ពលរដ្ឋស្រីលង្កាមកទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅពេលយប់។ (A24 News)

ស្រីលង្កា​ពន្លឿន​ការងារ​ចាក់​វ៉ាក់សាំង​​កូវីដ-១៩​ដល់​ពលរដ្ឋខ្លួន​​ទាំងថ្ងៃ​ទាំង​យប់

ស្របពេលដែលវីរុសកូវីដ-១៩បំប្លែងខ្លួន​ថ្មីប្រភេទ Delta កំពុងតែមានការឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស រដ្ឋាភិបាលស្រីលង្កាបានចាត់វិធានការសំខាន់ៗមួយចំនួន ដើម្បីពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ដល់ពលរដ្ឋរបស់ខ្លួនទាំងថ្ងៃនិងយប់។

ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានសម្រុកនាំគ្នាឡើងយន្តហោះដើម្បីគេចខ្លួន ក្រោយពីក្រុមតាលីបង់ដណ្ដើមនិងគ្រប់គ្រងបាននូវវិមានប្រធានាធិបតី ក្នុងក្រុងកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ (ពលរដ្ឋរស់នៅអាហ្វហ្គានីស្ថាន)

ជើង​ហោះ​ហើរ​យោធា​ដែល​ជម្លៀស​មនុស្ស​ចេញ​ពី​ទី​ក្រុង​កាប៊ុល​ចាប់​ផ្ដើម​ដំណើរ​ការ​ឡើង​វិញ

មន្រ្តីសន្តិសុខនៃប្រទេសលោកខាងលិចមួយរូប បានថ្លែងប្រាប់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters ពីព្រលាន​យន្តហោះក្នុងទីក្រុងកាប៊ុល ថាជើងហោះហើរយោធាដែលជម្លៀសអ្នកការទូតនិងជនស៊ីវិលនានា​ចេញពីអាហ្វហ្គានីស្ថាន បានចាប់ផ្តើមហោះហើរឡើងវិញ​នៅព្រឹក​ថ្ងៃអង្គារនេះ។

អ្នក​ស្រាវ​ជ្រាវ​ស្នើ​ឱ្យ​ចិន​​​មាន​តម្លា​ភាព​អំពី​ប្រភព​ដើម​នៃ​វីរុស​​កូវីដ-១៩

បន្ទាប់ពីក្រុមការងារមួយរបស់អង្គការ​សុខភាព​ពិភពលោក (WHO) បានបរាជ័យក្នុងអំឡុងពេលបំពេញ​ការងាររបស់ខ្លួននៅទីក្រុងវូហាន ប្រទេសចិន ដើម្បីឈានទៅដល់ការសន្និដ្ឋានក្នុង​ការស្វែង​រក​ប្រភព​ដើម​នៃវីរុស​កូរ៉ូណា។

ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានសម្រុកនាំគ្នាឡើងយន្តហោះដើម្បីគេចខ្លួន ក្រោយពីក្រុមតាលីបង់ដណ្ដើមនិងគ្រប់គ្រងបាននូវវិមានប្រធានាធិបតី ក្នុងក្រុងកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ (ពលរដ្ឋរស់នៅអាហ្វហ្គានីស្ថាន)

ប្រទេស​ជាង​៦០​៖​ ជនជាតិ​អាហ្វហ្គា​​នីស្ថាន​និង​អ្នក​ផ្សេង​ទៀត​ត្រូវ​តែ​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​

បណ្ដាប្រទេសជាង៦០ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយលើកឡើងថា ជនជាតិអាហ្វហ្គានី​ស្ថាននិងពលរដ្ឋអន្តរជាតិនានាដែលមានបំណងចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ត្រូវ​តែ​មាន​ការអនុញ្ញាតឱ្យចាកចេញពីប្រទេសនេះ ខណៈដែលអាកាសយានដ្ឋាននិងច្រកព្រំដែនទាំង​ឡាយក៏ត្រូវតែបើកជានិច្ច។

លោក Ashraf Ghani ប្រធានាធិបតី​អាហ្វហ្គានីស្ថាន។ (ហ្វេសប៊ុក៖ Ashraf Ghani)

ប្រធានា​ធិបតី​​អាហ្វ​ហ្គានី​ស្ថាន​ថា​ លោក​ចាក​ចេញ​ពី​ប្រទេស​ដើម្បី​ចៀស​វាង​ការ​បង្ហូរ​ឈាម

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន លោក Ashraf Ghani បានថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញថា ការដែល​លោក​ចាក​ចេញ​ពីប្រទេសនេះ ដើម្បីចៀសវាងការបង្ហូរឈាម ខណៈដែលក្រុមតាលីបង់បាន​ចូលរដ្ឋធានីកាប៊ុល ដើម្បីកាន់កាប់វិមាន​ប្រធានាធិបតី។

ក្រុមជំនាញសុខាភិបាលធ្វើការត្រួតពិនិត្យលើអ្នកបើកបររថយន្តមុននឹងឱ្យបន្តធ្វើដំណើរ នៅតំបន់មួយនៃប្រទេសកូរ៉េខាងត្បូង។ (climatescorecard.org)

កូរ៉េ​ខាង​ត្បូង​ ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ Pfizer​ បន្ថែម​ទៀត

ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីទិញវ៉ាក់សាំង​​ការពារ​ជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក​​ Pfizer ចំនួន៣០លានដូសបន្ថែមទៀត សម្រាប់ឆ្នាំ២០២២ ខណៈដែលរដ្ឋាភិបាលស្នើឱ្យប្រជាជនកាត់បន្ថយការធ្វើដំណើរនៅថ្ងៃឈប់សម្រាក ស្រប​ពេលដែលប្រទេសនេះកំពុងតែប្រឈមនឹងរលកទី៤នៃជំងឺរាតត្បាតមួយនេះ។

(កាន់មេក្រូ) ​​អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយពាក់ព័ន្ធនឹងកូវីដ-១៩ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។ (ធ្វីតទ័រ៖ Harry Roque)

ហ្វីលីពីន​ ពន្យារ​ការ​ហាម​ឃាត់​អ្នក​ដំណើរ​មក​​ពី​១០​ប្រទេស​ ព្រោះ​​​បារម្ភ​ពី​​ការ​ឆ្លង​វីរុស​​បំប្លែង​​ថ្មី Delta

អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានឱ្យ​ដឹងនៅថ្ងៃសុក្រនេះថា ប្រទេសហ្វីលីពីននឹងពន្យារការហាមឃាត់អ្នកដំណើរមក​ពីប្រទេសឥណ្ឌា និងប្រទេសចំនួន៩​ផ្សេងទៀត រហូតដល់ចុងខែសីហា ដោយ​សារ​តែ​បារម្ភពីការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ Delta។

នាវាមួយមានឈ្មោះថា KM Umsini ក្នុងទីក្រុង Makassar ត្រូវបានប្រែក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩កម្រិតស្រាលដាច់ដោយឡែក។ (ហ្វេសប៊ុក៖ Direktorat Jenderal Perhubungan Laut Kemenhub)

ឥណ្ឌូ​នេស៊ី​ យក​នាវា​មួយ​សម្រាប់​ដាក់​អ្នក​ជំងឺ​កូវីដ-១៩​កម្រិត​ស្រាល​ព្យាបាល​ដាច់​ដោយ​ឡែក

នាវាមួយមានឈ្មោះថា KM Umsini ក្នុងទីក្រុង Makassar ដែលកាលពីពេលកន្លងទៅ ត្រូវបានប្រើប្រាស់ដើម្បីដឹកអ្នកដំណើររវាងទីក្រុងដែនកោះនានា​របស់ប្រទេសឥណ្ឌូនេស៊ីនោះ បច្ចុប្បន្ន ត្រូវបានប្រែក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩កម្រិតស្រាលដាច់ដោយឡែក ស្របពេលដែលប្រទេសនេះកំពុងតែ​ប្រឈម​នឹង​ការ​ឆ្លង​រីក​រាល​ដាល​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​រាត​ត្បាត​ដែល​បង្កឡើង​ដោយ​វីរុស​បំប្លែង​ខ្លួន​ថ្មីប្រភេទ Delta។

ពលរដ្ឋវៀតណាមមកទទួលសេវាគាំពារនិងពិនិត្យពាក់ព័ន្ធកូវីដ-១៩។ (un.org)

បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​បន្ទាប់​ពី​លក់​វិញ្ញា​បន​បត្រ​សុខភាព​លើ​តេស្ត​ជំងឺ​កូវីដ-១៩ក្លែងក្លាយ

ប៉ូលិសនៅភាគខាងជើងប្រទេសវៀតណាម បានចាប់ខ្លួនបុរសម្នាក់ពីបទ​ផលិតនិងលក់វិញ្ញាបនបត្រ​​​សុខភាព​លើតេស្តជំងឺកូវីដ-១៩ក្លែងក្លាយរាប់​រយ​សន្លឹក ខណៈដែលប្រទេសមួយនេះ​ បច្ចុប្បន្នកំពុង​តែប្រយុទ្ធប្រឆាំង​នឹងការផ្ទុះឡើងដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួន។ បើតាមការចុះផ្សាយរបស់ទីភ្នាក់​ងារ​សារ​ព័ត៌មាន Reuters។

ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) និងលោកប្រធានាធិបតីរុស្ស៊ី លោក ពូទីន (Vladimir Putin) ក្នុងជំនួបមួយកាលពីពេលកន្លងទៅ។ (Screenshot)

កូរ៉េ​ខាងជើង​មាន​គោល​បំណង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​រុស្ស៊ី​ដើម្បី​ប្រឆាំង​នឹង​សហ​រដ្ឋ​អាមេរិក

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី លោក​ Sin Hong-chol បានប្រាប់ទីភ្នាក់ងារព័ត៌​មាន TASS ឱ្យ​ដឹង​ថា កូរ៉េខាងជើង​មានបំណងពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយរុស្ស៊ីប​ន្ថែម​ទៀតដើម្បី​ប្រឆាំងនឹង​​សហរដ្ឋអាមេរិក ខណៈដែលសន្តិភាពនៅលើឧបទ្វីប​កូរ៉េនឹង​មិន​អាច​​កើត​​មានឡើង​​​បាន​នោះទេ ដរាបណាកងទ័ពអាមេរិកនៅមិនទាន់ដកចេញ។