វិភាគ៖ តើ​​ធ្វើ​​យ៉ាង​ណា​​ដើម្បី​​ឱ្យ​​វិធាន​ការ​​ទប់​ស្កាត់​​ការ​​លុប​​បឹង​ ស្ទឹង​ ព្រែក​ សមុទ្រ​ មាន​ប្រសិទ្ធ​ភាព​​?​

បឹង​ធម្មជាតិ​មួយចំនួន ពិសេស​នៅ​ក្រុងភ្នំពេញ​ បាន​លុប​បាត់ស្រមោល ហើយ​ខ្លះទៀត​ត្រូវ​បាន​លុប​ដោយ​ផ្នែក ក្រោម​គម្រោង​អភិវឌ្ឍន៍ចេញ​ជា​ក្រុមហ៊ុន​អាជីវកម្ម សំណង់​បុរី វីឡា ឬផ្ទះ​ល្វែង​ស្អេកស្កះ។

បុរសម្នាក់ជិះម៉ូតូដឹកអីវ៉ាន់​នៅលើមហាវិថីព្រះនរោត្តម​ឆ្លងកាត់ធនាគារ អេស៊ីលីដា ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។

បទសម្ភាសន៍៖ ធនាគារ​​មិន​​រឹប​​អូ​ស​ទេ​ តែ​​សុំ​​ឱ្យ​​អ្នក​ខ្ចី​​ស្មោះ​ត្រង់​

​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩ បាន​ប៉ះពាល់​សេដ្ឋកិច្ច​ស្ទើរគ្រប់​វិស័យ​ ធ្វើ​ឱ្យ​អ្នកខ្ចី​លុយ​ពី​ធនាគារ​មាន​ចំនួន​កាន់តែ​កើនឡើង​ ដែល​មិន​មានលទ្ធភាព​រកលុយ​សង​ត្រឡប់​ដោយសារ​ពួក​គេ​បាត់បង់​ចំណូល។ អំឡុង​ពេលនេះ ​ខាង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ អះអាង​ថា មិន​មានការ​រឹបអូស​ទ្រព្យសម្បត្តិ​អ្នកខ្ចី​ទេ។

បទ​​យក​ការណ៍៖ កម្មករ​​ផ្លាស់​វេន​​គ្នា​​ដេក​​ក្រោម​​តង់​​យាម​​មុខ​រោងចក្រ​​មួយ​​រង់​ចាំ​​សំណង​​

រោងចក្រ Dignity knitter Limited ដែល​មានកម្ម​ករ​ជាង ១ពាន់​នាក់​ បាន​ប្រកាស​បិទទ្វារ​រោងចក្រ​របស់​ខ្លួន​នៅ​ថ្ងៃទី៧ ខែមេសា កន្លងទៅ ដោយ​ពុំ​មានការ​ជូនដំណឹង​ដល់​កម្មករ​ជាមុន ខណៈ​ប្រាក់ខែ​កម្មករ​ត្រូវ​បាន​រោងចក្រ​នេះ​បើក​ឱ្យ​​រអាក់រអួល​តាំងពី​ចុងខែ​ធ្នូ ឆ្នាំ២០១៩ មកម៉្លេះ។

បទ​យកការណ៍៖ សមាគម​​សំដែង​​ល្ខោន​ខោល​​វ័យ​២៦​ឆ្នាំ​បិទ​ទ្វារ​​ ព្រោះ​​ខ្វះ​​ការ​​គាំ​ទ្រ​ និង​​វិបត្តិ​​កូ​វីដ​១៩​​

«លាហើយ​រោងល្ខោន​ដ៏​កំសត់» គឺជា​សារ​ចុងក្រោយ​ដែល​សមាគម​សិល្បៈ​សុវណ្ណភូមិ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​សបុ​ករបស់​ខ្លួន​ នៅ​រសៀល​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

កាស៊ីណូ

វិភាគ៖ តើប៉ះពាល់​​វិនិ​យោគ​​កម្រិត​​ណា ​បើ​EU​ដាក់​​កម្ពុជា​​ជា​​ប្រទេស​​លាង​​លុយ​​?​

សហភាព​អឺរ៉ុប កាលពី​សប្តាហ៍​មុន បាន​ស្នើ​សភា​របស់​ខ្លួន​ដាក់​កម្ពុជាក្នុង​បញ្ជី​ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​លើ​ការ​លាងលុយកខ្វក់ ​(លុយ​ខុសច្បាប់​) ទៅ​ក្នុង​ក្រុម​ប្រទេស ១១ផ្សេងទៀត ដោយ​ថា​ដើម្បី​ទប់ស្កាត់​ក្រុម​ភេរ​វក​ម្ម។

បទសម្ភាសន៍៖ ស្ត្រីខ្មែរមានផ្ទៃពោះ៨ខែបារម្ភខ្លាចស្លាប់នៅម៉ាឡេស៊ី

ស្រី្តខ្មែរមានផ្ទៃពោះ៨ខែ កំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី មិនអាចវិលត្រឡប់មកប្រទេសវិញ ដោយសារបញ្ហាមេរោគកូវីដ១៩ ចំណែកស្វាមីរបស់គាត់ស្លាប់កាលពីខែមេសា ដោយសារគ្រោះថ្នាក់ការងារនៅការដ្ឋានសំណង់។

បទ​វិភាគ៖ តើ​​ការ​​លក់​​ឥណទាន​​កាបូន​​អាច​​ជួយ​​បង្កើន​​ជីវភាព​​សហគមន៍​​មូល​ដ្ឋាន​​ដោយ​​របៀប​ណា​​?​

កម្ពុជា​ក៏បាន​រក​ថវិកា​បាន​យ៉ាងច្រើន​តាមរយៈ​ការ​លក់​កាបូន​ឱ្យទៅ​ក្រុមហ៊ុន​អន្តរជាតិ​នានា​ទៀតផង។ ក្រសួងបរិស្ថាន​ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល បាន​អះអាង​ថា ថវិ​កាដែ​លទទួល​បាន​ពី​ការ​លក់​កាបូន​នោះ នឹង​យក​ទៅ​ប្រើប្រាស់​ទ្រទ្រង់​ការងារ​អភិរក្ស​ធនធាន​ធម្មជាតិ ពិសេស​ការពារ​ព្រៃឈើ និង​ជួយ​បង្កើន​ជីវភាព​របស់​សហគមន៍​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ ចៀស​ផុត​ពី​ការ​ពឹង​អាស្រ័យ​លើ​មុខរបរ​កាប់​ឈើ ឬចាប់​សត្វព្រៃ​ជាដើម។

វិភាគ៖ ការ​​បង្កើន​​ប្រាក់​​ផាក​ពិន័យ​​អាច​​ទប់​ស្កាត់​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​បាន​​កម្រិត​​ណា​​?​

រដ្ឋាភិបាល​បាន​កែ​សម្រួ​លច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាថ្មី​ទៀត ដោយ​បង្កើន​ប្រាក់​ផាកពិន័យ​ធ្ងន់ជាង​មុន ដែល​មន្ត្រី​ថា ដើម្បីឱ្យអ្នកប្រើ​ប្រាស់​ផ្លូវ​រាងចាល ងាក​មក​គោរពច្បាប់​ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ដែល​កំពុង​ស្លាប់​មនុស្ស​យ៉ាង​គំហុក។

លោក ហ៊ុន សែន និងកូនប្រុស ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ - ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វិភាគ៖ តើ​​ច្បាប់​​ដាក់​​ប្រទេស​​ក្នុង​​គ្រា​អាសន្ន​​នឹង​​អនុវត្ត​​ក្នុង​​សេ​​ណា​​រី​​យ៉ូ​​បែប​​ណា​​?​

ច្បាប់​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិត​ក្នុង​គ្រាអាសន្ន​ដែល​មាន ៥ជំពូក និង​មាន ១២មាត្រា ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​ប្រមុខរដ្ឋ​ស្តីទី និង​ជា​អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា លោក សាយ ឈុំ កាលពី​ថ្ងៃទី២៧ ខែមេសា ស្រប​ពេល​ព្រះមហាក្សត្រ​អវត្តមាន​ក្នុង​ប្រទេស ដោយ​ព្រះអង្គ និង​សម្តេច​ម៉ែ បាន​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន។

ស្លាកស្នាមថ្មី និងរូបភាពផ្កាយរណបបង្ហាញពីការកាប់បំផ្លាញព្រៃឈើច្រើនទៀតនៅព្រៃឡង់

ផ្កាយរណប​បាន​ផ្តិត​យក​រូបភាព​ដែល​បង្ហាញ​ស្លាកស្នាម​កាប់​ឈើ​យ៉ាង​ជ្រៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ជា​អ្វី​ដែល​អ្នក​ស្រាវ​ជ្រាវសង្ស័យ​ថា ជា​ច្រក​សម្រាប់​ក្រុមហ៊ុន Think Botech ងាយស្រួល​ចូល​ទៅដល់​តំបន់​សម្បូរ​ដោយ​ឈើ​កម្រ​ និង​មានតម្លៃ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ