កម្ពុជាគួរពិចារណាអំពីថ្នាក់រៀនឥតជញ្ជាំង (Wall-less Classroom)
ប្រព័ន្ធអប់រំដែលមានគ្រូបង្រៀនដោយផ្ទាល់ ទល់មុខគ្នាជាមួយសិស្ស ក្នុងថ្នាក់រៀនដែលមានជញ្ជាំងបួនបិទជិត ទំនងក្លាយជាប្រព័ន្ធអប់រំបុរាណមួយដែលមិនផ្ដល់លទ្ធភាពទូលំទូលាយសម្រាប់សិស្សជាច្រើននៅតំបន់ជនបទដែលមានជីវភាពខ្វះខាតទេ។ ផ្ទុយទៅវិញ ការអភិវឌ្ឍថ្នាក់រៀនឥតជញ្ជាំង ឬថ្នាក់រៀនអនឡាញ ឬហៅម្យ៉ាងទៀតថា ថ្នាក់ឌីជីថល អាចនឹងផ្ដល់ឱកាសជោគជ័យស្មើភាពគ្នា ទាំងសម្រាប់សិស្សានុសិស្សនៅទីក្រុងឬទីប្រជុំជន ក៏ដូចជាសិស្សានុសិស្សនៅតាមតំបន់ជនបទផងដែរ។