កម្មករ​សំណង់ លោក ឌៀប ភារម្យ លាយ​ស៊ីម៉ង់ត៍​នៅ​ការដ្ឋាន​សំណង់មួយកន្លែងនា​ជាយក្រុង​ភ្នំពេញ ក្នុង​ខណ្ឌ​កំបូល។

ខណៈ​សំណង់​អគារ​ខ្ពស់ៗ​កើនឡើង កម្មករ​ក្នុង​វិស័យនេះ​នៅ​តែ​ប្រឈម​នឹង​ការ​លំបាក

បើទោះបីជារដ្ឋាភិបាលបានព្យាយាមចាត់វិធានការហាមឃាត់កម្មករមិនឱ្យរស់នៅក្នុងអគារដែលកំពុងតែសាងសង់ បន្ទាប់ពីមានករណីដួលរលំអគារយ៉ាងណាក៏ដោយ យើងសង្កេតឃើញថា កម្មករជាច្រើននិងក្រុមគ្រួសាររបស់ពួកគេនៅតែបន្តរស់នៅក្នុងអគារដែលកំពុងសាងសង់ ខណៈកិច្ចគាំពារសង្គមតិចតួចសម្រាប់កម្មករក្រៅផ្លូវការទាំងនេះ ភាគច្រើនធ្វើឱ្យពួកគេងាយរងគ្រោះដោយសារគ្រោះថ្នាក់នៅកន្លែងការងារ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។