ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតជាមួយទីម័រខាងកើត ក្នុងជំនួបចុងក្រោយក្នុងការប្រកួតវគ្គជម្រុះ AFF Suzuki Cup 2016 នាវេលាម៉ោង៦:៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ។
ក្នុងការប្រកួតល្ងាចនេះ ទោះបីបានត្រឹមស្មើក៏ដោយ ក៏ក្រុមជម្រើសជាតិកម្ពុជាអាចបានឡើងទៅវគ្គចែកពូលនៃពានរង្វាន់ខាងលើនេះដែរ ខណៈទីម័រខាងកើតអស់ឱកាសក្នុងការឡើងទៅវគ្គបន្តហើយ។
ក្រុមទាំង២មានប្រវត្តិជួបប្រកួតគ្នាចំនួន៦ដង ដោយកម្ពុជាឈ្នះ៤ ស្មើ១ និងចាញ់តែម្ដងគត់៕