រដ្ឋាភិបាល​ជ្រើស​រើស​មន្រ្តី​រាជ​ការ​ក្រប​ខ័ណ្ឌ​និង​​កិច្ច​សន្យា​​​ជាង​​១៨០០០នាក់​​សម្រាប់​ឆ្នាំ​​២០១៦

ក្រសួង​មុខងារ​សាធារណៈឲ្យ​ដឹង​ថា​រដ្ឋាភិបាល​បានសម្រេច​ជា​គោល​ការណ៍​ឲ្យ​ជ្រើសរើសមន្រ្តីក្របខ័ណ្ឌ​ជាង​៧៦០០នាក់និង​ជាប់កិច្ច​សន្យា​ជាង​១ម៉ឺននាក់​ សម្រាប់ឆ្នាំ២០១៦នេះ ដែល​មន្រ្តីរដ្ឋាភិបាល​អះអាង​ថា​ចំនួនជ្រើសរើសនៅឆ្នាំនេះគ្រាន់តែ​ជា​ការបំពេញជំនួសនិងមិនមានកំណើន​នោះទេ។​

រដ្ឋមន្ត្រីក្រសួងដែនដីលោក អ៊ឹម ឈុនលឹម

រដ្ឋមន្រ្តីក្រសួងដែនដីព្រមានមន្ត្រីឲ្យឈប់ពុករលួយដើម្បីពង្រឹងប្រសិទ្ធភាពការងារ

រដ្ឋមន្ត្រីក្រសួងដែនដីរំលឹកមន្ត្រីរបស់ខ្លួនឲ្យជួយទប់ស្កាត់អំពើពុករលួយក្នុងស្ថាប័នដែលលោកថាធ្វើប៉ះ​ពាល់​​​ដល់​ប្រសិ​ទ្ធិភាពកា​រងារក្នុង​​យុទ្ធសាស្ត្រធ្វើកំណែទម្រង់របស់រដ្ឋាភិបាល។

ក្រ​សួងដែន​ដី​​ថាម្ចាស់​សំណង់​មួយ​ចំនួននៅ​តែ​សង់សំណង់​ដោយ​គ្មាន​លិខិត​អនុញ្ញាត

ក្រ​សួង​រៀប​ចំដែន​ដី​ឲ្យ​ដឹងថាខ្លួន​នៅ​មាន​បញ្ហា​ប្រ​ឈម​មួយ​ចំនួន​ចំពោះការ​អនុវត្តការងារ​កន្លងមក​ដោយ​សារតែ​មាន​ម្ចាស់សំណង់​មួយ​ចំនួន​បាន​សាងសង់​សំណង់អគារដោយ​មិន​បានសុំការអនុញ្ញាតឬ​ម្ចាស់​សំណង់​អគារខ្លះបាន​សង់​សំណង់​របស់​ខ្លួន​ហួសពី​អ្វី​ដែល​​មន្ត្រីមាន​សមត្ថ​កិច្ចបាន​អនុញ្ញាតដែល​ក្រ​សួង​ថាបាន​ធ្វើ​​ឲ្យ​បាត់​សោភ័ណ្ឌទីក្រុងនិង​សុវត្ថិភាព​សាធារណៈជាដើម។

ក្រសួង​សាធារណការ​អំពាវនាវ​​ឲ្យ​ពលរដ្ឋ​រាយការណ៍ភាព​មិន​ប្រក្រ​ត្រី​​នៃ​ការ​ផ្តល់​សេវា

ក្រសួង​សាធារណការ​និងដឹកជញ្ជូន​​សាធារណៈចេញសេចក្តីជូនដំណឹង​មួយ​ដោយ​អំពាវនាវ​ឲ្យ​សា​ធារ​ណជ​ន​ផ្តល់​ព័ត៌មាន​មក​កាន់​ក្រសួង​អំពី​​ភា​ព​មិន​ប្រក្រតីនានា​ដែល​ពលរដ្ឋ​ជួប​ប្រទះ​ទាក់ទ​ងនឹង​សេវា​នានា​ដែល​គ្រប់​គ្រងដោយក្រសួង។​

នាយករដ្ឋមន្រ្តីបដិសេធការចោទប្រកាន់អំពើពុករលួយរឿងជំនួយបរទេស

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទនេះ បាន​ប្រកាស​ជាថ្មីថា​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ប្រព្រឹត្តអំពើពុករលួយ​ទាក់ទងនឹង​ជំនួយ​បរទេស​នោះទេ។ នាយករដ្ឋមន្រ្តីបាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លោក​បានថ្លែង​ថា​ការសម្ពោធមន្ទីរពេទ្យ​នៅថ្ងៃ​នេះជា​ជំនួយ​របស់ជប៉ុនដែល​លោក​ថា​រាល់ជំនួយ​នេះ​គឺ​ជប៉ុន​ជា​អ្នកគ្រប់គ្រងទាំងអស់ ទាំង​ការដេញថ្លៃជ្រើសរើសក្រុមហ៊ុន​និង​ការគ្រប់គ្រងហិរញ្ញវត្ថុ​នានា។​ លោកបញ្ជាក់​ថា​លោក​គ្រាន់តែជាអ្នក​​មកសម្ពោធ​និង​កាត់ខ្សែបូតែ​ប៉ុណ្ណោះ។

លោកនាយករដ្ឋម​ន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោក ហ៊ុន សែន បញ្ជាជាថ្មី​ឲ្យ​ពិនិត្យ​មើលទណ្ឌិ​តជាប់ទោស​ដោយ​សារប្លន់​និងគ្រឿងញៀន​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យ​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌និង​ប្រធានពន្ធនាគារ​ត្រូវធ្វើការឲ្យ​បានម៉ត់ចត់ទៅ​លើ​ទណ្ឌិត​ដែលជាប់ទោស​ដោយ​សារប្លន់​និ​ងគ្រឿងញៀន មុន​ពេល​ដាក់​ឲ្យ​លោក​ចុះហត្ថលេ​ខា​​ដា​ក់​ថ្វាយ​ព្រះ​មហា​ក្សត្រ​លើក​លែង​ទោស។​ ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា​នៅពេល​ដាក់ឈ្មោះ​​ទណ្ឌិត​ណា​ដែលត្រូវលើកលែង​ទោស លោកស្នើ​ឲ្យ​ប្រាប់​រូប​លោក​ថា​តើ​ទណ្ឌិត​ណា​ជា​​ប្រភេទចោរនិងគ្រឿងញៀន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់អគារក្រសួងបរិស្ថាន​ ដែលមានឈ្មោះថាអគារមរតកតេជោ(រូបថតដោយណាត សុភាព)

នាយករដ្ឋមន្រ្តីព្រមានមន្រ្តី​ពាក់ព័ន្ធ​រឿងមិន​បង្រ្កាប​ការដឹកឈើតាមរថយន្តធំៗ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជា​ជាថ្មី​ឲ្យ​​មន្រ្តី​ពាក់​ព័ន្ធ​ដែលចូលរួមបង្រ្កាបការ​កាប់បំផ្លាញព្រៃឈើឲ្យ​ធ្វើការងាររបស់ខ្លួន​ដោយ​លោក​ដាក់ការសង្ស័យ​ថា​ការមិន​បង្រ្កាប​អាចមកពីមន្រ្តី​ទាំងនោះចូលដៃជាមួយ​ឈ្មួញដឹកឈើ។​

រដ្ឋមន្រ្តីបរិស្ថាន​សុំនាយករដ្ឋមន្រ្តីដាក់ឈ្មោះអគារបរិស្ថាន”​អគារមរតកតេជោ”

រដ្ឋមន្រ្តីក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា​លោក​បាន​ស្នើ​សុំ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំ​ដាក់ឈ្មោះអគារ​ក្រសួងបរិស្ថាន​ដែលមា​នតម្លៃ​ប្រមាណ​៨លានដុល្លារអាមេរិកជា​ឈ្មោះ”​អគារ​មរតកតេជោ”។នៅក្នុងពិធីសម្ពោធ​អគារ​ក្រសួងបរិស្ថាននៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ រដ្ឋមន្រ្តីបរិស្ថាន លោក សាយ សំអាល់ បាន​ថ្លែងនៅចំពោះមុខនាយករដ្ឋមន្រ្តីថាថ្នាក់ដឹកនាំក្រសួង​ថ្លែងអំណរគុណ​ដល់រដ្ឋាភិបាល​ក្នុងការផ្តល់ទីតាំង​ក្រសួង​នៅ​ចន្លោះ​ស្ពាននាគ​និងស្ពាន​តន្រ្តី​កោះពេជ្រ ដោយ​លោក​ចាត់ទុក​ថា​នេះ​ជា”​ទីតាំងដ៏ល្អនៅកណ្តាលរាជធានីភ្នំពេញ”។​

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ប្រាក់ សុខុន(ធ្វេង) ក្នុងពិធីបញ្ចប់​តំណែងថ្នាក់​ដឹកនាំអង្គភាពទូរគមនាគមន៍ កាលពីថ្ងៃទី​១៨ខែកុម្ភៈ ឆ្នាំ​២០១៦(រូបថតពីក្រសួងប្រៃសណីយ៍)

​រដ្ឋាភិបាល​បកស្រាយ​ការដក​តំណែង​ថ្នាក់ដឹកនាំ​អង្គភាព​ប្រៃសណីយ៍​ថា​មិន​ពាក់ព័ន្ធ​អំពើពុករលួយ​

​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ប្រាក់ សុខុន បាន​ចេញ​លិខិត​បំភ្លឺ​អំពី​ការដក​តំណែង​ប្រធាន​ក្រុមប្រឹក្សាភិបាល និង អគ្គនាយក​នៃ​ទូរគមនាគមន៍​កម្ពុជា ​ថា​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​កំហុស​នោះ​ទេ​។​

អង្គការតម្លាភាពស្នើឲ្យគ្រប់គណបក្សបញ្ចូលយន្តការប្រឆាំងអំពើពុករលួយទៅក្នុងគោលនយោបាយខ្លួន

អង្គការតម្លាភាពកម្ពុជាស្នើឲ្យគណបក្សនយោបាយដែលគ្រោងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ រៀបចំជាគោលនយោបាយក្នុងការប្រឆាំងនឹងអំពើពុករលួយ ដោយអង្គការនេះអះអាងថា យន្តការក្នុងការប្រឆាំងអំពើពុករលួយនាពេលបច្ចុប្បន្ននៅមានចំណុចខ្វះខាតនៅឡើយ។
នៅព្រឹកថ្ងៃសុក្រនេះ អង្គការតម្លាភាពកម្ពុជាបានរៀបចំជាកិច្ចពិភាក្សាមួយដែលមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិល និងវិស័យឯកជនមួយចំនួន សរុបប្រមាណជាង៣០ស្ថាប័ន ដើម្បីរៀបចំជាសេចក្ដីព្រាងគោលនយោបាយប្រឆាំងអំពើពុករលួយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ