លោក សេង កុសល មកទទួលការព្យាបាលនិងពិនិត្យសុខភាពជើងរបស់លោក នៅអង្គការ Exceed ។

បទយកការណ៍​៖ អ្នកមាន​ពិការភាព​ពិបាក​ស្វែងរក​សេវា​ព្យាបាល​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩

នៅក្នុងខែឧសភា ឆ្នាំ២០២១ ជើងរបស់លោក សេង កុសល ចាប់ផ្ដើមមានភាពឈឺចាប់ជាខ្លាំង។ លោក សេង កុសល រស់នៅក្នុងខេត្តកណ្ដាល នៅក្រៅរាជធានី​ភ្នំពេញ។ លោកបានបាត់​បង់​ជើង​ផ្នែ​​ក​​ក្រោម​ជង្គង់ ដោយ​សារ​តែ​គ្រោះថ្នាក់​ចរាចរណ៍ ដែលតម្រូវឱ្យលោកត្រូវប្រើប្រាស់ជើង​សិប្បនិម្មិត​អស់​រយៈ​ពេល​ជាង៤ឆ្នាំកន្លងមក។