ទីតាំងខាងមុខផ្សារអូរឫស្សី ថតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

ផ្សារបុរាណជាសសរស្ដម្ភដ៏សំខាន់សម្រាប់សង្គមខ្មែរ

ផ្សារ​បុរាណ​នៅ​កម្ពុជា​តែងតែមាន​សកម្មភាពមមាញឹកខ្លាំង ហើយ​​អាជីវកររូតរះ​បើក​ដំណើរ​ការ​អាជីវកម្ម​របស់​ពួកគេ​ពី​ព្រឹក​ព្រលឹម និង​​បិទ​ទៅវិញ​​នៅ​មុន​ថ្ងៃ​លិច។ ​ផ្ទុយ​ពី​ផ្សារ​ទំនើប​​ដែល​កំពុង​តែរីកដុះដាល​ក្នុង​ពេល​បច្ចុប្បន្ន ដែល​ចាប់​ផ្ដើម​បើក​ទ្វារ​យឺតជាង ប៉ុន្តែ​ដំណើរ​ការ​អាជីវកម្ម​អាច​​នៅ​បន្ត​រហូតដល់​ម៉ោង​៩ ឬម៉ោង​១០​យប់។