លោក ហ៊ុន សែន ឲ្យបញ្ជូនគ្រូពេទ្យទៅបម្រើសេវាសុខភាពនៅជនបទឲ្យបានច្រើន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាទៅក្រសួងសុខាភិបាលឲ្យបញ្ជូនក្រុមគ្រូពេទ្យទៅបម្រើសេវាសុខភាពនៅទីជនបទឲ្យបានច្រើនដោយថា តំបន់ដាច់ស្រយ៉ាលមួយចំនួននៅតែខ្វះគ្រូពេទ្យបំរើសេវាសុខភាពដល់ ប្រជាពលរដ្ឋ។

លោក ជួន សុវណ្ណ បញ្ជាឲ្យកងកម្លាំងពង្រឹងទប់ស្កាត់ចលនាសង្គ្រោះជាតិ​

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជា​ទៅអធិការ​​គ្រប់ខណ្ឌទាំងអស់ ត្រូវស្រាវជ្រាវ និង​ទប់ស្កាត់ ឲ្យបាននូវរាល់ការប៉ុនប៉ងជួបជុំគ្នារបស់ក្រុមចលនាសង្រ្គោះជាតិ ដោយថាដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម​ ពិសេសអំឡុងពេលបោះឆ្នោត​ខែកក្កដាខាងមុខ។​

បុរសម្នាក់ត្រូវសន្តិសុខខណ្ឌដូនពេញទះកំផ្លៀងចំពេលសវនាការសំណុំរឿងលោក កឹម សុខា

បុរសម្នាក់​ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​ដូនពេញ​ទះ​កំផ្លៀង​​ ខណៈ​ដែល​​សាលា​ឧទ្ធរណ៍​បើក​សវនាការ​លើ​សំណុំ​រឿង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​នេះ។

តុលាការ​លើក​ពេល​ប្រកាស​​សេចក្ដី​សម្រេច​សំណុំ​រឿង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី

សាលាឧទ្ធរណ៍ បាន​សម្រេច​លើកពេលប្រកាសសេចក្តីសម្រេច​លើ​ករណីសុំណុំរឿងអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទៅដើមខែក្រោយ ខណៈអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូបនោះកំពុងជាប់ឃុំអស់​រយៈ​ពេល​ជាង ៤​ខែ​មក​ហើយ​នោះ។

សមាជិកសភាអូស្ដ្រាលីជំរុញឲ្យដាក់ទណ្ឌកម្មប្រឆាំងរបបលោក ហ៊ុន សែន

សមាជិកសភាអូស្ដ្រាលីមួយរូប បាន​ទទូចទៅរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី Malcolm Turnbull ឲ្យដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បី​ឲ្យ​ងាកទៅ​គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដូចមានក្នុងកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ប៉ុន្ដែ អ្នកនាំពាក្យគណបក្សប្រជាជន អះអាងថា មិនអាចទៅរួច។

តុលាការ​​សម្រេច​ឲ្យ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ដដែល ដូច​ការ​ថ្លែង​របស់​លោក ហ៊ុន សែន

សាលាឧទ្ធរណ៍ នៅថ្ងៃព្រឹកនេះ ​បានសម្រេចឲ្យបន្តឃុំខ្លួនលោក ​កឹម សុខា ដដែល ដូច​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី បន្ទាប់ពីលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ថា លោកមិនជឿថា តុលាការ​នេះ​នឹងសម្រេច​​ដោះ​លែងមេបក្ស​ប្រឆាំង​រូប​នេះ​នោះ​ឡើយ។

នាយក​រដ្ឋមន្ត្រីព្រមាន​ដក​តំណែង​ប្រធាន​គុកព្រៃ​ស ករណីមន្ត្រីអតីត​បក្សប្រឆាំង​​ប្រើ​ទូរស័ព្ទ​បាន

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​​ព្រមាន​ដក​តំណែង​​ប្រធាន​គុកព្រៃ​ស ដោយ​ថា ​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​អតី​ត​បក្សប្រឆាំង​កំពុង​ជាប់​ឃុំ លោក មាជ សុវណ្ណារ៉ា អាច​ប្រើ​ទូ​រសព័្ទ​បាននៅក្នុង​ពន្ធ​នាគារទាក់​ទង​ទៅខាង​ក្រៅ​។

លោក ហ៊ុន សែន បដិសេធជួបចរចាជាមួយលោក សម រង្សុី ដើម្បីរកដំណោះស្រាយនយោបាយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដិសេដដាច់ខាតថា នឹងមិនចរចាជាមួយបក្សប្រឆាំង​ទៅ​តាម​កា​​រស្នើឡើងរបស់ប្រទេសជប៉ុននោះទេ ពាក់ព័ន្ធនឹងជម្លោះនយោបាយ​នៅ​កម្ពុជា​នោះ ។

សវនាការ​ដំណើរការ​​ទាំង​គ្មាន​​លោក កឹម សុខា ខណៈ​សន្តិសុខ​ជុំ​វិញ​សាលា​ឧទ្ធរណ៍​ត្រូវ​បាន​រឹត​បន្តឹង

សន្តិសុខ​​ត្រូវ​បាន​រឹត​បន្តឹង​នៅ​ជុំ​វិញ​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​នេះ ខណៈ​ដែល​សវនាការ​សំណុំ​រឿង​មេដឹកនាំ​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​នៅ​ម៉ោង ៨​ព្រឹក។

សមត្ថកិច្ចបំបែកពលរដ្ឋដែលតាមដានសវនាការលោកកឹម សុខា

សមត្ថកិច្ចចម្រុះបំបែកការជួបជុំរបស់ប្រជាពលរដ្ឋរាប់រយនាក់នៅក្បែរសាលាឧទ្ធរណ៍ ដែលពលរដ្ឋទាំងនោះមានបំណងតាមដានដំណើរការសវនាការលើសំណុំរឿងរបស់លោក កឹម សុខា នៅព្រឹកនេះ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ