សង្គមស៊ីវិលស្នើដោះលែងសកម្មជនបរិស្ថាននិងសិទ្ធិមនុស្សនាអំឡុងពេលបុណ្យភ្ជុំបិណ្ឌ
អង្គការសង្គមស៊ីវិលស្នើដោះលែងសកម្មជនបរិស្ថាននិងអ្នកការពារសិទិ្ធមនុស្សឱ្យមានសេរីភាពវិញ ខណៈពួកគេកំពុងជាប់ពន្ធនាគារក្នុងស្ថានភាពចង្អៀតណែន។
អង្គការសង្គមស៊ីវិលស្នើដោះលែងសកម្មជនបរិស្ថាននិងអ្នកការពារសិទិ្ធមនុស្សឱ្យមានសេរីភាពវិញ ខណៈពួកគេកំពុងជាប់ពន្ធនាគារក្នុងស្ថានភាពចង្អៀតណែន។
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវទៅប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន និងម្ចាស់អាជីវកម្មទាំងអស់ក្នុងរាជធានីភ្នំពេញ មិនត្រូវបញ្ចេញសំរាម សំណល់រឹង មកដាក់នៅតាមដងផ្លូវសាធារណៈ ដោយត្រូវរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ស្របពេលបុគ្គលិកក្រុមហ៊ុនប្រមូលសំរាមខ្លះឈប់សម្រាកទៅស្រុកកំណើតផងដែរ។
ក្រសួងធនធានទឹកអំពាវនាវទៅប្រជាពលរដ្ឋដែលរស់នៅអមសងខាងស្ទឹងសែន បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗតាមរយៈជំនន់ទឹកភ្លៀង ដែលអាចកើតមានឡើងជាយថាហេតុ។
មេធាវីការពារក្តីឱ្យលោក ឆន ផល្លា ដែលជាសកម្មជនបរិស្ថាននិងដីធ្លីម្នាក់នៅខេត្តរតនគិរីបានឱ្យដឹងថា តុលាការបានចោទប្រកាន់កូនក្តីលោក ពាក់ព័ន្ធនឹងសំណុំរឿង «កាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ» ខណៈសំណុំរឿងនេះនឹងប្រកាសសាលក្រមនៅចុងខែតុលានេះ។
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអះអាងថា ពលរដ្ឋជាង១០០០គ្រួសារនៅខេត្តបន្ទាយមានជ័យដែលរងគ្រោះពីជំនន់ទឹកភ្លៀង ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។
សមាជិកបណ្ដាញព្រៃឡង់ម្នាក់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បង្ហាញការខកចិត្តនិងចាត់ទុកការលើកពេលប្រកាសសាលក្រមរបស់សាលាដំបូងខេត្តកំពង់ធំ ថាបានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់លោក ត្បិតសំណុំរឿងនេះបានពន្យារ២លើករួចមកហើយ បើគិតទាំងក្នុងដំណាក់កាលសវនាការ ខណៈលោកកំពុងគេចខ្លួនដោយបារម្ភពីសុវត្ថិភាព។
សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានផ្តល់ជំនួយចំនួន៥លានអឺរ៉ូ ដែលស្មើនឹងប្រមាណ៦លានដុល្លារអាមេរិក ដើម្បីជួយដល់ពលរដ្ឋកម្ពុជាដែលមានចំណូលទាបឬរងផលប៉ះពាល់ដោយសារវិបត្ដិកូវីដ-១៩ និងគ្រោះមហន្តរាយដោយសារអាកាសធាតុ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ចោទក្រុមសកម្មជនមួយចំនួនថា តែងតែផ្សព្វផ្សាយព័ត៌មានបែបកុហកប្រាប់ទៅពិភពលោកថាកម្ពុជាអស់ព្រៃឈើហើយ ខណៈប្រសិនបើព្រៃឈើអស់ដូចអ្វីដែលគេឃោសនានោះ ប្រហែលកម្ពុជាមិនមានលទ្ធភាពនៅក្នុងការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនបរទេសធំៗនោះឡើយ។
ជនជាតិដើមភាគតិចពូនង នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដីព្រៃជាង១០០ហិកតាក្នុងដែនជម្រកសត្វព្រៃកែវសីមា និងដីព្រៃសហគមន៍របស់ពួកគេ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ កំពុងរងការឈូសឆាយទន្ទ្រានយកពីសំណាក់ជនខិលខូចដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។
រដ្ឋាភិបាលបានបន្តកាត់ដីផ្ទៃបឹងតាមោកជាង១០០ហិកតាបន្ថែមទៀត ដើម្បីប្រគល់ឱ្យទៅក្រសួងមហាផ្ទៃ និងវិស័យឯកជនធ្វើជាកម្មសិទ្ធិផ្ទាល់ ខណៈផ្ទៃបឹងធម្មជាតិមួយនេះត្រូវបានកាត់ឱ្យស្ថាប័នរដ្ឋនិងឯកជនប្រមាណ១ ០០០ហិកតារួចទៅហើយចាប់តាំងពីឆ្នាំ២០១៨មក។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម