ពលរដ្ឋ​​មាន​​ជម្លោះ​ដីធ្លី​​ជា​មួយ​​ក្រុម​ហ៊ុន​UDG ជំរុញ​​ជា​ថ្មី​​ឱ្យ​​អាជ្ញាធរ​​ខេត្ត​កោះកុង​​ពន្លឿន​​ការ​​ដោះ​ស្រាយ​

​ប្រជាពលរដ្ឋ​ប្រមាណ៦០នាក់ដែល​អះអាង​ថា​ កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ញូ​ញៀន (Union Development Group ឬ UDG​) ក្នុង​ខេត្តកោះកុង បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​មុខ​សាលាខេត្ត​ជាថ្មី​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ជំរុញ​ទៅ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជូន​ពួក​គេ ដោយសារ​ជម្លោះ​នោះ​អូស​បន្លាយ​ជាង១០ឆ្នាំ​មក​ហើយ។

អតីត​​គ្រួសារ​​យោធា​​ចោទ​​អាជ្ញាធរ​​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ថា​​លម្អៀង​​ក្នុង​​ការ​​ដោះ​ស្រាយ​​វិវាទ​​ដី​ធ្លី​​

អតីត​គ្រួសារ​យោធា​ចូល​និ​វត្តន៍ចំនួន១០គ្រួសារដែល​កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ពលរដ្ឋ​មួយ​ក្រុម​ទៀត​ចំនួន១៤គ្រួសារ នៅ​ភូមិ​សូ​រិយា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត បាន​ចោទ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ថា​មាន​ភាព​លម្អៀង​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួក​គេ។

អ្នកមានជម្លោះដីធ្លីជិត ១០០០នាក់

ពលរដ្ឋ​​ជិត​១០០០នាក់នាំគ្នាតវ៉ាមុខក្រសួងរៀបចំដែនដី ចំថ្ងៃទិវាសន្តិភាពអន្តរជាតិ

អ្នកមានជម្លោះដីធ្លីជិត ១០០០នាក់ មកពីខេត្តចំនួន៤​ បានប្រមូលផ្ដុំគ្នា​តវ៉ា​នៅមុខក្រសួងរៀបចំដែនដី ចំថ្ងៃទិវា​សន្តិភាពអន្តរជាតិ នាថ្ងៃចន្ទនេះ ដើម្បីជំរុញឱ្យស្ថាប័នមួយ​នេះ ពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេ។

ប្រជាពលរដ្ឋជាង១០០០នាក់ មកពីខេត្តចំនួន៤

អាជ្ញាធររារាំងពលរដ្ឋដែលមានបញ្ហាដីធ្លី មិនឱ្យដើរទៅផ្ទះនាយករដ្ឋមន្ត្រី

អាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ បានរារាំងប្រជាពលរដ្ឋជាង១០០០នាក់ ដែលមានបញ្ហាដីធ្លី មិន​ឱ្យ​ដើរ​ទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈពលរដ្ឋទាំងនោះ ព្យាយាមទៅសុំ​ការ​អន្តរាគមន៍រឿង​វិវាទដីធ្លី។

អាមេរិក​ប្រកាស​ដាក់​ទណ្ឌ​កម្ម​ក្រុម​​ហ៊ុន​​ចិន​មួយ​​ដោយ​​ចោទ​​​ថា​​រំលោភ​​យក​​ដី​​ពល​រដ្ឋ​ខ្មែរ

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ Union Development Group (UDG) ដោយថា ក្រុមហ៊ុនដែល​​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​​នៅ​តំបន់​តារាសាគរ ខេត្ត​កោះកុង ប្រទេស​កម្ពុជា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​​​ករណី​​​រំលោភ​យក​ដី​របស់ពលរដ្ឋខ្មែរ​​ និងបំពាន​សិទ្ធិមនុស្ស។

សកម្ម​ជន​​ព្រៃ​ឈើ​​នៅ​​ខេត្ត​​ស្ទឹង​ត្រែង​ ចោទ​​មេ​ឃុំ​​មួយ​​រូប​​និង​​បក្ស​​ពួក​​ថា​​ឃុប​ឃិត​​គ្នា​​លក់​​ដី​​ព្រៃ​​របស់​​រដ្ឋ​​

សកម្មជន​ព្រៃឈើនិង​ពលរដ្ឋ​ជិត១០នាក់ មក​ពី​ស្រុក​ថា​ឡាប​រិវ៉ាត់ ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃពុធ​នេះ បាន​ដា​ក់​បណ្តឹង​ទៅ​រដ្ឋសភានិង​ស្ថាប័នរដ្ឋ​ថ្នាក់​ជាតិ​មួយចំនួន ដោយ​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា បាន​ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​របស់​រដ្ឋនិង​ដី​តំបន់​អភិរក្ស​ព្រៃ​ឡង់ដោយ​ខុសច្បាប់។

សាលា​ខេត្ត​​បាត់ដំបង​​ចោទ​​ពលរដ្ឋ​​ទន្ទ្រាន​​ដី​រដ្ឋ​​នៅ​​តំបន់​ការពារ​ធម្មជាតិ​​ធ្វើ​ជា​​កម្ម​សិទ្ធិ​​

សាលាខេត្ត​បាត់ដំបង​ព្រមាន​ចាត់វិធានការ​ច្បាប់​លើ​ប្រជាពលរដ្ឋ ដែល​អាជ្ញាធរ​ខេត្ត​នេះ​ចោទ​ថា ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ ស្ថិតនៅ​ស្រុក​សំឡូត។

ACU ឱ្យ​​អភិបាល​ក្រុង​​ប៉ោយប៉ែត​​ឆ្លើយ​​បំភ្លឺ​​ពាក់​ព័ន្ធ​​ជម្លោះ​ដី​ធ្លី​​ជាង​១០០​ហិ​កតា​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU​) បានឱ្យ​អភិបាលក្រុង​ប៉ោយប៉ែតឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​ប្រវត្តិ​ជម្លោះដីធ្លី​ទំហំ១១៣ហិ​កតារបស់​ពលរដ្ឋ៥១គ្រួសារ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ទៅ​តាម​បណ្តឹ​ងរ​បស់​អ្នកភូមិ។

ប្រជា​​សហ​គមន៍​​ជិត​៣០​គ្រួសារ​​ប្រឈម​​កា​រ​បណ្តេញ​​ចេញ​ពី​​លំនៅឋាន​ក្រោម​​គម្រោង​​អភិវឌ្ឍន៍​​របស់​​រដ្ឋ​​

ប្រជា​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ជិត៣០គ្រួសារ នៅ​ខណ្ឌទួលគោក អះអាង​ថា ពួក​គេ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញពី​លំនៅឋាន បើ​សាលា​រាជធានី​ភ្នំពេញ​ធ្វើការ​អភិវឌ្ឍ​ផ្លូវ​បេតុងនិង​អាងស្តុកទឹក​នៅ​តំបន់​នោះនា​ពេល​ឆាប់​ៗខាងមុខនេះ។

ពលរដ្ឋ​២​ខេត្ត​​ដែល​​រង​​ផល​​ប៉ះ​ពាល់​​ពី​​គម្រោង​​អភិ​វឌ្ឍ​ន៍​​ព្រលា​ន​យន្តហោះ​​សុំ​​អន្តរា​គមន៍​​ពី​​នាយក​​រដ្ឋ​មន្ត្រី​​

ប្រជាពលរដ្ឋ​ជាង៥០នាក់មក​ពី​ខេត្តកណ្តាលនិង​ខេត្តតាកែវ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី នៅ​ថ្ងៃអង្គារ​នេះ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្បែរ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្រុង​តាខ្មៅ ដើម្បី​សុំ​ឱ្យ​លោក​ជួយ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ពួក​គេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ