លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពិធីសម្ពោធទីស្ដីការនៃអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ហ៊ុន សែន បើក​ឱ្យ​គណបក្ស​នយោបាយ និង​កម្មករ​រួម​ទាំង​សាធារណជន​ជួប​ជុំ​គ្នា​ឡើង​វិញ​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បើក​ឱ្យ​គណបក្ស​នយោបាយ និង​កម្មករ រួមទាំង​ប្រជាពលរដ្ឋ​អាច​ជួបជុំ​គ្នា​ឡើង​វិញ ដោយ​មិន​កំណត់​ចំនួន​ទៀត​នោះ​ឡើយ។

ខួប​៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ពលរដ្ឋ​ខ្មែរ​ប្រារព្ធ​យ៉ាង​ផុសផុល​

ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល និង​អតីត​គណបក្ស​ប្រឆាំង​នៅក្រៅ​ប្រទេស បាន​អបអរសាទរ​យ៉ាង​ផុសផុល​ខួប​៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែលខុស​ពី​បណ្តា​ឆ្នាំ​មុនៗ។

តំណាងកម្ពុជាប្រចាំ អ.ស.ប ចោទក្រុមស្ត្រីតវ៉ាថ្ងៃសុក្រ ថាជាក្រុមស៊ីឈ្នួលធ្វើបាតុកម្មខុសច្បាប់

តំណាងកម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ បានប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ (អ.ស.ប)ថា ការ​ធ្វើបាតុកម្មខុស​ច្បាប់ ឬបាតុកម្មស៊ីឈ្នួល ជា​ពិសេស​ធ្វើ​ឡើង​ដោយ​​​ក្រុម​ស្ត្រីតវ៉ាថ្ងៃសុក្រ ដើម្បីដាក់​សម្ពាធ​លើប្រព័ន្ធតុលាការ ពុំមែន​ជាការ​អនុវត្តសិទ្ធិសេរីភាព​ប្រមូល​ផ្តុំដោយសន្តិវិធី​នោះ​ឡើយ។

អាដហុក​ទាមទារ​ឱ្យ​កែ​លម្អ​បទ​ញុះញង់​ ដើម្បី​ទប់​ស្កាត់​ការ​គំរាម​កំហែង​សេរីភាព​​ជួបជុំ​និង​បញ្ចេញមតិ​​

សមាគមការពារសិទ្ធិមនុស្សអាដហុក ជំរុញឱ្យ​កែលម្អបទ«ញុះញង់» មាត្រា៤៩៤ និង៤៩៥ ដោយយកមាត្រា​៥ នៃ​ក្រមព្រហ្មទណ្ឌម​កអនុវត្តឱ្យបានម៉ឺងមាត់ ដើម្បីទប់ស្កាត់ការចោទប្រកាន់ប្រជាពលរដ្ឋដែលគ្រាន់តែប្រើសិទ្ធិបញ្ចេញមតិដោ​យសន្តិ​វិធី​ក្នុងការទា​ម​ទារឱ្យមានការទទួលខុសត្រូវពីអង្គការ​រដ្ឋ។

ក្រុម​​អ្នក​គាំ​ទ្រ​​ខក​ចិត្ត​​ដែល​​អាជ្ញាធរ​​មិន​​ឱ្យ​​ពួក​​គេ​​ឈរ​​មុខ​​តុលា​ការ​ ពេល​​សវនាការ​​រឿង​​អតីត​មន្ត្រី​​បក្ស​​ប្រឆាំង​

​ក្រុម​អ្នកគាំទ្រនិង​អតីត​សកម្មជន​បក្ស​ប្រឆាំង បាន​សម្តែង​ការ​ខកចិត្ត ដែល​សមត្ថកិច្ច​ដាក់​ពង្រាយ​កម្លាំងនិង​រារាំង​ពួក​គេ​មិន​ឱ្យទៅ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​ពេល​តុលាការ​បើក​សវនាការ​លើ​សំណុំរឿង​អតីតមន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង។

អាជ្ញាធរ​​ចោទ​​សង្គម​​ស៊ីវិល​​ថា​​បាន​​ដឹក​នាំ​​ក្រុម​​ភរិយា​​អតីត​​សកម្ម​ជន CNRP តវ៉ា​

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ទម្លាក់កំហុស​ទៅលើ​សង្គម​ស៊ីវិល​ដែល​ឈរ​ឃ្លាំមើល​ការ​តវ៉ា​ថា បាន​ដឹកនាំ​ក្រុម​ភរិយានិង​សាច់ញាតិ​អតីត​សកម្មជន​បក្ស​ប្រឆាំង ទៅ​ប្រមូល​ផ្តុំ​តវ៉ាដាក់​ញត្តិ​នៅមុខ​ព្រះបរមរាជវាំង បង្ក​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សា​ធារ​ណៈ។

ក្រុម​អាជ្ញាធរ​ចាប់​ទាញ​យក​កាមេរ៉ា​ពី​អ្នកកាសែត ខណៈ​ពេល​ដែល​ក្រុមសកម្ម​ជន​និង​អ្នក​តវ៉ា​បាន​ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំ​ថ្ងៃខួប២៩ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។

អ្នក​កាសែត​និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​​មនុស្ស​​រង​ការ​គំរាម​មិន​ឱ្យ​ថត​រូប​អំឡុង​មាន​ការ​ប្រមូល​ផ្តុំ​

កាលពីព្រឹកថ្ងៃសុក្រ​កាល​ពី​សប្ដាហ៍​មុន អ្នកតវ៉ាចំនួន៣នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ខណៈពួកគេកំពុងប្រមូលផ្តុំគ្នារំឭកខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានបញ្ចប់ជម្លោះច្រើនឆ្នាំ និងកំណត់ឱ្យកម្ពុជាប្រើរបបដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

អាជ្ញាធរ​​បំបែក​​ការ​​ប្រមូល​​ផ្តុំ​​របស់​​ពលរដ្ឋ​​នៅ​​ក្បែរ​​ស្ថាន​ទូត​​ចិន​ និង​​ឃាត់​ខ្លួន​​មនុស្ស​៣​នាក់​​

អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃសុក្រ​នេះ បាន​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជិត២០នាក់ដែល​ព្យាយាម​ទៅ​ប្រមូល​ផ្តុំ​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ចំ​ថ្ងៃខួប២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុង​នោះ​អាជ្ញាធរ​បាន​ឃាត់ខ្លួន​អ្នក​ប្រមូល​ផ្តុំ​ចំនួន៣នាក់។

នាយក​​រដ្ឋ​មន្ត្រី​ ព្រមាន​​ចាត់​វិធានការ​​អ្នក​​ដែល​​មាន​​គម្រោង​​ធ្វើ​បាតុកម្ម​​នៅ​​ថ្ងៃ​២៣​តុលា​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃពុធ​នេះ បាន​ព្រមាន​ចាត់វិធានការ​ចំពោះ​ក្រុម​ដែល​ចង់​ប្រមូល​ផ្តុំ​ធ្វើបាតុកម្មដាក់​ញត្តិ​នៅ​ស្ថានទូត​នានា នៅ​ថ្ងៃខួប​ទី២៩ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​ថា កម្ពុជា​កំពុង​មានទុក្ខ​ដោយសារ​គ្រោះ​ទឹកជំនន់និង​បញ្ហា​ជំងឺ​កូ​វីដ១៩។

មន្ត្រី​​ជាន់​ខ្ពស់​​អាមេរិក​​ទាម​ទារ​​ឱ្យ​​រដ្ឋា​ភិបាល​​កម្ពុជា​​ដោះ​លែង​អ្នក​ជាប់​ឃុំ​​ជាង​១០​នា​ក់​

​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជាដោះលែង​មនុស្ស​ជាង១០នាក់ដែល​បាន​ចាប់​ឃុំខ្លួនកាលពី​ពេល​ថ្មី​ៗនេះ ដោយ​និយាយ​ថា ពួក​គេ​ទាំងនោះ​គ្រាន់តែ​អនុវត្ត​សិទ្ធិ​តប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ