បេឡាជាតិរបបសន្តិសុខសង្គម(ប ស ស ) បានណែនាំដល់ម្ចាស់គ្រីះស្ថាន សហគ្រាស និងកម្មករ និយោជិត អំពីរបៀបថ្មីនៃការប្រើប្រាស់សេវាថែទាំសុខភាព។
បើតាមសេចក្តីជូនដំណឹងរបស់ ប ស ស ចុះថ្ងៃទី១៧ខែឧសភានេះ បានលើកឡើងថា ករណីកម្មករ និយោជិតមានអាការៈ ខ្សោយ វិលមុខ ទន់ដៃទន់ជើង ញ័រទ្រូង ពិបាកដកដង្ហើម និង ជប់អារម្មណ៍ដែលបណ្តាលមកពីខ្វះជាតិស្ករក្នុងឈាមឬខ្វះជាតិអ៊ីយ៉ុងក្នុងឈាម គឺជាករណីបញ្ហាសុខភាពបុគ្គល។ សេចក្តីជូនដំណឹងបន្តថា ករណីនេះ កម្មករនិយោជិកទាំងអស់ ត្រូវទទួលការព្យាបាល និងថែទាំវេជ្ជសាស្ត្រក្រោមរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពវិញ។
ចំណែកកម្មករនិយោជិតសន្លប់ច្រើននាក់នៅក្នុងគ្រឺះស្ថានសហគ្រាសដែលបណ្តាលមកពីបរិយាកាសខាងក្នុងឬខាងក្រៅបេឡាជាតិចាត់ទុកថា នេះជាគ្រោះថ្នាក់ការងារនិងត្រូវទទួលបានការព្យាបាលនិងថែទាំវេជ្ជសាស្ត្រ ក្រោមរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ។
តាមការបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងការបែងចែកនេះ ចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី១ខែមិថុនា ឆ្នាំ២០១៨។