លោក ថុន រដ្ឋា និងកញ្ញា ភួន កែវរស្មី ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

សង្គម​ស៊ីវិល​ស្នើ​ដោះលែង​សកម្មជន​បរិស្ថាន​និង​សិទ្ធិ​មនុស្ស​នា​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ

អង្គការសង្គមស៊ីវិលស្នើដោះលែងសកម្មជនបរិស្ថាននិងអ្នកការពារសិទិ្ធមនុស្សឱ្យមានសេរីភាពវិញ ខណៈពួកគេកំពុង​ជាប់ពន្ធនាគារក្នុងស្ថានភាពចង្អៀតណែន​។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រាប់​ពលរដ្ឋ​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ឱកាស​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវទៅប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន និងម្ចាស់អាជីវកម្មទាំងអស់ក្នុងរាជធានីភ្នំពេញ មិនត្រូវបញ្ចេញសំរាម សំណល់រឹង មកដាក់នៅតាមដងផ្លូវសាធារណៈ ដោយត្រូវរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ស្របពេលបុគ្គលិកក្រុមហ៊ុនប្រមូលសំរាមខ្លះឈប់សម្រាកទៅស្រុកកំណើតផងដែរ។

ទិដ្ឋភាពទឹកស្ទឹងសែន ក្នុងឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីខែសីហា ឆ្នាំ២០២១។(ហ្វេសប៊ុក៖ លោក ហឿន សុភាព)

ក្រសួង​ធនធាន​ទឹក​ប្រាប់​ពលរដ្ឋ​រស់​នៅ​អម​ដង​ស្ទឹងសែន​ប្រយ័ត្ន​ខ្ពស់​ពី​គ្រោះ​ថ្នាក់​ដោយ​ជំនន់​ទឹក​ភ្លៀង

ក្រសួងធនធានទឹកអំពាវនាវទៅប្រជាពលរដ្ឋដែលរស់នៅអមសងខាងស្ទឹងសែន បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗតាមរយៈជំនន់ទឹកភ្លៀង ដែលអាចកើតមានឡើងជាយថាហេតុ។

លោក ឆន ផល្លា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការខុមហ្វ្រែល ក្រុងភ្នំពេញ។

តុលាការ​ខេត្ត​រតនគិរី​នឹង​ប្រកាស​សាល​ក្រម​ករណី​លោក ឆន ផល្លា នៅ​ចុង​ខែតុលា

មេធាវី​ការពារ​ក្តី​ឱ្យ​លោក ឆន ផល្លា ដែល​ជា​សកម្មជន​​បរិស្ថាន​និង​ដីធ្លី​ម្នាក់​នៅ​ខេត្តរតនគិរី​បាន​ឱ្យ​ដឹង​ថា តុលាការ​បាន​ចោទ​ប្រកាន់​កូន​ក្តី​លោក ពាក់ព័ន្ធ​នឹង​សំណុំ​រឿង «កាប់គាស់ រុករាន ឆ្ការដុត និង​ឈូសឆាយ​ដីព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ»​ ខណៈ​សំណុំ​រឿង​នេះ​នឹង​ប្រកាស​សាល​ក្រម​នៅចុង​ខែ​តុលា​នេះ​។

ជម្រកបណ្តោះអាសន្ន​របស់ពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២១។ (រូបភាព៖ ហ្វេសប៊ុកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)

ពលរដ្ឋ​ជាង​១០០០​គ្រួសារ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអះអាងថា ពលរដ្ឋជាង១០០០គ្រួសារ​នៅខេត្តបន្ទាយមានជ័យដែលរងគ្រោះពីជំនន់ទឹកភ្លៀង ត្រូវបាន​អាជ្ញាធរជម្លៀស​ទៅកាន់ទីទួលមាន​សុវត្ថិភាព។

លោក ចាន់ ធឿន សមាជិកបណ្ដាញព្រៃឡង់ម្នាក់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ (ផ្ដល់ឱ្យ)

សកម្មជន​ព្រៃឡង់​ម្នាក់​ខកចិត្ត​ដែល​តុលាការ​លើក​ពេល​ប្រកាស​សាលក្រម

សមាជិកបណ្ដាញព្រៃឡង់ម្នាក់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បង្ហាញការខកចិត្តនិងចាត់ទុកការលើក​ពេលប្រកាសសាលក្រមរបស់សាលាដំបូងខេត្តកំពង់ធំ ថាបានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់​លោក ត្បិតសំណុំរឿងនេះបានពន្យារ២​លើករួចមកហើយ បើគិតទាំងក្នុងដំណាក់កាលសវនាការ ខណៈលោកកំពុងគេចខ្លួនដោយបារម្ភពីសុវត្ថិភាព។

ស្ត្រីម្នាក់អុំទូកទៅបំពេញការងារប្រចាំថ្ងៃ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អាល្លឺម៉ង់និង ​WFP ផ្តល់​ជំនួយ​​ប្រមាណ​៦​លាន​ដុល្លារ​​ជួយ​ពលរដ្ឋ​កម្ពុជា​​ដែល​​ប៉ះពាល់​​នឹង​វិបត្តិ​កូវីដ-១៩​​និង​គ្រោះ​មហន្តរាយ

សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានផ្តល់ជំនួយចំនួន៥លានអឺរ៉ូ ដែលស្មើនឹងប្រមាណ៦លានដុល្លារអាមេរិក​ ដើម្បីជួយដល់​ពលរដ្ឋកម្ពុជា​ដែលមានចំណូលទាបឬ​​រងផលប៉ះពាល់ដោយសារ​វិបត្ដិ​​កូវីដ-១៩ និងគ្រោះមហន្តរាយដោយសារ​អាកាសធាតុ។

មន្ត្រី​បរិស្ថាន​ចោទ​សកម្ម​ជន​មួយ​ចំនួន​ថា​តែងតែ​ផ្សព្វផ្សាយ​​បែប​កុហក​​ប្រាប់​ទៅ​ពិភព​​លោក​រឿង​កម្ពុជា​​អស់​ព្រៃ​ឈើ​

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ចោទក្រុមសកម្មជនមួយចំនួនថា តែងតែផ្សព្វផ្សាយព័ត៌មានបែបកុហកប្រាប់ទៅពិភព​លោក​ថាកម្ពុជា​អស់ព្រៃឈើហើយ ខណៈប្រសិនបើ​ព្រៃឈើ​​អស់​ដូចអ្វី​ដែល​គេឃោសនា​នោះ ប្រហែល​កម្ពុជាមិនមានលទ្ធភាពនៅក្នុង​ការលក់​​ឥណទានកាបូនឱ្យទៅក្រុមហ៊ុន​បរទេសធំៗនោះឡើយ។

ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង​ បា​នចុះល្បាតព្រៃសហគមន៍ ដោយប្រទះឃើញគ្រឿងចក្រមួយគ្រឿងធ្វើសកម្មភាពឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមា ដោយថា មិនមានវិធានការទប់ស្កាត់ណាមួយពីអាជ្ញាធរនោះទេ។ (ផ្ដល់ឱ្យ)

​ជនជាតិ​ដើម​ភាគ​តិច​ថា​ ដី​​ជាង​១០០​ហិកតា​​ក្នុង​តំបន់​ការពារ​កែវ​សីមា​និង​ព្រៃ​សហ​គមន៍​ រង​​​ការ​​ទន្ទ្រាន​​​យក

ជនជាតិដើមភាគតិចពូនង នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដីព្រៃជាង១០០​ហិកតាក្នុង​ដែនជម្រក​សត្វព្រៃកែវ​សីមា និងដីព្រៃសហគមន៍របស់ពួកគេ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ កំពុង​រង​ការ​ឈូសឆាយ​ទន្ទ្រាន​យកពី​សំណាក់​ជន​ខិលខូចដោយ​គ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ​។

រដ្ឋា​ភិបាល​កាត់​ផ្ទៃ​បឹង​តាមោក​ជាង​១០០​ហិកតា​​ទៀត​ឱ្យ​ក្រសួង​មហាផ្ទៃ​និង​វិស័យ​ឯកជន

រដ្ឋាភិបាលបានបន្តកាត់ដីផ្ទៃបឹងតាមោកជាង១០០​ហិកតាបន្ថែមទៀត ដើម្បីប្រគល់ឱ្យទៅក្រសួងមហាផ្ទៃ និងវិស័យឯកជន​ធ្វើជាកម្មសិទ្ធិផ្ទាល់ ខណៈផ្ទៃបឹងធម្មជាតិមួយនេះត្រូវបាន​កាត់ឱ្យស្ថាប័នរដ្ឋនិង​ឯកជនប្រមាណ១ ០០០ហិកតា​រួចទៅហើយចាប់តាំងពីឆ្នាំ២០១៨មក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ