ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើការប្រជែងដណ្តើមយកកៅអី១កន្លែងសម្រាប់ពានរង្វាន់ AFF Suzuki Cup 2016 ជាមួយនឹងក្រុមទីម័រខាងកើត ឡាវ និងប្រ៊ុយណេ នៅថ្ងៃទី១៥ដល់២១ ខែតុលា ឆ្នាំ២០១៦ នាពហុកីទ្បាដ្ឋានជាតិអូទ្បាំពិក។
ក្នុងចំណោម៤ក្រុមខាងលើ នឹងមាន១ក្រុមត្រូវបានទ្បើងទៅធ្វើការប្រកួតបន្តក្នុងពូល B នៃពានរង្វាន់ AFF Suzuki Cup 2016 ដែលមានក្រុមជម្រើសជាតិវៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ដែលទើបតែចាប់ពូលរួចរាល់នៅមីយ៉ាន់ម៉ា។ ចំណែកឯពូល A មានសិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និងក្រុមការពារតំណែងជើងឯកថៃ។
នៅថ្ងៃទី១៥ ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិឡាវ បន្ទាប់មកនៅថ្ងៃទី១៨ ក្រុមជម្រើសជាតិកម្ពុជានឹងជួបជាមួយក្រុមជម្រើសជាប្រ៊ុយណេ និងនៅថ្ងៃទី២១ ជួបជាមួយក្រុមជម្រើសជាតិទីម័រខាងកើត។
កាលពីឆ្នាំ២០១៤ ក្រុមជម្រើសជាតិឡាវបានទម្លាក់ក្រុមជម្រើសជាតិកម្ពុជាចេញពីការប្រកួតដណ្តើមយកកៅអីសម្រាប់ការប្រកួត AFF Suzuki Cup 2014។
សម្រាប់ការប្រកួតជុំផ្ដាច់ព្រ័ត្រទាំងពូល A និងពូល B នឹងធ្វើឡើងចាប់ពីថ្ងៃទី១៩-២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ដោយមានប្រទេសពីរធ្វើម្ចាស់ផ្ទះរួមមានមីយ៉ាន់ម៉ានិងហ្វីលីពីន៕