សាលានៅទូទាំងប្រទេសកម្ពុជាបានបើកដំណើរការវិញ ប៉ុន្តែសិស្សមកពីជនបទមួយចំនួនត្រូវបន្តធ្វើការងារ
បន្ទាប់ពីការទ្រាំនឹងការរៀនពីចម្ងាយតាមប្រព័ន្ធអនឡាញអស់រយៈពេលជាងមួយឆ្នាំ នៅពេលដែលសាលាត្រូវបានបិទនិងបើកជាបន្តបន្ទាប់ក្នុងរយៈពេលពីរឆ្នាំនេះ សិស្សានុសិស្សទូទាំងប្រទេសកម្ពុជាក៏បានត្រលប់ទៅរៀនក្នុងថា្នក់វិញដោយការប្រុងប្រយ័ត្ន។ ប៉ុន្តែសម្រាប់ក្មេងៗមកពីជនបទ វិបត្តិកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចគ្រួសារពួកគេកាន់តែលំបាក ដែលបណ្ដាលឱ្យពួកគេត្រូវសម្រេចចិត្តបោះបង់ការសិក្សា ហើយទៅរកការងារធ្វើ។