ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ថ្ងៃបុណ្យអុំទូកថយចុះ៣៨ភាគរយ

មន្ត្រីក្រសួងមហាផ្ទៃបង្ហាញរបាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ បណ្តាលឱ្យមានអ្នកស្លាប់១០នាក់ ដែលចំនួននេះថយចុះ៣៨ភាគរយ បើប្រៀបធៀបជាមួយពិធីនេះក្នុងឆ្នាំមុន។​

អគ្គិភ័យ

រោងចក្រ​កាត់​ដេរ​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ​ត្រូវ​ភ្លើង​ឆាប​ឆេះ​ទាំង​ស្រុង

រោងចក្រ​កាត់ដេរ​របស់​ថៅកែ​ជន​ជាតិ​ចិន​ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដង្កោ ត្រូវបានអគ្គីភ័យលេបត្របា​ក់​អស់ទាំងស្រុង នៅរសៀលថ្ងៃម្សិល​មិញនេះ។

សមត្ថកិច្ចរឹតបន្តឹងមធ្យោបាយដឹកជញ្ជូនចូលភ្នំពេញ ដករបស់ដែលគិតថាបង្កគ្រោះថ្នាក់​

សមត្ថកិច្ចរឹតបន្តឹងមធ្យោបាយដឹកជញ្ជូនទាំងអស់ចូលក្នុងរាជធានីភ្នំពេញ ដោយមានការពិនិត្យ និងដកហូតយកសម្ភារ ឬរបស់មួយចំនួន​ដែលសមត្ថកិច្ចយល់ថា អាចបន្លំយកធ្វើប្រើដើម្បីបង្កគ្រោះថ្នាក់ពេលប្រមូលផ្តុំគាំទ្រមេបក្សប្រឆាំង។​

កម្លាំងសមត្ថកិច្ចដើរល្បាតក្នុង បរិវវេណព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ (រូបដោយ ខាន់ លក្ខិណា)

រដ្ឋាភិបាលពង្រាយកងកម្លាំងចម្រុះទាំងក្នុងនិងក្រៅព្រលានយន្តហោះភ្នំពេញ

រដ្ឋាភិបាលនៅថ្ងៃទី៩ ខែវិច្ឆិកានេះ ដាក់ពង្រាយកម្លាំងចម្រុះនៅក្នុង និងបរិវេណជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយអះអាងថា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។​

អាជ្ញាធរខេត្តកណ្ដាលហាម​យានយន្តគ្រប់ ប្រភេទចូលរាជធានី​នៅថ្ងៃបុណ្យអុំទូក

មន្ទីរសាធារណការ និងដឹកជញ្ជូន ប្រកាសបិទរថយន្តមិនឱ្យចូលរាជធានីភ្នំពេញ ចាប់ពីម៉ោង ១០:០០ព្រឹក រហូតដល់ម៉ោង២៣:៣០នាទី ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះ។

សង្គ្រោះជាតិ

សមត្ថកិច្ចមិនទាន់រកឃើញក្រុមវាយអតីតមន្ត្រីបក្សសង្គ្រោះជាតិ

មន្ត្រីនគរបាលជាន់ខ្ពស់អះអាងថា រហូតដល់ពេលនេះ សមត្ថកិច្ចជំនាញនៅមិនទាន់ប្រមូលភស្តុតាងគ្រប់គ្រាន់ និងកំណត់មុខសញ្ញាបាននៅឡើយ ចំពោះក្រុមជនដៃដល់វាយលើអតីតប្រធានអង្គរក្សលោក សម រង្ស៊ី និងអតីតចៅសង្កាត់កោះដាច់ មកពីគណបក្សសង្គ្រោះជាតិ។​

សមយុទ្ធ

កងកម្លាំង​ប្រដាប់​អាវុធនៅខេត្តជាប់ព្រំដែន​ថៃចំនួន២ ផ្តើមហាត់សម​

កម្លាំងប្រដាប់អាវុធនៅខេត្ត២ជាប់ព្រំដែនថៃផ្ដើមហាត់សមនៅថ្ងៃនេះ ដោយថា ដើម្បី​រក្សា​សន្តិសុខ និងសណ្តាប់ធ្នាប់​ ខណៈថ្ងៃកំណត់ចូលស្រុករបស់​លោក សម រង្ស៊ី ជិតមកចូល​មកដល់។

Amelia Bambridge

សមត្ថកិច្ចកម្ពុជា រកឃើញថានារីទេសចរអង់គ្លេសដែលបាត់ខ្លួននៅកោះរ៉ុងស្លាប់​ដោយសារលង់ទឹក

សមត្ថកិច្ចជំនាញសន្និដ្ឋានថា ស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលបាត់ខ្លួននៅកោះរ៉ុង កាលពីចុងខែតុលា បានស្លាប់ដោយ​សារ​លង់ទឹក។

Amelia Bambridge

អាជ្ញាធរខេត្តព្រះសីហនុ រកឃើញសាកសពស្ត្រីជនជាតិអង់គ្លេសដែលបាត់ខ្លួន

អាជ្ញាធរខេត្តព្រះសីហនុអះអាងថាខ្លួន​បានរកឃើញសាកសពស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលបាត់ខ្លួននៅកោះរ៉ុងកាលពីថ្ងៃទី២៤ ខែតុលានោះហើយនៅរសៀលថ្ងៃនេះ។

សមត្ថកិច្ច​​កម្ពុជា​រាប់​រយ​នាក់​កំពុង​ស្វែង​រក​នារី​ទេសចរ​អង់គ្លេស​ម្នាក់​កំពុង​បាត់​ខ្លួន​នៅ​កោះ​រ៉ុង

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​កម្ពុជា​រាប់​រយ​នាក់ កំពុង​ស្ថិត​ក្នុង​ប្រតិបត្តិការ​ស្វែង​រក​នារី​ជន​ជាតិ​អង់គ្លេស​ម្នាក់ ដែល​បាន​បាត់​ខ្លួន​​អស់​រយៈ​ពេល ៤​ថ្ងៃ​កន្លង​មក​ហើយ​ អំឡុង​ពេល​ស្នាក់នៅ និង​លម្ហែ​កម្សាន្ត​នៅ​លើ​តំបន់​ទេសចរណ៍​កោះរ៉ុង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ