ប្រធានក្រុមជួយសង្គ្រោះជនរងគ្រោះក្នុងប្រតិបត្តិការឆបោក អាចនឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗនេះ
បុរសជនជាតិចិនម្នាក់ដែលជាប់ពន្ធនាគារ ខណៈដឹកនាំការជួយសង្គ្រោះកម្មករក្នុងប្រតិបត្តិការឆបោកមនុស្សរាប់រយនាក់ អាចនឹងត្រូវបានដោះលែងពីពន្ធនាគារខេត្តព្រះសីហនុ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទោសរបស់លោកក្នុងសំណុំរឿង «ទាសករលក់ឈាម» ត្រូវបានបន្ធូរបន្ថយ។