ប្រសិទ្ធ​ភាព​​នៃ​​វិធានការ​​បង្ការ​​កូរ៉ូណា​​ថ្មី​​ស្ថិត​​ក្នុង​​មន្ទិល​​សង្ស័យ​​ ក្រោយ​​ការ​​ឆ្លង​​កើន​​ដល់​​២៤​​ករណី​

មេរោគកូរ៉ូណាថ្មី ឬកូវីដ១៩ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសថា ជាមេរោគ​រាតត្បាតជាសកលនៅខែមីនានេះ បន្ទាប់​ពី​វា​បានឆ្លងរាលដាលទៅដល់​ប្រទេស និងដែនដី​ចំនួន១៤២ ​នៅ​ទូទាំង​ពិភពលោក ក្នុងនោះមនុស្សជាង ១៧ម៉ឺន(១៧៤,៨១៨)នាក់ បានឆ្លងរោគ ​ហើយ​មនុស្សជាង​​ ៦ពាន់(៦,៦៨៦)នាក់ បាន​ស្លាប់ គិតត្រឹមថ្ងៃទី១៦ ខែ​មីនា។

​ប្រជា​​នេសាទ​​ទទូច​​ឱ្យ​​ការពារ​​សហគមន៍​​ពួក​គេ​​ជា​ជាង​​លុប​​ឆ្នេរ​សមុទ្រ​​សម្រាប់​​គម្រោង​​អភិវឌ្ឍន៍​​

នៅ​ឯមាត់​ឆ្នេរសមុទ្រ​ស្ថិត​ក្នុង​ស្រុក​ទឹកឈូ​ ខេត្តកំពត​ ប្រជា​នេសាទ​មួយ​រូប​ លោក​ ប៊ូ​ សុះ​ បាន​អង្គុយ​នៅ​លើ​ទូក​នេសាទ​ដែល​ចត​ក្នុង​បរិវេណ​នៃ​ដែន​សហគមន៍​នេសាទ​ព្រែកត្នោត​ ស្ថិតនៅ​ក្នុង​ឃុំ​ព្រែកត្នោត​ ចម្ងាយ​ប្រហែល​ ៣០គីឡូម៉ែត្រ​ភាគ​ខាងលិច​នៃ​ទីក្រុង​កំពត​។

វិវាទ​​ដី​​ធ្លី​​រយៈពេល​ជាង​ ២០​ឆ្នាំ​​ឈាន​​ដល់​ប្រើ​​អំពើ​​ហិង្សា​​ក្រោយ​​តម្លៃ​​ដី​​ធ្លី​​កើន​​ឡើង​​ខ្ពស់​

លោក ព្រំ​ បូរ អាយុ ៦០​ឆ្នាំ កំពុងសម្រាន្តនៅ​លើ​គ្រែ​ក្នុង​បន្ទប់​នៃ​មន្ទីរ​ពេទ្យឯកជន​​មួយ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ។ លោក ព្រំ បូរ បាន​ថយផ្អែក​ទៅសម្រាក​នៅចុងគ្រែពេទ្យនោះ​ដោយ​ខ្លួនរបស់គាត់ត្រូវ​គ្រូពេទ្យ​ពាក់​ឧបករណ៍បង្ហូរទឹក​នោមចេញ​នៅនឹងខ្លួនផង។

ពលរដ្ឋ​​ជាប់​​​​​ផ្លូវ​​ជាតិ​​លេខ​​៣​​ កំពុង​​ប្រឈម​​មុខ​​នឹង​​ធូ​លី​​ដែល​​អាច​​បង្ក​​ជំងឺ​​រលាក​​ផ្លូវ​​ដង្ហើម​

កាល​ពី ២​ឆ្នាំ​មុន លោក ស៊ីម នាង អាយុ ៦០​ឆ្នាំ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​សួត និង​របេង ក្រោយ​ពី​ទទួល​បាន​ការ​ព្យាបាល​បែប​វេជ្ជ​សាស្ត្រ​ជា​ប្រចាំ​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ ហើយ​សព្វថ្ងៃ​នេះ លោក​ជួយ​កិច្ចការ​អាជីវកម្ម​លក្ខណៈ​គ្រួសារ​របស់​ភរិយា​លោក ដែល​ចាត់​ចែង​ការ​លក់​ដូរ​ចាប់ហួយ​ និង​ភេសជ្ជៈ​នៅ​មុខ​ផ្ទះ​ទំហំ​ប្រហែល ៤​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ភូមិ​ទួលកី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍សែនជ័យ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ តំបន់​ភាគ​ខាង​ត្បូង​​នៃ​រាជ​ធានី​ភ្នំពេញ។

បទយកការណ៍៖ អតីត​ទាហាន​ពីរ​នាក់​ប្តី​ប្រពន្ធ​នៅ​សៀមរាប​ប្តេជ្ញា​ការពារ​ព្រៃឈើ​សហគមន៍​ទោះ​ប្រឈម​បញ្ហា​​

ព្រៃឈើ​ត្រូវបានគេចាត់ទុកថា ជាធនធានធម្មជាតិសំខាន់មួយដែលអាចចូលរួមចំណែក​​ការពារនឹងបម្រែបម្រួល​អាកាសធាតុ។ ព្រៃឈើក៏ត្រូវបាន​ពលរដ្ឋកម្ពុជា​ជាច្រើន​រស់ពឹងអាស្រ័យ និងទាញប្រយោជន៍​សម្រាប់​ជីវភាពរស់នៅប្រចាំថ្ងៃទៀតផង។

បទយកការណ៍៖ ​ព្រៃសហគមន៍ចង្ក្រានរយនៅខេត្តសៀមរាប ប្រែក្លាយជាតំបន់អេកូទេសចរណ៍​​រកចំណូលជួយសហគមន៍

ដើមឈើតូចធំ ដែលដុះស្រោងស្ទើររកមើលពន្លឺថ្ងៃមិនបាន អមដោយសំឡេងសត្វយំទ្រហឹងអឺងអាប់។ ដើមឈើ និងសំឡេងសត្វទាំងនោះ មានវត្តមានក្នុងតំបន់ព្រៃសហគមន៍​​ចង្ក្រានរយ​ ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ដែលមានចម្ងាយជាង៨០គីឡូម៉ែត្រពីទីរួមខេត្ត។

បទយកការណ៍៖កម្មកររោងចក្រមួយចំនួន​បារម្ភខ្លាច​​បាត់បង់​ការងារ​ប្រសិនបើEBAត្រូវព្យួរ

ខណៈដែល​ការសម្រចចិត្ត​របស់​​សហភាព​អឺរ៉ុប​កាន់​តែខិតជិត​ចូល​មកដល់​ កម្មករកម្មការិនីមួយចំនួនដែល​ធ្វើការងារ​រោងចក្រនៅរាជធានីភ្នំពេញបារម្ភថាជីវភាពរស់នៅរបស់ពួក​គាត់​អាចកាន់តែយ៉ាប់យ៉ឺន ដោយសារពួក​គាត់​​ខ្លាចបាត់​បង់ការងារ​ ប្រសិនបើសហភាព​អឺរ៉ុបព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ(EBA)មែន​នោះ ។

បទយកការណ៍៖ កសិករក្នុងភូមិមួយនៅព្រៃវែងងាកមកដាំឈូក ព្រោះ​ចំណូលច្រើនជាងស្រូវបើ​ឈូកគ្មានជំងឺ​

បទយកការណ៍៖ កសិករក្នុងភូមិមួយនៅព្រៃវែងងាកមកដាំឈូក ព្រោះ​ចំណូលច្រើនជាងស្រូវបើ​ឈូកគ្មានជំងឺ​

ឈូកជាដំណាំមួយប្រភេទដែលអាចដុះដោយខ្លួនឯង​តាម​បឹងមួយចំនួន​ក្នុងប្រទេសកម្ពុជា។ ដំណាំនេះ​ផ្តល់ផល​ច្រើនយ៉ាង​ដល់ពលរដ្ឋ​ ដូចជា ផ្តល់ផ្លែសម្រាប់បរិភោគ ផ្តល់ផ្កាសម្រាប់ដាក់ថ្វាយព្រះ ឬវត្ថុស័ក្តិសិទ្ធិ ឬប្រើប្រាស់​ក្នុងពិធីបុណ្យទាននានា។

បទយកការណ៍៖ មនុស្សចាស់នៅខេត្តព្រៃវែងមួយចំនួនទទួលបន្ទុកចិញ្ចឹមចៅៗ ក្រោយឪពុកម្តាយពួកគេចំណាកស្រុកទៅប្រទេសថៃ

យូណេសេហ្វ អះអាងថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋជាង៤លាននាក់(៤,៥) កំពុងរស់នៅកៀកនឹងភាពក្រីក្រ ហើយពួកគេមួយភាគធំរស់នៅតាមតំបន់ជនបទ ដែលងាយធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញនៅពេលដែលពួកគេប្រឈមនឹងវិបត្តិសង្គម សេដ្ឋកិច្ច និងគ្រោះមហន្តរាយធម្មជាតិកើតឡើង។

បទយកការណ៍៖ ប្រជា​​សហគមន៍​បឹង​ស្នេហ៍​​ស្នើបង្កើន​​ទំហំ​ព្រៃ​​ដើម្បី​​ឆ្លើយ​តប​​នឹង​​កំណើន​​សត្វស្លាប​​

តំបន់អភិរក្សសត្វស្លាបបឹងស្នេហ៍ ជាតំបន់​ទេសចរណ៍បែបធម្មជាតិមានចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង ត្រូវបានអាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធ​​ប្រកាស​ស្នើដាក់បញ្ចូលជា​តំបន់ការពារធម្មជាតិកាលពីចុងខែធ្នូ ឆ្នាំមុន ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ខេត្ត​ស្តីពី «ការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍​ជាតំបន់ការពារធម្មជាតិ»។ ​​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ