អ្នកប្រកបអាជីវកម្មលក់ទំនិញតាមអនឡាញបារម្ភពីគម្រោងយកពន្ធ
អាជីវករដែលប្រកបរបរលក់ទំនិញតាមអនឡាញមានការបារម្ភពីការបាត់បង់ចំណូលបន្ទាប់ពីមានព័ត៌មានថារដ្ឋាភិបាលនឹងយកពន្ធពីការធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប៉ុន្តែក្រសួងពន្យល់ថានេះជាការត្រៀមខ្លួនទទួលយកការធ្វើពាណិជ្ជកម្មក្នុងបរិបទសេដ្ឋកិច្ចឌីជីថលតែប៉ុណ្ណោះ។