កម្មកររោងចក្រមួយនៅផ្លូវវេងស្រេងបន្តកូដកម្មឱ្យថៅកែបើកប្រាក់ឈ្នួលទៀងទាត់
កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រ ឃែនធើរេន ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងរាជធានីភ្នំពេញ បានបន្តកូដកម្មក្នុងរោងចក្រមិនធ្វើការងារទៀតនៅថ្ងៃនេះ ដោយសារថៅកែមិនព្រមធ្វើកិច្ចសន្យាបើកប្រាក់ឈ្នួលទៀងទាត់ជូនពួកគេ។