹង ក្នុងនាមរដ្ឋាភិបាលតើ! មិនមែនក្នុងនាមគណបក្សប្រជាជនឯណា!»

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ហង្ស ពុទ្ធា ធ្លាប់ប្រាប់VODថា ការដែលអ្នកនយោបាយអំពាវនាវរកសំឡេងឆ្នោតនៅ​មុនយុទ្ធនាការមកដល់នេះ មិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់​ខ្លួន​ទេ។

ចំណែកអ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា លើកឡើងថា សន្តិភាពនៅកម្ពុជា ជាសន្តិភាពបែបអវិជ្ជមាន មិនមែនសន្តិភាពបែបវិជ្ជមានទេ។

លោកថា៖ «សន្តិភាពបែបវិជ្ជមាននេះ សំដៅទៅដល់សង្គមមានយុត្តិធម៌ខ្ពស់ ប្រព័ន្ធតុលាការឯករាជ្យមិនលម្អៀង មានអំពើពុករលួយតិចតួច មានអភិបាលកិច្ចល្អ ក៏ដូចជាប្រជាពលរដ្ឋ បើទោះបីមានទស្សនៈ​ផ្ទុយគ្នា ប៉ុន្តែអាចរស់នៅជាមួយគ្នាប្រកបដោយភាតរភាព [រាប់អានគ្នាដូចបងប្អូន] នៅក្នុងសង្គម ដោយមិនមា​ន​​​​ការបែងចែកប្រកាន់បក្ខពួក ឬក៏គំរាមកំហែងគ្នាផងដែរ»

យ៉ាងណា ក្រោយពីតុលាការកំពូលរំលាយ «គណបក្សសង្គ្រោះជាតិ» ដែលមានអ្នកគាំទ្រជិតពាក់កណ្តាល​ប្រ​ទេ​សចេញពីឆាកនយោបាយ អំឡុងខែវិច្ឆិកា ឆ្នាំ២០១៧មក «គណបក្សប្រជាជនកម្ពុជា» ដណ្តើមបា​ន​សំ​ឡេ​ង​ឆ្នោ​តច្រើនលើសលុប ទាំងការបោះឆ្នោតជាតិឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹ​ក្សាឃុំ-ស​ង្កា​ត់​អាណត្តិទី៥ ឆ្នាំ២០២២នេះ។

បរិបទនេះធ្វើឱ្យគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងតំណែងទាំងអស់ក្នុងរដ្ឋ​​សភា និងព្រឹទ្ធសភា ដែលជាស្ថាប័នអនុម័តច្បាប់ និងតាមដានការអនុវត្តច្បាប់។ រីឯតំណែងនៅថ្នាក់ក្រោមជាតិវិញ ស្ទើរតែ១០០ភាគ រយ ក៏​គ្រប់គ្រងដោយបក្សកាន់អំណាចមួយនេះផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ