លោក សម រង្ស៊ី ទាមទារឲ្យស្រោចស្រង់លទ្ធិប្រជាធិបតេយ្យឡើងវិញ ក្រោយការដោះលែងលោក កឹម សុខា
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស បានថ្លែងថា ការដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំនេះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ក្នុងការស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យរស់ឡើងវិញ។