ផ្តើមចេញពីជនភៀសខ្លួនរហូតក្លាយជាគ្រូបង្វឹក បុរសកម្ពុជាម្នាក់រកឃើញគោលដៅជីវិតនៅលើផ្ទៃទឹក
បឹងសាហ្គាមិ ប្រទេសជប៉ុន: ចាប់តាំងពីពេលលោកចូលសិក្សាដំបូង លោក កេនជិ គូរ៉ាគិ នឹកឃើញកាលដែលមិត្តរួមថ្នាក់បដិសេធមិនរាប់អាន ប្រើពាក្យប្រមាថ ហើយថែមទាំងត្រូវគ្រូទទួលបន្ទុកថ្នាក់រើសអើង។ ការគំរាមធ្វើបាប គឺបណ្តាលមកពីការរើសអើងចំពោះលោក និងអត្តសញ្ញាណពិតរបស់លោក។