កីឡាការិនីកូនកាត់ខ្មែរអាមេរិក កញ្ញា ខាន់ ចេសា ដណ្ដើមបានមេដាយមាសប្រភេទកីឡាជឺជិតស៊ូក្នុងព្រឹត្តិការណ៍កីឡា Asian Games ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។
ហ្វេស៊្បុគក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា កីឡាការិនីកូនកាត់ខ្មែរអាមេរិក កញ្ញា ខាន់ ចេសា ដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡា Asian Games លើកទី១៨ ដែលបានប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូណេស៊ី ដែលជាមេដាយមាសដំបូងសម្រាប់បេសកកម្មអត្តពលិកកម្ពុជាឆ្នាំ២០១៨នេះ បន្ទាប់ពីយកឈ្នះលើកីឡាការិនីអារ៉ាប់រួម Alhinaai Mahra ក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្នុងប្រភេទកីឡាជឺជិតស៊ូ លើវិញ្ញាសាទម្ងន់ក្រោម ៤៩គីឡូក្រាម។
កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២២ បន្ទាប់ពីដណ្ដើមបានមេដាយមាសនេះក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី លើកទី១៨ ដែលត្រូវបានរៀបចំឡើងក្នុងរយៈពេល៤ឆ្នាំម្ដង។