បទសម្ភាសន៍៖ វិធី​សាស្ត្រ​​បង្រៀន​​របស់​​សាលា​បឋម​សិក្សា​​វត្ត​បូព៌​​ក្នុង​​សម័យ​​កូ​វីដ​១៩​​

អំឡុង​កូ​វីដ១៩ កំពុង​រាតត្បាត ក្រសួង​អប់រំ បាន​ណែនាំឱ្យសិស្ស​តាំងពី​កម្រិ​តម​ត្តេយ្យ ដល់​មហាវិទ្យាល័យ​នៅ​កម្ពុជា ត្រូវ​សិក្សា​ពី​ចម្ងាយ។

បទ​​យក​ការណ៍​៖ ឥស្លាម​​សាសនិក​​ស្ដាយ​​ដែល​​មិន​បាន​​ជុំ​គ្នា​​ធ្វើ​បុណ្យ​​រ៉ា​ម៉ា​ដន​ តែ​ថា​​ការ​ទប់​ស្កាត់​​កូ​វីដ​១៩​សំខាន់​​ជាង​​

នេះ​ជា​វិហារ​ឥស្លាម​បឹង​កក់​អាល់​សា​កាល់​ដ៏​ធំជាង​គេ​នៅ​រាជធានី​ភ្នំពេញ ​ដែល​ជា​រៀងរាល់​ឆ្នាំ​វិហារ​នេះ​ធ្លាប់តែ​ជា​កន្លែង​ជួបជុំ​សាសនិក​ឥស្លាម​ដ៏​ធំ​នៅ​ថ្ងៃបុណ្យ​រ៉ា​ម៉ា​ដន។ តែ​វិបត្តិ​កូ​វីដ១៩ នៅ​ឆ្នាំនេះ បាន​ធ្វើ​ឱ្យ​សាសនិក​ឥស្លាម​សម្រេច​ផ្អាក​ការ​ជួបជុំ​ក្នុង​ពិធីបុណ្យ​នេះ ដែល​មានន័យថា​គ្មាន​ការ​ជុំគ្នា​ថ្វាយបង្គំ គ្មាន​ការ​ជុំគ្នា​ស្រាយ​បួស​នៅ​ទីនេះ​នោះ​ទេ។

​បទសម្ភាសន៍៖ ៣០មេសា​ វៀតណាម​រួបរួម ​និង​ការ​ជួយ​ពី​កម្ពុជា

វៀតណាម​ខាងជើង​ជា​ក្រុម​កុម្មុយនីស្ត វាយ​ឈ្នះ​វៀតណាម​ខាងត្បូង​ជា​ក្រុម​សេរី ហើយ​ប្រកាស​រួបរួម​គ្នា​មាន​រយៈពេល ៤៥ឆ្នាំ​ហើយ គិត​ចាប់ពី​ថ្ងៃទី៣០ ខែមេសា​ ឆ្នាំ១៩៧៥ ដល់​ថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០២០។

វិភាគ៖ តើ​​រដ្ឋ​​ត្រូវ​​មាន​​យុទ្ធសាស្ត្រ​​បែប​​ណា​​ដោះ​ស្រាយ​​បញ្ហា​​ពលរដ្ឋ​​បាត់​បង់​​ការងារ​​ដោយ​​កូ​វីដ​១៩​?

ក្រោយពេល​ជំងឺ​កូ​វីដ ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា​កាលពី​ខែមករាមកទល់​ចុងខែ​មេសា​នេះ ​វា​បាន​កើត​លើ​ពលរដ្ឋខ្មែរ និង​បរទេស ​ចំនួន ១២២នាក់។ ក្រៅពី​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស វា​ក៏បាន​ធ្វើ​ឱ្យ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច ត្បិត​មាន​អាជីវកម្ម សាលារៀន រោងចក្រ សហគ្រាសជាច្រើន​ត្រូវ​បាន​បិទទ្វារ។

កម្មករ​កម្មការិនី​កាត់​ដេរ​បារម្ភ​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​កូរ៉ូណា​នៅ​ក្នុង​រោង​ចក្រ និង​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ចង្អៀត​

កញ្ញា ម៉ឺង លីដា អាយុ ៣២​ឆ្នាំ គឺ​ជា​កម្មការិនី​មួយ​រូប​មក​ពី​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ហើយ​ធ្វើការ​ជា​​ប្រធាន​ក្រុម​ផ្នែក​ដេរ​​​អស់​រយៈ​ពេលជាង ៧​ឆ្នាំ​មក​ហើយនៅ​ក្នុង​រោងចក្រ​​កាត់ដេរ​ខ្វាន់ទុម ខ្លូស៊ីង (ខេមបូឌា) លីមីធីត ​ស្ថិត​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ជាយ​ក្រុង​ភាគ​ខាង​ត្បូង​នៃ​រាជ​ធានី​ភ្នំពេញ។

វិភាគ៖ ហេតុ​អ្វី​ក្រសួង​បរិស្ថាន​ និង​អ្នក​ការពារ​ព្រៃ​ឈើ​ធ្វើ​ការ​មិន​ចុះ​សម្រុង​គ្នា​?​

នៅ​ថ្ងៃទី២៦ ខែមេសា​នេះ ជា​ខួប ៨ឆ្នាំ ដែល​សកម្មជន​បរិស្ថាន​ដ៏​ល្បីឈ្មោះ​ លោក ឈុត វុទ្ធី ត្រូវ​ខ្មាន់​កាំភ្លើង​តាម​បាញ់សម្លាប់នៅ​ខេត្តកោះកុង ក្រោយ​សកម្មជន​រូប​នេះ នាំ​អ្នកសារព័ត៌មាន​ទៅដល់​តំបន់​ដែល​មាន​បទល្មើស​ព្រៃឈើ​នៅ​ជួរភ្នំ​ក្រវាញ ក្នុង​ស្រុក​មណ្ឌលសីមា និង​បាន​ថត​គំនរ​ឈើ​ក្នុង​ក្រុមហ៊ុន​មួយ​នោះ។

បទ​សម្ភាសន៍​៖ អ្នក​បើក​កង់​បី​ខ្លះ​មិន​ហ៊ាន​ចូល​ផ្ទះ ខ្លាច​ខាង​ធនាគារ​ទារ​លុយ​

អ្នកធ្វើការងារលើកកម្ពស់សិទ្ធិអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អះអាងថា ដោយសារតែឥទ្ធិពលនៃកូវីដ១៩ បានធ្វើឱ្យអ្នកបើកកង់បី ឬអ្នករត់ម៉ូតូឌុបមួយចំនួនបាត់ចំណូលស្ទើរទាំងស្រុង ហើយមិនហ៊ានចូលផ្ទះ ខ្លាចខាងធនាគារទារលុយ។​

វិបត្តិ​​សុខ​ភាព​​សកល​​បង្ខំ​​មនុស្ស​​ឱ្យ​​កាត់​បន្ថយ​​ការ​​ធ្វើ​ដំណើរ​ វាយ​ប្រហារ​​សេដ្ឋកិច្ច​​អ្នក​ផ្ដល់​​សេវា​​ដឹក​ជញ្ជូន​​បុគ្គល​​

សារព័ត៌មាន Business Insider បាន​ចុះផ្សាយ​កាលពីដើម​ខែមេសា​នេះ​ថា ក្រុមហ៊ុន​អាកាស​ចរ​ណ៍​ធំៗ​ចំនួន ៦៤ នៅ​ទូទាំង​ពិភពលោក បានសម្រេច​ផ្អាក​ដំណើរការ​ជើងហោះហើរ​របស់​ពួក​គេ​ទាំងស្រុង ​ចាប់តាំងពី​ការ​ផ្ទុះឡើង និង​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​កាលពីដើម​ឆ្នាំ២០២០នេះ។

វិភាគ៖ វិធាន​ការ​​ទប់​ស្កាត់​​កូ​វីដ​១៩ និង​​ជីវ​ភាព​​ពលរដ្ឋ​​មាន​​ទំនាក់​ទំនង​​គ្នា​​បែប​​ណា​​?​

បញ្ហា​ប្រឈម​នានា​របស់​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ឬអ្នកមាន​ប្រាក់ចំណូល​ទាប មានកម្ម​ករ កសិករ និង​អាជីវករ​ជាដើម​នោះ វា​បាន​ចោទ​ជា​សំនួរ​សម្រាប់​រដ្ឋាភិបាល​យក​ទៅ​ពិចារណា ដើម្បី​ឆ្លើយតបទៅនឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី ហៅ​កូ​វីដ១៩។

កម្មករ​​រោង​ចក្រ​​កាត់​ដេរ​​ស្ថិត​​ក្នុង​​ស្ថាន​ភាព​​បាត់​បង់​​ការ​ងារ​ ភ័យ​ខ្លាច​​ចំពោះ​​ការ​​ឆ្លង​វីរុស​ និង​​បន្ទុក​​បំណុល​​

សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ​ដែល​ជាប់បំណុល ហើយ​ត្រូវ​បាន​ព្យួរការងារ​ដោយសារ​បញ្ហា​វីរុស​កូ​រ៉ូ​ណា ការ​ជំពាក់ប្រាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គឺជា​ការ​គំរាមកំហែង​ធំជាង​កូ​វីដ១៩ ទៅទៀត ទើប​ពួក​គាត់​មួយចំនួន ពិចារណា​ចង់​លក់​ទ្រព្យរបស់​ខ្លួន​មុននឹង​ត្រូវ​គេ​រឹបអូស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ