នៅសប្តាហ៍នេះមានព័ត៌មានថាសាលាដំបូងរាជធានីភ្នំពេញបានលើកយកសំណុំរឿងករណីហិង្សានៅផ្លូវវ៉េងស្រេងកាលពីដើមឆ្នាំ២០១៤ដែលចោទប្រកាន់ពាក់ព័ន្ធ លោក រ៉ុង ឈុន អតីតមេដឹកនាំសហជីពនោះ បញ្ជួនទៅឲ្យចៅក្រមជំនុំជម្រះ ប៉ុន្តែមិនទាន់កំណត់ពេលជាក់លាក់។
ក្រោយពីមានដំណឹងនេះមជ្ឈដ្ឋានជាច្រើនបានចាប់អារម្មណ៍ដោយសារតែពេលនេះ លោក រ៉ុង ឈុន គឺជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មកពីគណបក្សសង្រ្គោះជាតិ។
នៅក្នុងបទសម្ភាសន៍ជាមួយ VOD លោក រ៉ុង ឈុន សង្ឃឹមថា លោកអាចនឹងបន្តការងារគជបទៀត បើតុលាការកាត់សេចក្តីលើសំណុំរឿងលោកដោយអនុវត្តច្បាប់ត្រឹមត្រូវ។
សូមស្តាប់បទសម្ភាសន៍រវាង លោក អ៊ឹង ប៊ុនថន នៃ VOD និងលោក រ៉ុង ឈុន សមាជិក គ.ជ.ប៖