នាយក​​រដ្ឋ​មន្ត្រី​​បំភ្លឺ​​ថា​ ការ​​បញ្ចេញ​​អត្ត​សញ្ញាណ​​អ្នក​​ឆ្លង​​ជំងឺ​​កូ​វីដ​១៩​ គឺ​​ដើម្បី​​ការពារ​​អាយុ​ជីវិត​​របស់​​ពលរដ្ឋ​​

លោកនាយក​រដ្ឋម​ន្ត្រី ហ៊ុន សែន បាន​បំភ្លឺ​ថា មូលហេតុ​ដែល​កម្ពុជា​បង្ហាញ​អត្តសញ្ញាណ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិការ​ណ៍សហគមន៍២៨វិច្ឆិកា ដើម្បី​ការពារ​អាយុជីវិត​របស់​ពលរដ្ឋនិង​បញ្ចៀស​ស្ថានភាព​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ ហើយ​ថា បញ្ហា​នេះ​មិន​ត្រូវ​បន្ទោស​អ្នកណា​ទេ គឺ​ត្រូវ​បន្ទោស​រូបលោក។

រដ្ឋា​ភិបាល​​បន្ត​​បិទ​​ការ​​ជួប​ជុំ​​ដែល​​មាន​​មនុស្ស​​ចាប់​ពី​២០​នាក់​ ដើម្បី​​ទប់​ស្កាត់​​ព្រឹត្តិ​​ការណ៍​​សហ​គមន៍​២៨​វិច្ឆិកា​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឱ្យ​បន្ត​បិទ​ការ​ជួបជុំដែល​មាន​មនុស្ស​ចាប់ពី២០​នាក់ឡើង​ទៅ ដូច​ស្ថានភាព​បច្ចុប្បន្ន ដើម្បី​រក្សាសុខ​ភាព​សាធារណៈ ខណៈ​លោក​ថា បញ្ហា​មួយចំនួន រួម​ទាំង​អ្នក​ប៉ះពាល់​ព្រឹត្តិ​ការណ៍​ឆ្លង​សហគមន៍២៨វិច្ឆិកា នៅ​មិនទាន់​បង្ហាញខ្លួន​អស់​នៅឡើយ។

នាយក​រដ្ឋ​មន្ត្រី​៖​ ព្រឹត្តិ​ការណ៍​ឆ្លង​​កូវីដ​១៩​ក្នុង​សហ​គមន៍​គ្រប់​គ្រង​​បាន​ហើយ​​ តែ​ត្រូវ​បន្ត​តាម​ដាន​​​ទៀត​

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​ បាន​ប្រកាស​ថា កម្ពុជា​អាច​គ្រប់​គ្រងការ​ឆ្លងជំងឺកូវីដ១៩ ក្នុង​​ព្រឹត្តិការណ៍​សហគមន៍​ «២៨វិច្ឆិកា» ​បាន​ហើយ ប៉ុន្តែ​មិន​ទាន់​អាច​បិទ​បញ្ចប់​នូវ​ព្រឹត្តិការណ៍​នេះ​ទេ។

ពលរដ្ឋ​សហ​គមន៍​ផ្លូវ​៦០​ម៉ែត្រ​តវ៉ា ក្រោយ​អាជ្ញា​ធរ​ហាម​ពួក​គេ​មិន​ឱ្យ​​ចាក់​ដី​ធ្វើ​ផ្លូវ​ក្នុង​សហ​គមន៍​

ប្រជាពលរដ្ឋប្រហែល៣០នាក់នៅសហគមន៍ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ បានតវ៉ាមុខសាលាខណ្ឌ នៅថ្ងៃចន្ទនេះ ដើម្បីស្វែងរកដំណោះស្រាយ ករណីដែលពួកគេអះអាងថា អាជ្ញាធរមូលដ្ឋានហាមឃាត់​មិន​ឱ្យ​ចាក់ដីធ្វើផ្លូវក្នុងសហគមន៍។

មន្ទីរសាធារណការគ្រោងជួសជុលផ្លូវក្រុងតាខ្មៅឡើងវិញនៅពាក់កណ្តាលខែនេះ

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានឱ្យដឹងថា នឹងបើកការដ្ឋានជួសជុលផ្លូវក្នុងក្រុងតាខ្មៅឡើងវិញចំនួន ០២គម្រោង នៅពាក់កណ្តាលខែធ្នូខាងមុខនេះ រហូតដល់គម្រោងត្រូវបញ្ចប់។

រដ្ឋា​ភិបាល​​កម្ពុជា​​កំពុង​​កៀរគរ​​មូល​និធិ​​សម្រាប់​​បញ្ជា​ទិញ​​វ៉ា​ក់​សាំង​ប្រឆាំង​កូ​វីដ​១៩​

​រដ្ឋាភិបាល​កម្ពុជា​កំពុង​កៀរគរ​មូលនិធិ​ពី​សប្បុរសជន​នានា ក្រោយពី​មាន​ឧក​ញ៉ា​ធំៗ​បាន​នាំ​គ្នា​សម្រុកបរិច្ចាគ​ថវិកា​ជាបន្តបន្ទាប់ ក្រោយពេល​រដ្ឋាភិបាល​ប្រកាស​ទិញ​វ៉ា​ក់សំាង​កូ​វីដ១៩។

ពលករខ្មែរត្រឡប់ពីថៃតាមច្រកអូរ៣ជាន់រាប់រយនាក់រាល់ថ្ងៃ

អាជ្ញាធរអះអាងថា ពលករខ្មែរត្រឡប់ពីប្រទេសថៃតាមច្រកអូរ៣ជាន់ក្នុងក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យចន្លោះពី១០០ទៅ៣០០នាក់រៀងរាល់ថ្ងៃដោយសារនៅថៃមិនមានការងារធ្វើ និងអ្នកខ្លះមកចូលរួមកម្មវិធីសាច់ញាតិនៅស្រុកកំណើត។​

រដ្ឋា​ភិបាល​​រំឭក​​ឱ្យ​​ពង្រឹង​​ប្រសិទ្ធ​ភាព​​ទប់​ស្កាត់​​ការ​​ឆ្លង​​ជំងឺ​​កូ​វីដ​ បន្ទាប់​ពី​​រក​​ឃើញ​​អ្នក​​ឆ្លង​​កើន​ឡើង​​ជា​បន្ត​បន្ទាប់​

​ក្រសួងសុខាភិបាល បាន​ណែនាំ​​ឱ្យ​ពង្រឹង​ការអនុវត្ត​វិធានការ​អនាម័យ​បន្ថែម ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវ​វីដ​-១៩ ខណៈ​ប៉ុន្មាន​ថ្ងៃ​មកនេះ អ្នក​ឆ្លង​ជំងឺ​នេះ​ឡើង​ដល់២៣​នាក់។

អាជ្ញាធរ​​ថា​ អ្នក​​ផលិត​​ស្រា​៦​នាក់​ត្រូវ​​ចាប់​ខ្លួន​​ពាក់​ព័ន្ធ​​ករណី​​សង្ស័យ​​ពុល​​ស្រា​-ស​នៅ​​ខេត្ត​​កំពង់​ឆ្នាំង​

​មន្ត្រី​នគរបាល​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា គិត​មកដល់​រសៀល​ថ្ងៃសុក្រ​នេះ តុលាការ​បានសម្រេច​ឃុំខ្លួន​អ្នក​ផលិត​ស្រា​-ស ៣នាក់ នៅ​ពន្ធនាគារ​ខេត្ត​ជា​បណ្តោះអាសន្ន ខណៈ​មនុស្ស៣នាក់​ទៀត កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ក្រោយពី​មាន​ករណី​សង្ស័យ​ពុល​ស្រា​-ស បណ្តាល​ឱ្យ​មនុស្ស៨នាក់​ស្លាប់ និង​ជាង១០០នាក់​ទៀត​ឈឺ។

នាយក​​រដ្ឋ​មន្ត្រី​ ណែនាំ​​មន្ត្រី​​បន្ត​​យក​ចិត្ត​​ទុក​ដាក់​​និង​​សម្រួល​​ផ្លូវ​​ធ្វើ​ដំណើរ​​ដល់​​ជន​​មាន​​ពិការ​ភាព​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ក្រសួង​ ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ បន្ត​ជួយ​សម្រួលនិង​បង្ក​ភាព​ងាយស្រួល​ដល់​ជន​មាន​ពិការភាព ក្នុង​ការ​ធ្វើដំណើរ​ចេញចូល​ទីកន្លែង​សាធារណៈ ជាពិសេស​ទប់ស្កាត់​ការរើសអើងនិង​ការប្រមាថ​ជន​មាន​ពិការភាព។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ