ក្រុម​ស្ត្រីជា​សាច់ញាតិ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ខ្លួន ​ប្រមូលផ្ដុំ​តវ៉ា​ទាមទារឱ្យដោះលែងក្រុមគ្រួសារពួកគេ​ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​ UN​ ប្រាប់​​សហ​គមន៍​​អន្តរ​ជាតិ​​ថា​ ស្ថានភាព​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​​បន្ត​​ធ្លាក់​ចុះ​​

អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត (Rohna Smith​) បាន​ថ្លែង​កាលពី​ថ្ងៃម្សិលមិញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​បន្ត​ធ្លាក់ចុះ ខណៈ​ដែល​សិទ្ធិ​នយោបាយមានការ​រីកចម្រើន​តិចតួច​ប៉ុណ្ណោះ។

កម្ពុជា​​ច្រាន​ចោល​​របាយ​ការណ៍​ UN ​ដែល​​ថា​​មាន​ការ​​បំភិត​បំភ័យ​​និង​​សង​សឹក​​អ្នក​ចូល​រួម​​សកម្ម​ភាព​​សិទ្ធិ​មនុស្ស​

រដ្ឋាភិបាល​កម្ពុជា ប្រកាស​ច្រានចោល​របាយការណ៍​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិដែល​លើកឡើង​ថា អ្នក​ចូល​រួមសកម្មភាព​សិទ្ធិមនុស្ស​ជាមួយ​ស្ថាប័ន​របស់​ខ្លួន រង​ការ​គំរាមកំហែង បំភិតបំភ័យ និង​សងសឹក​ពី​អាជ្ញាធរ​កម្ពុជា។

ព្រះ​មហា​ក្សត្រ​ត្រាស់​​បង្គាប់​​បន្ថយ​​ឋា​នន្តរ​សក្តិ​​មន្រ្តី​​ជាន់​ខ្ពស់​​មួយ​​រូប​​នៅ​​ក្រសួង​មហា​ផ្ទៃ

ព្រះមហាក្សត្របាន​ចេញ​ព្រះរាជ​ក្រឹត្យ​ត្រាស់​បង្គាប់​បន្ថយ​ឋានន្តរ​សក្តិលោក សៀន សុវណ្ណា ចំនួន២ថ្នាក់ ពី​ឧត្តម​សេ​នី​យ៍​ឯក(ផ្កាយ៣​)មក​ឧត្តមសេនីយ៍​ត្រី​(ផ្កាយ១​)វិញ។

លោក កឹម សុខា

លោក កឹម សុខា ចុះចែកអំណោយ​ជូនពលរដ្ឋតាមខេត្ត​ស្របពេល​កំពុង​ជាប់បំរាមតុលាការ

​​​អតី​តមេដឹក​នាំ​បក្សប្រឆាំង លោក​ កឹម សុខា ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះ បានចុះចែ​​ក​អំ​ណោយ​ដល់​ប្រជា​ព​ល​រដ្ឋ​ដែលរងគ្រោះដោយទឹកជំនន់ នៅខេ​ត្ត​ព្រះ​សីហនុ និងខេត្តពោធិ៍សាត់​ បើទោះជា​លោកនៅជាប់បំរាម​​​តុលាការនៅឡើយ។

UN​ជំរុញ​​កម្ពុជា​​ប្រកាន់​​ខ្ជាប់​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​សេរី​​ពហុ​បក្ស​ ស្រប​​ពេល​​ខួប​២៧​ឆ្នាំ​​នៃ​​រដ្ឋ​ធម្មនុញ្ញ​ ​

អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ជំរុញ​ឱ្យ​កម្ពុជាបន្ត​ប្រកាន់​ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​គោរព​សិទ្ធ​មនុស្ស ស្របតាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិមនុស្សដែល​កម្ពុជា​បាន​ទទួលស្គាល់។

ថ្នាក់​ដឹក​នាំ​​សភា​ជាតិ​និង​​រដ្ឋា​ភិបាល​ បង្ហាញ​​ឆន្ទៈ​​បន្ត​​ការពារ​​និង​​អនុវត្ត​​រដ្ឋ​ធម្មនុញ្ញ​

ប្រធាន​រដ្ឋសភានិង​ប្រមុខ​រដ្ឋាភិបាល បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្តបន្ត​ការពារនិង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ សំដៅ​កសាងនិង​លើកកម្ពស់​នីតិរដ្ឋ​នៅ​កម្ពុជា។

តុលាការ​ខេត្ត​​ត្បូង​ឃ្មុំ​ ផ្តន្ទា​ទោស​​អតី​ត​សកម្ម​​ជន​​បក្ស​​ប្រឆាំង​៧​នាក់​​ពី​​បទ​​រួម​គំនិត​ក្បត់​

​តុលាការ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បានសម្រេច​ផ្តន្ទា​ទោសអតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ៥នាក់ឱ្យ​ជាប់ពន្ធ​នា​គារ៧ឆ្នាំ និង២នាក់​ទៀតជាប់ពន្ធ​នា​គារ​ចំនួន៥ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើសរួមគំនិតក្បត់។

ទូត​​អាមេរិក​​ចោទ​សួរ​​ជា​ថ្មី​​ជុំវិញ​​ការ​​ចោទ​​ថា ​កម្ពុជា​​អនុញ្ញាត​​ឱ្យ​ចិន​​ប្រើ​​មូល​ដ្ឋាន​​កង​ទ័ព​ជើង​ទឹក​​រាម​​

មន្ត្រី​ការទូត​អាមេរិក បាន​ចោទសួរ​ជាថ្មី​ទៀត​ជុំវិញ​ព័ត៌មាន​ដ៏​ចម្រូង​ចម្រាស​ដែល​ចោទ​ថា កម្ពុជា​បាន​យល់ព្រម​អនុញ្ញាត​ឱ្យយោធា​ចិន​នូវ​សិទ្ធិ​ផ្ដាច់មុខ​ចូល​ទៅ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ពជើងទឹក​ស្ថិតនៅ​ខេត្ត​ព្រះសីហនុ ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ។

មហាសេនាបតីតេជោហ៊ុនសែន

រដ្ឋាភិបាលកម្ពុជា បេ្តជ្ញា​​​​បន្ត​រក្សាស្ថិរភាពនយោបាយ ​និង​ម៉ាក្រូសេដ្ឋកិច្ច​

រដ្ឋាភិបាលកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តក្នុងការ​​បន្តរក្សា​ស្ថិរភាពនយោបាយ និង​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យ​បានល្អប្រសើរ រួមនិង​ការងារជាអាទិភាពមួយចំនួនទៀត ដើម្បី​សន្តិភាព សុវត្ថិ​ភាព សុខមាលភាពប្រជាពលរដ្ឋ និងការ​អភិវឌ្ឍជាតិ។

លោកហ៊ុន សែន អរគុណចំពោះអ្នកគាំទ្រពាក្យ«អរគុណសន្តិភាព»

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ផ្ញើសារថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋដែលបានគាំទ្រសារនយោបាយរបស់លោកលើកឡើងថា «អរគុណសន្តិភាព»។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ