តំណាងសហគមន៍ភូមិច្រណោល កំពុងសរសេរសំណើដើម្បីដាក់ទៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

តំណាង​សហគមន៍​ភូមិ​មួយ​នៅ​ក្រចេះ ប្ដេជ្ញា​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​មូលដ្ឋាន

តំណាងសហគមន៍ដែលជាស្ត្រី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ នៅតែបង្ហាញឆន្ទៈក្នុងការដាក់​សំណើបន្ថែមទៀតទៅអាជ្ញាធរមូលដ្ឋាន ដើម្បីស្នើចាត់វិធានការដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើងក្នុងមូលដ្ឋាន បើទោះបីកន្លងមក សំណើទាំងនោះមិនត្រូវបានអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយ​ក៏ដោយ។