លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន ចុះពិនិត្យទីតាំងផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ កាលពីអំឡុងខែមករា ឆ្នាំ២០២១។ (ធ្វីតទ័រ៖ The Office of President Moon Jae-in)

កូរ៉េ​ខាងត្បូង​នឹងចំណាយ​ថវិកា​១,៩២​ពាន់​លាន​ដុល្លារ​ ដើម្បី​ជំរុញ​ការ​ផលិត​​វ៉ាក់​សាំង​​​​កូវីដ-១៩

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in បានឱ្យ​ដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោក​មានគម្រោង​វិនិយោគ​ថវិ​កាចំនួន២,២ទ្រីលានវ៉ុន (ឬស្មើ​ប្រមាណ១,៩២ពាន់លានដុល្លារ) ដើម្បីប្រែក្លាយ​ប្រទេសនេះឱ្យ​ទៅជាមូលដ្ឋានផលិតវ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ធំបំផុតទាំង​៥របស់ពិភពលោក នៅឆ្នាំ២០២៥។

ក្រុមជំនាញសុខាភិបាលធ្វើការត្រួតពិនិត្យលើអ្នកបើកបររថយន្តមុននឹងឱ្យបន្តធ្វើដំណើរ នៅតំបន់មួយនៃប្រទេសកូរ៉េខាងត្បូង។ (climatescorecard.org)

កូរ៉េ​ខាងត្បូង​រក​ឃើញ​ករណី​​ឆ្លង​​វីរុស​​កូវីដ​-១៩​​បំប្លែង​​ខ្លួន​ Delta Plus​ ដំបូង​​ចំនួន​២​​​ករណី

ទីភ្នាក់ងារ​គ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េ (KDCA) បានឱ្យ​ដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូងបានរកឃើញការឆ្លងដំបូងចំនួន២ករណី នៃវីរុសកូវីដ-​១៩ ទម្រង់បំប្លែងខ្លួន “ដែលតាផ្លឹស” (Delta Plus) ខណៈដែលប្រទេសនេះ បច្ចុប្បន្នកំពុងប្រយុទ្ធនឹងរលកទី៤នៃជំងឺរាតត្បាតទូទាំងប្រទេស។

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការជាមួយអាជ្ញាធរថៃ ចុះយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនពលករខ្មែរធ្វើការនៅប្រទេសថៃ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Royal Embassy of Cambodia in Bangkok)

ថៃ​អនុម័ត​ថវិកា​៩០៩​លាន​​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​​វិធាន​ការ​សង្គ្រោះ​​ក្នុង​វិបត្តិ​កូវីដ-១៩

គណៈរដ្ឋមន្រ្តីថៃ នៅថ្ងៃអង្គារនេះ បានអនុម័តកញ្ចប់ថវិកាចំនួន៣០​ពាន់​លាន​បាត (ឬស្មើ​ប្រមាណ៩០៩​លានដុល្លារ) បន្ថែមទៀត ក្នុង​វិធាន​ការសង្គ្រោះ​​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដោយ​សារ​​ការ​រឹត​ត្បិត ​ដើម្បីកាត់បន្ថយការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

ពលរដ្ឋថៃជាច្រើនរយនាក់ចេញតវ៉ាទាមទារឱ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងដោយសារអសមត្ថភាពដឹកនាំនិងទប់ស្កាត់កូវីដ-១៩ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។ (Twitter of TLHR / ศูนย์ทนายความเพื่อสิทธิมนุษยชน)

បាតុករ​ថៃ​ទាមទារ​​ជា​ថ្មី​ឱ្យ​​​នាយក​រដ្ឋ​មន្រ្តី​​ចុះ​ចេញ​ពី​តំណែង​ ខណៈ​ករណី​ឆ្លង​វីរុស​កូវីដ-១៩​កើន​ឡើង

ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវដោយជិះរថយន្តនិងម៉ូតូ កាលពីថ្ងៃអាទិត្យ ដើម្បីទាមទារសារជាថ្មីម្ដងទៀតឱ្យនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ជុំវិញការដោះស្រាយករណីវីរុសកូវីដ-១៩មិនបានល្អ ខណៈដែលប្រទេសនេះ បច្ចុប្បន្នកំពុងតែប្រឈមនឹងវិបត្តិនៃជំងឺរាតត្បាតធ្ងន់ធ្ងរ។

ក្រុមជនអនាថានិងអ្នកខ្វះខាត ជួបប្រជុំគ្នាជាមួយបុគ្គលិកបម្រើការក្រោមគម្រោងឈ្មោះ «Jang Warn Kah» ឬ «Hire No Kill» មូលនិធិ Mirror Foundation ។ (A24 News)

គម្រោង​របស់​មូល​និធិ​ Mirror​ Foundation​ ផ្តល់​ការងារ​ដល់​ជន​អនាថា​និង​អ្នក​ខ្វះ​ខាត​នៅ​ថៃ

ស្ថិតនៅក្រោមគម្រោងឈ្មោះ «Jang Warn Kah» ឬ «Hire No Kill» មូលនិធិ Mirror Foundation បានចាប់ផ្តើមគម្រោងរបស់ខ្លួនដែលមានគោលបំណងផ្តល់ឱកាសការងារដល់ជនអនាថាឬ​ពលរដ្ឋ​ក្រីក្រ ដើម្បីជួយឱ្យ​ពួកគេ​អាច​ចាក​ចេញ​ពី​ស្ថានភាព​ដ៏​លំបាក​នាពេលបច្ចុប្បន្ន ខណៈដែលជនអនាថាភាគច្រើនគឺជាបុរសដែលស្ថិតនៅក្នុងចន្លោះអាយុ៥០ ដល់៦០​ឆ្នាំ ហើយរស់នៅតែម្នាក់​ឯង និងមិនមានលទ្ធភាពរកការងារធ្វើក្រោមលក្ខខណ្ឌការងារទៀងទាត់។

សកម្មភាពគ្រឿងចក្រក្នុងដំណើរការជីក​យក​រ៉ែ​ថ្ម​ដូឡូ​មីត (dolomite) ដែលធ្វើឡើងនៅជុំវិញទីតាំងអាងស្តុកទឹក Victoria ស្ថិតក្នុងតំបន់ Digana ដែល​ត្រូវបាន​ស្គាល់ថា ជាអាងស្តុកទឹកធំជាងគេមួយនៅក្នុងប្រទេសស្រីលង្កា។ (A24)

ការ​រុក​រក​រ៉ែ​នៅ​​តំបន់​អាង​ស្តុក​ទឹក​មួយ​នៅ​ស្រី​លង្កាជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀត បង្កឱ្យ​​មាន​ការរញ្ជួយ​​ដី​​

ករណីរញ្ជួយដីជាច្រើនកើតឡើងនៅជុំវិញអាងស្តុកទឹក Victoria ស្ថិតក្នុងតំបន់ Digana ដែល​ត្រូវបាន​ស្គាល់ថា ជាអាងស្តុកទឹកធំជាងគេមួយនៅក្នុងប្រទេសស្រីលង្កា។

ប្រធានាធិបតី Rodrigo Roa Duterte ថ្លែងនៅក្នុងកម្មវិធីមួយកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។

ហ្វីលីពីន​នឹង​ដាក់​ទីក្រុង​ Manila​ ជា​តំបន់​បិទ​ខ្ទប់​ ដើម្បី​ទប់​ស្កាត់​វីរុស​បំប្លែង​​ថ្មី​ប្រភេទ​ Delta

ប្រធានាធិបតី​ហ្វីលីពីន​ លោក ​Rodrigo Duterte នៅថ្ងៃសុក្រនេះ បានអនុម័តលើការដាក់ចេញវិធានការបិទខ្ទប់នៅក្នុងតំបន់រដ្ឋធានីម៉ានីឡា (Manila) ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស​បំប្លែង​​ថ្មី​ប្រភេទ Delta និងដើម្បីការពារប្រព័ន្ធសុខាភិបាលរបស់ប្រទេស។

លោកស្រី Barbara Woodward ឯក​អគ្គរាជទូត​ចក្រភព​អង់គ្លេសប្រចាំ​អង្គការ​សហប្រជាជាតិ​។ (ធ្វីតទ័រ៖ UK at the UN)

មន្ត្រី​ UN ព្រមានថា វីរុសកូវីដ-១៩ អាចឆ្លង​​ប្រជាជនមីយ៉ាន់ម៉ាប្រមាណពាក់កណ្តាល​ក្នុងពេល​២​សប្តាហ៍​ទៀត

ឯក​អគ្គរាជទូត​ចក្រភព​អង់គ្លេសប្រចាំ​អង្គការ​សហប្រជាជាតិ (UN) បាន​ព្រមាន​​​ថា ពាក់កណ្តាលនៃប្រជាជនមីយ៉ាន់ម៉ា សរុបចំនួន៥៤លាននាក់អាចនឹងឆ្លងមេរោគកូវីដ -១៩ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ ខណៈដែលតំណាងរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាប្រចាំនៅអង្គការនេះអំពាវនាវ​ឱ្យ​មាន​​​ការផ្តល់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព។

ប្រធានាធិបតី Rodrigo Roa Duterte លើកបង្ហាញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុងកម្មវិធីមួយកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Rody Duterte)

ប្រធានា​ធិបតី​​ហ្វីលីពីន​ ​បញ្ជា​ឱ្យ​​​ចាក់​វ៉ាក់សាំង​​ការពារ​​​កូវីដ-១៩​ដល់​​ពលរដ្ឋ​ដែល​ចង់​​ចាក់

ប្រធានាធិបតី​ហ្វីលីពីន ​លោក ​Rodrigo Duterte បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោកបើកយុទ្ធនាការ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ដល់អ្នកដែលមានបំណងចាក់វ៉ាក់សាំង ដើម្បីបង្កើន​កិច្ចការ​ពារ​ប្រជាជន​ពីការឆ្លងនៃជំងឺរាតត្បាតមួយនេះ។

លោក​ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) ថ្លែងក្នុងសន្និសីទមួយកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Union Peace Conference - 21st Century Panglong)

របប​យោធា​មីយ៉ាន់ម៉ា​រក​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ដើម្បី​ដោះស្រាយ​វិបត្តិ​វីរុស​កូវីដ-១៩

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ាកំពុងតែស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ខណៈដែលប្រទេសមួយនេះកំពុងប្រឈមនឹងរលកនៃការឆ្លងធ្ងន់ធ្ងរ។