មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ក្រើនរំឭកមន្ត្រីកុំឱ្យយកម៉ោងនិងមធ្យោបាយរដ្ឋទៅបម្រើការងារបក្ស
អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃសុក្រនេះ បានក្រើនរំឭកជាថ្មីដល់មន្ត្រី ឱ្យឈប់យកថ្ងៃធ្វើការនិងមធ្យោបាយរដ្ឋទៅបម្រើការងារបក្សទៀត។