
ជនជាតិដើមភាគតិចកួយនៅឃុំងន ខេត្តកំពង់ធំ ប្រឈមនឹងការបាត់អត្តសញ្ញាណក្រោយបាត់បង់ព្រៃឈើ
ជនជាតិដើមភាគតិចកួយ នៅតំបន់ក្បិតចង្ហូរខ្នារ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានប្រពៃណីចូលព្រៃចៀរជ័រ ដងជ័រ បោចវល្លិ ធ្វើចន្លុះ កាប់បន្លែព្រៃ ជីករំដេង រកមើមចិន ដកផ្សិត ជីកដំឡូង កាប់សោម ច្រូតស្បូវ បេះផ្លែឈើព្រៃ ដូចជា ផ្លែគុយ សុគង់ រំដួល និងរកអនុផលព្រៃឈើជាច្រើនទៀត ដើម្បីយកទៅលក់។