ការប្រកួតដែលបានធ្វើឡើងយ៉ាងស្វិតស្វាញនៅប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី១៨ វិច្ឆិកា គឺការប្រកួតជម្រុះ១៦នាក់យក៨នាក់ ដើម្បីជម្រើសយកអ្នកឈ្នះទៅប្រកួតជម្រុះបន្តក្នុងជុំទី៣ ដែលនឹងជ្រើសបានអ្នកខ្លាំង៤នាក់ចុងក្រោយនោះ។ កីឡាករ ផន ប៊ុនម៉ៅ គឺជើងខ្លាំងម្នាក់ក្នុងវគ្គជម្រុះ១៦នាក់ហើយបានឡើងទៅវគ្គបន្ត បើទោះជាជ័យជម្នះរបស់គេ ហាក់មិនសូវមានការគាំទ្រច្រើនពីអ្នកគាំទ្រ ព្រោះតែគេវាយចេញបានតិច ដោយលោកត្រូវបានអ្នករៀបចំការប្រកួតព្រមានថាបើសិនការប្រកួតក្នុងវគ្គបន្ត លោកនៅតែរក្សាថ្វីដៃបានត្រឹមប៉ុណ្ណឹង គឺមិនមានឱកាសសម្រាប់ឈានឡើងក្នុងវគ្គបន្តទៀតទេ។
មកទល់ពេលនេះ ការប្រកួតជម្រុះជើងឯកប្រចាំឆ្នាំ២០១៧ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមត្រូវបានដំណើរការកាន់តែឈានដល់វគ្គសំខាន់ទៀតហើយបន្ទាប់ពីការប្រកួតទាំំងមូលបានបើករេញអោយកីឡាករមកពីក្លិបផ្សេងគ្នាចំនួន៣២រូប នៅទូទាំងប្រទេសចាប់គូគ្នាឡើងប្រកួតជម្រុះចុះឡើងៗ ហើយមកទល់ពេលនេះគឺកីឡាករ១៦នាក់ដែលបានជោគជ័យ បានបន្តប្រកួតជម្រុះគ្នាពីនាក់១៦នាក់៨នាក់ ដោយទទួលបានកីឡាករដែលឡើងអង្គុយវគ្គ៨នាក់ចំនួន៦នាក់ហើយគិតត្រឹមការប្រកួតកាលពីថ្ងៃទី១៨ វិច្ឆិកា។
ការប្រកួតមួយនេះបានដំណើរការបានជាង២ខែមកហើយ ដោយក្នុងមួយសប្ដាហ៍មានការប្រកួតជម្រុះចំនួន៤នាក់ស្មើនឹង២គូ ទើបគេឃើញរៀងរាល់សប្ដាហ៍តាំងពីកម្មវិធីប្រកួតនេះលេចចេញរូបរាងនៅសង្វៀន ប៉ុស្ដិ៍លេខ៥ព្រែកកំពិស គឺមានកីឡាករ២រូបត្រូវបានទម្លាក់ ហើយកីឡាករ២រូបបានឡើងបន្ត ហើយធ្វើអោយអ្នកស្នេហាវិស័យប្រដាល់មានការចាប់អារម្មណ៍។
ជាក់ស្ដែងការប្រកួតក្នុងវគ្គជម្រើសបានកីឡាករទី៦ពីការប្រកួតជម្រុះ១៦នាក់ សុទ្ធតែធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍ ដោយកីឡាករ ផន ប៊ុនម៉ៅ ត្រូវបានគេឃើញប្រើអស់សមត្ថភាព ហើយកីឡាករម្ខាងទៀតក៏ប្រើអស់សមត្ថភាព។ នេះជាការប្រកួតដែលកាន់តែសំខាន់ ហើយនៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងត្រូវកើតឡើង ដោយនោះក៏ជាវគ្គនឹងកាន់តែមានពន្លឺនូវម្ចាស់ជើងឯកដែលត្រូវបានអ្នករៀបចំកម្មវិធីថាគឺជាធនធានរបស់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
លោកថាការប្រកួតដែលបានធ្វើឡើងនេះ គឺនឹងជម្រើសរកជើងខ្លាំងទៅត្រៀមនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដោយសារតែព្រឹត្តិការណ៍នោះប្រទេសកម្ពុជានឹងមានវិញ្ញាសារប្រដាល់ជាអាទិភាព។ ការប្រកួតក្នុងវគ្គបន្តគឺជាការកំណត់អោយអ្នកឈ្នះទាំង៨នាក់ បន្តចាប់គូគ្នាប្រកួតចាញ់ធ្លាក់ៗដដូចក្នុងជុំទី១ទៀត ដោយតម្រូវអោយកីឡាករ២នាក់ប្រកួតគ្នាហើយអ្នកឈ្នះនឹងបន្ត ឡើងអង្គុយកៅអី៤នាក់ឆ្ពោះទៅរកការប្រកួតជម្រុះដដែលជាដដែល ដើម្បីកំណត់អោយកីឡាករដែលបន្តបានឈ្នះប្រកួតគ្នាជម្រុះបែបហ្នឹងរហូតនៅដល់តែម្នាក់ចុងក្រោយ ដើម្បីអោយក្លាយជាម្ចាស់ពានជើងឯក។
ការប្រកួតមួយនេះសម្រាប់អ្នកក្លាយជាម្ចាស់ជើងឯក គឺមានន័យថាជាកីឡាករដែលមិនធ្លាប់ចាញ់ទាល់តែសោះក្នុងចំណោមការប្រកួតដែលបានធ្វើឡើងក្នុងវគ្គជម្រុះពីមួយដំណាក់ទៅដំណាក់កាល អ៊ីចឹងហើយទើបអ្នកដែលមានសំណាងបានឡើងទៅកាន់វគ្គបន្តរមែងទទួលបានការសរសើរ ប៉ុន្តែក៏មានអ្នកខ្លះចោទថាបានឡើងដោយសារតែមានការកាន់ជើងពីលោកអាជ្ញាកណ្ដាល និងការផ្ដល់ពិន្ទុបែបយិតយោងបន្តិចបន្តួច នៅពេលការប្រកួតរយៈពេល៣ទឹកមានពិន្ទុប្រហាក់ប្រហែលគ្នានោះផងដែរ។
អ្នកទស្សនាខ្លះរមែងយល់ថាអ្នកទទួលបានពិន្ទុឈ្នះក្នុងពេលការប្រកួតមិនស៊ីសងគ្នា គឺដោយសារតែកីឡាកររូបនោះមានសំណាងឬមានគ្រូបង្វឹករបស់ខ្លួនមានទំនាក់ទំនងនៅពីក្រោយជាមួយចៅក្រមផ្ដល់ពិន្ទុ។ យ៉ាងណាមិញ គេនៅតែចាត់ទុកថាអ្នកដែលបានបន្តឡើងទៅកាន់វគ្គបន្ទាប់គឺផ្ដើមចេញពីសមត្ថភាព ដោយសារតែភាពជាក់ស្ដែងគឺការប្រកួតរបស់កីឡាករនីមួយៗ គឺមានការវិនិច្ឆ័យពីអ្នកទស្សនាដែលចេះមើលពីការកំណត់ពិន្ទុភាគច្រើន ដែលសឹងតែអាចនិយាយបានថាមិនមានការផ្ដល់ពិន្ទុចំពោះអ្នកឈ្នះណាម្នាក់មាន លទ្ធផលមិនត្រូវចិត្តអ្នកគាំទ្រនោះទេ។
ការប្រកួតដណ្ដើមកៅអី៨នាក់ ដែលទើបជម្រើសបាន៦នាក់ ដែលបានធ្វើឡើងគឺមានការចម្រូងចម្រាស់ពីភាគីអ្នកគាំទ្រម្ខាងគួរសមដោយសារតែអ្នកកាន់ជើងខាង ផន ប៊ុនម៉ៅ និង ង៉ែត រដ្ឋា ដែលបានឡើងអង្គុយកៅអីទី៥ និងទី៦ សុទ្ធតែត្រូវបានគេមើលឃើញថាមានសមត្ថភាពមិនធម្មតា បើទោះជាកីឡាករ ផន ប៊ុនម៉ៅ ត្រូវគេអះអាងថាប្រកួតមិនសូវល្អ តែបែរជាឈ្នះក្នុងចំណោមអ្នកតាមដាន។
ឆ្លើយតបនឹងករណីនេះ លោក សេង កដិកា បញ្ជាក់ថា គឺបណ្ដាលមកពីលោកវាយត្រូវចំណុចសំខាន់ច្រើនជាងភាគីម្ខាងទៀត ទើបលោកទទួលបានជ័យជម្នះ នៅក្នុងស្ថានភាពដែលគូប្រកួតរបស់គេវាយចេញបានច្រើនក៏ដោយ។ យ៉ាងណាមិញលោកនៅតែអះអាងថា ផន ប៊ុនម៉ៅ ប្រកួតមិនសូវបានល្អដូចជាពេលដែលគេមិនទាន់បាត់មុខនោះទេ ទើបលោកបញ្ជាក់ថាសំណាងរបស់គេទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងមិនមានតែម្ដង បើគេមិនប្រឹងប្រកួតអោយបានល្អជាងនេះ ខំហ្វឹកហាត់អោយល្អជាងនេះ នៅពេលការប្រកួតជម្រុះ៨នាក់យក៤នាក់ចាប់ផ្ដើម។
លោក សេង កដិកា និយាយថាក្នុងចំណោមការប្រកួត១៦នាក់ជម្រុះយក៨នាក់ លោកចាត់ទុកថា រវាងបង្គោលក្រហម ផន ប៊ុនម៉ៅ និងបង្គោលខៀវ រ័ត្ន ដារ៉ា សុទ្ធតែវាយចេញល្អ ហើយហេតុផលដែលគណកម្មការសម្រេចអោយអ្នកវាយចេញតិចបានឈ្នះទៅកាន់វគ្គ៨នាក់ គឺមិនមានអ្វីក្រៅពីគេវាយត្រូវគោលដៅចំជាងដែលជាចំណុចត្រូវទទួលបានពិន្ទុនោះទេ។
លោកថាអ្នកទាំងពីរត្រូវបានគណៈកម្មការផ្ដល់អោយឈ្នះចាញ់ពិន្ទុមិនឯកច្ឆ័ន្ទនោះទេ ដោយសារតែ ផន ប៊ុនម៉ៅ បង្គោលក្រហម ដ្បិតថាត្រូវបានចៅក្រម៣នាក់អោយឈ្នះពិន្ទុក្នុងចំណោមចៅក្រមទាំង៥មែន ប៉ុន្តែបើនិយាយពីពិន្ទុចាញ់ឈ្នះគឺគេឈ្នះដោយលទ្ធផលនាំមុខយ៉ាងតិចបំផុត។ លោកនៅតែមានអារម្មណ៍សោកស្ដាយនៅពេលកីឡាករ រ័ត្ន ដារ៉ា ត្រូវបានទម្លាក់ ដោយសារតែគេក៏ជាជើងខ្លាំងវ័យក្មេងនិងកំពុងឡើងកូដនាពេលចុងក្រោយផងដែរ។ លោកបានព្រមានថា កីឡាករ ផន ប៊ុនម៉ៅ ដែលបានឡើងអង្គុយកៅអី៨នាក់កាលពីថ្ងៃទី១៨ វិច្ឆិកា បើនៅតែប្រកួតត្រឹមតែប្រហាក់ប្រហែលនឹងជ័យជម្នះដែលបានធ្វើឡើងជាមួយកីឡាករ រ័ត្ន ដារ៉ា គឺគេពិតជាទៅមិនរួចជាមួយគូប្រកួតសម្រាប់ឆ្លងទៅកាន់វគ្គ៤នាក់ដែលជាវគ្គសំខាន់នោះទេ ដោយសារតែក្នុងវគ្គនោះគឺសុទ្ធតែជាកីឡាករល្អៗ៕