បទ​​យក​ការណ៍​៖ ឥស្លាម​​សាសនិក​​ស្ដាយ​​ដែល​​មិន​បាន​​ជុំ​គ្នា​​ធ្វើ​បុណ្យ​​រ៉ា​ម៉ា​ដន​ តែ​ថា​​ការ​ទប់​ស្កាត់​​កូ​វីដ​១៩​សំខាន់​​ជាង​​

នេះ​ជា​វិហារ​ឥស្លាម​បឹង​កក់​អាល់​សា​កាល់​ដ៏​ធំជាង​គេ​នៅ​រាជធានី​ភ្នំពេញ ​ដែល​ជា​រៀងរាល់​ឆ្នាំ​វិហារ​នេះ​ធ្លាប់តែ​ជា​កន្លែង​ជួបជុំ​សាសនិក​ឥស្លាម​ដ៏​ធំ​នៅ​ថ្ងៃបុណ្យ​រ៉ា​ម៉ា​ដន។ តែ​វិបត្តិ​កូ​វីដ១៩ នៅ​ឆ្នាំនេះ បាន​ធ្វើ​ឱ្យ​សាសនិក​ឥស្លាម​សម្រេច​ផ្អាក​ការ​ជួបជុំ​ក្នុង​ពិធីបុណ្យ​នេះ ដែល​មានន័យថា​គ្មាន​ការ​ជុំគ្នា​ថ្វាយបង្គំ គ្មាន​ការ​ជុំគ្នា​ស្រាយ​បួស​នៅ​ទីនេះ​នោះ​ទេ។

កម្មករ​កម្មការិនី​កាត់​ដេរ​បារម្ភ​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​កូរ៉ូណា​នៅ​ក្នុង​រោង​ចក្រ និង​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ចង្អៀត​

កញ្ញា ម៉ឺង លីដា អាយុ ៣២​ឆ្នាំ គឺ​ជា​កម្មការិនី​មួយ​រូប​មក​ពី​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ហើយ​ធ្វើការ​ជា​​ប្រធាន​ក្រុម​ផ្នែក​ដេរ​​​អស់​រយៈ​ពេលជាង ៧​ឆ្នាំ​មក​ហើយនៅ​ក្នុង​រោងចក្រ​​កាត់ដេរ​ខ្វាន់ទុម ខ្លូស៊ីង (ខេមបូឌា) លីមីធីត ​ស្ថិត​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ជាយ​ក្រុង​ភាគ​ខាង​ត្បូង​នៃ​រាជ​ធានី​ភ្នំពេញ។

វិបត្តិ​​សុខ​ភាព​​សកល​​បង្ខំ​​មនុស្ស​​ឱ្យ​​កាត់​បន្ថយ​​ការ​​ធ្វើ​ដំណើរ​ វាយ​ប្រហារ​​សេដ្ឋកិច្ច​​អ្នក​ផ្ដល់​​សេវា​​ដឹក​ជញ្ជូន​​បុគ្គល​​

សារព័ត៌មាន Business Insider បាន​ចុះផ្សាយ​កាលពីដើម​ខែមេសា​នេះ​ថា ក្រុមហ៊ុន​អាកាស​ចរ​ណ៍​ធំៗ​ចំនួន ៦៤ នៅ​ទូទាំង​ពិភពលោក បានសម្រេច​ផ្អាក​ដំណើរការ​ជើងហោះហើរ​របស់​ពួក​គេ​ទាំងស្រុង ​ចាប់តាំងពី​ការ​ផ្ទុះឡើង និង​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​កាលពីដើម​ឆ្នាំ២០២០នេះ។

កម្មករ​​រោង​ចក្រ​​កាត់​ដេរ​​ស្ថិត​​ក្នុង​​ស្ថាន​ភាព​​បាត់​បង់​​ការ​ងារ​ ភ័យ​ខ្លាច​​ចំពោះ​​ការ​​ឆ្លង​វីរុស​ និង​​បន្ទុក​​បំណុល​​

សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ​ដែល​ជាប់បំណុល ហើយ​ត្រូវ​បាន​ព្យួរការងារ​ដោយសារ​បញ្ហា​វីរុស​កូ​រ៉ូ​ណា ការ​ជំពាក់ប្រាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គឺជា​ការ​គំរាមកំហែង​ធំជាង​កូ​វីដ១៩ ទៅទៀត ទើប​ពួក​គាត់​មួយចំនួន ពិចារណា​ចង់​លក់​ទ្រព្យរបស់​ខ្លួន​មុននឹង​ត្រូវ​គេ​រឹបអូស។

អាជ្ញាធរ ព្រះសង្ឃ​ ពុទ្ធ​បរិស័ទ​​ចូល​រួម​​បង្ការ​​ការ​ឆ្លង​វីរុស​​កូវីដ​​១៩​ បើ​ទោះ​​ជា​​​​ខេត្ត​តាកែវ​​មិន​​ទាន់​​រក​​ឃើញ​​ករណី​​ឆ្លង​ក្តី

ក្រុងដូនកែវ​ ខេត្តតាកែវ- អាជ្ញាធរផ្សព្វផ្សាយសារអប់រំតាមឧគ្ឃោ​សនាសព្ទ​បំពាក់​នៅលើ​ដំបូល​រថយន្ត​ដូចជា​ថា លាងដៃនឹងសាប៊ូ ពាក់ម៉ាស់ ហើយពេល​ក្អក ឬកណ្តាស់​ត្រូវ​យក​កែងដៃខ្ទប់មាត់ ជា​ដើម។

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។

ភាព​ក្រី​ក្រ​នៅ​កម្ពុជា​អាច​នឹង​វិល​ទៅ​​រក​ការ​រីក​​ធំ​​ឡើង​​វិញ​​ចំពោះ​មុខ​ការ​រីក​រាល​ដាល​កូវីដ​១៩​

មេរោគកូវីដ១៩ កំពុងរាតត្បាតលើប្រទេស និង​ដែនដីជាង ២០៤ លើសកល​លោក​។ ប្រជា​ពល​​រដ្ឋជិត ១លាន ៣សែននាក់ បានឆ្លងមេរោគនេះ និងប្រមាណជាង​ ៣​ពាន់​​លាននាក់​នៅ​ទូទាំង​ពិភពលោក ស្ថិតក្នុងបម្រាមមិនឱ្យដើរចេញក្រៅ គិត​ត្រឹម​ថ្ងៃទី០៦ ខែមេសា។

ផ្តើម​ចេញ​ពី​ជន​ភៀស​ខ្លួន​​រហូត​​ក្លាយ​​ជា​​គ្រូ​បង្វឹក​ បុរស​កម្ពុជា​ម្នាក់​​​រក​ឃើញ​គោល​ដៅ​​ជីវិត​​នៅ​លើ​​ផ្ទៃ​ទឹក​

បឹងសាហ្គាមិ ប្រទេសជប៉ុន: ចាប់តាំងពី​ពេល​លោកចូល​សិក្សា​ដំបូង​ លោក កេនជិ គូរ៉ាគិ នឹកឃើញកាលដែល​មិត្តរួម​ថ្នាក់​​បដិសេធមិនរាប់អាន ប្រើពាក្យ​ប្រមាថ​ ហើយ​ថែមទាំងត្រូ​វគ្រូទទួលបន្ទុកថ្នាក់រើសអើង​។ ការ​គំរាម​ធ្វើ​បាប ​គឺបណ្តាលមកពី​ការ​រើស​អើង​​ចំពោះ​លោក​ និង​អត្តសញ្ញាណពិត​របស់​លោក។

ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​ពី​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​ ខណៈ​​ពលករ​​រាប់​ម៉ឺន​នាក់​ត្រលប់​​មក​ពី​ប្រទេស​ថៃ​

អង្គុយលើម៉ូតូ​ពាក់មួកសុវត្ថិភាព និងមានពាក់ម៉ាស់បិទច្រមុះផងនោះ បុរសអ្នករត់​ម៉ូតូ​ឌុប​វ័យ​ជាងហាសិបឆ្នាំប្លាយម្នាក់ កំពុងអង្គុយចាំហៅម៉ូយ​នៅក្រោមដើមឈើ​ តាម​បណ្ដោយ​​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

វិស័យ​​ទេសចរណ៍​​ខេត្ត​​សៀមរាប​​ធ្លាក់​​ចុះ​​​​​ចាប់​​បង្ខំ​​​ឱ្យ​​អ្នក​​ពាក់​​ព័ន្ធ​​បិទ​​អាជីវកម្ម​ និង​​​ប្រឈម​​មុខ​​នឹង​​​បំណុល​

លោក ហយ ឆៀវ បាន​ធ្វើការជាមគ្គុទេសក៍ទេសចរណ៍នៅខេត្តសៀមរាបរយៈពេល ១៩ឆ្នាំហើយ ដោយ​រក​ចំណូល​បាន​ចន្លោះ​ពី ៧០០ទៅ ១,០០០​ដុល្លារ​ក្នុង​មួយ​ខែៗ​ តាម​រយៈ​ការនាំភ្ញៀវទេសចរទៅទស្សនា​ប្រាសាទ និងតំបន់ទេសចរណ៍នានា​ក្នុងខេត្តសៀម។

ពលរដ្ឋធ្វើដំណើរលើដងផ្លូវមួយកន្លែង ដែលនៅខាងផ្លូវមានហាងខារ៉ាអូខេមួយចំនួនផង ថ្ងៃ១៩ ខែមីនា ឆ្នាំ២០២០។

បុគ្គលិក​​​​សេវា​កម្ម​​កម្សាន្ត​​​ប្រឈម​​នឹង​​បំណុល​​នៅ​​ចំពោះ​​មុខ​​ក្ដី​​បារម្ភ​​​ជុំ​វិញ​ការ​​រីករាល​​ដាល​​នៃ​​វីរុស ​Covid-19​

តួលេខដែលផ្តល់ដោយអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភក្តិ ឱ្យ​ដឹងថា សព្វថ្ងៃ​នេះ កម្ពុជាមានមណ្ឌលកម្សាន្តមនុស្សពេញវ័យ​ចំនួនជិត ១ ៣០០ (១ ២៩៣)កន្លែងនៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ខែមីនាឆ្នាំនេះ ក្នុងនោះមាន ខារ៉ាអូខេ ​(KTV) ចំនួន ១ ០៨៤​កន្លែង ក្លិបឌីស្កូតែក ​(Club Disco) ចំនួន ១០៩​កន្លែង​ អាជីកម្មរង្គសាល (Night Club) ចំនួន ១៦​កន្លែង អាជីវកម្មបៀរហ្កាឌិន​ ចំនួន ៨៤​កន្លែង ដែល​ផ្ដល់​ការងារ​​ ១៨ ៣៨១​កន្លែង​សម្រាប់​ពលរដ្ឋ​កម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ