លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ ពាក់ព័ន្ធនឹងព័ត៌​មាន​ថា អាជ្ញាធរ​ជាតិ​អប្សរា ឱ្យពួកគេចាក​​ចេញ​​ពីលំនៅឋាន​​ទៅ​នៅទីតាំង​​​ថ្មី​ក្នុងតំបន់រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។

រដ្ឋាភិបាល​ស្នើ​ពលរដ្ឋ​នៅ​ឃុំព្រះដាក់​ទប់ស្កាត់​សំណង់ថ្មី និង​អ្នកចំណូលថ្មី បើ​ទោះ​មិនមាន​ការរុះរើ

រដ្ឋាភិបាលប្រាប់ពលរដ្ឋក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជួយទប់ស្កាត់សំណង់ថ្មី​ និង​អ្នកចំណូលថ្មី ព្រមទាំង​ចៀសវាងប្រើប្រាស់ដីស្នាក់នៅជាប់រមណីយដ្ឋានអង្គរនេះជាកម្មសិទ្ធិ ឬទិញលក់ ខណៈអះអាងថា មិនមានការរុះរើសំណង់និងលំនៅឋានរបស់ពលរដ្ឋនៅឃុំនេះឡើយ។

ក្រុមការងារសហគមន៍ចាប៉ីអមតៈ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងវត្តនាគវ័ន្ត រាជធានីភ្នំពេញ។

ក្រុមអភិរក្ស​ប្រារព្ធ​ពិធី​រំឭកគុណ​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង ខណៈ​ខ្សត់​អ្នក​បន្ត​វេន

សហគមន៍ចាប៉ីអមតៈ បានប្រារព្ធពិធីរំឭកគុណព្រឹទ្ធាចារ្យចាប៉ីដងវែង និងដើម្បីបណ្ដុះស្មារតីដល់យុវជនជំនាន់ក្រោយ ​ចូលរួមថែរក្សា និងស្រឡាញ់វប្បធម៌ខ្លួន ខណៈដែលសិល្បៈតន្ត្រីបុរាណមួយនេះហាក់មិនមានអ្នកចាប់អារម្មណ៍សិក្សាក្នុងពេលបច្ចុប្បន្ន។

កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ភឿង សកុណា បានផ្តល់ការអប់រំ ណែនាំដល់អ្នករៀបចំកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ (Miss Grand Cambodia 2022) នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទាប់​ពីមាន​ការ​រិះ​គន់​​យ៉ា​ង​ខ្លាំង​ពីសំណាក់ប្រជាពលរដ្ឋក្នុងបណ្ដាញសង្គម ជុំវិញការស្លៀកពាក់មិនសមរម្យ និង​ការ​បង្ហាញសារ​ជាល្បែងបៀរ និងអាប៉ោង ជាដើម។

អន្តរក្រសួង​ណែនាំ​ម្ចាស់​ផលិតកម្ម​មហាហង្ស​ពី​វប្បធម៌​និង​តម្លៃស្ត្រីខ្មែរ ក្រោយ​រង​ការរិះគន់​រឿង Miss Grand Cambodia

ក្រុមការងារ​​អន្តរក្រសួង​ បាន​ណែនាំ​ដល់​​អគ្គនាយកផលិតកម្ម​មហាហង្ស ដែលជាអ្នករៀបចំកម្មវិធី​កញ្ញាឯក Miss Grand Cambodia ឱ្យ​ឈ្វេងយល់​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ អត្តសញ្ញាណជាតិ​ និង​ទាំង​គុណ​តម្លៃ​នៃ​ស្ត្រីខ្មែរបន្ថែមទៀត ក្រោយ​កម្មវិធីនេះរងការរិះគន់យ៉ាងខ្លាំងពីមហាជន ជុំវិញការ​ស្លៀកពាក់មិនសមរម្យ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

លោក ហ៊ុន សែន បញ្ជា​ទៅ​ក្រសួង​វប្បធម៌​ពិនិត្យ​មើល​ការ​ប្រឡង​បវរកញ្ញា Miss Grand Cambodia ដែល​ស្លៀកពាក់​មិន​សមរម្យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅ​រដ្ឋ​មន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ពិនិត្យ​មើលឱ្យ​បាន​ដិត​ដល់​លើ​កម្មវិធី​​ប្រឡង​បវរកញ្ញា Miss Grand Cambodia ក្រោយមានការរិះគន់​យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងបណ្ដាញសង្គម ជុំវិញការស្លៀកពាក់មិនសមរម្យ និង​ការ​បង្ហាញសារ​ជាល្បែងបៀរ និងអាប៉ោង ជាដើម។

ទិដ្ឋភាពនៅរោងភាពយន្ត Major Cineplex ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។

ក្រសួង​វប្បធម៌​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា​សារមន្ទីរ រោងភាពយន្ត និង​រោងសម្ដែង​សិល្បៈ​ឡើងវិញ

ក្រសួង​វប្ប​ធម៌​ និង​វិ​ចិត្រ​សិល្បៈ​ បាន​ប្រកាស​បើក​ដំ​ណើរ​ការ​ឡើង​វិញ​នូវ​ការ​ចូល​​ទស្សនា​​សារ​មន្ទី​រ រោង​​ភាព​​យន្ត និង​រោង​សម្ដែង​សិល្បៈ ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​ ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​តុ​លា ឆ្នាំ​២០២១​នេះ​​ទៅ។

សកម្មភាពឈុតឆាកសម្ដែងនៅក្នុងបទចម្រៀង "Are You OK?" របស់ផលិតកម្ម Galaxy Navatra (បច្ចុប្បន្នបានលុបចេញហើយ)។

ក្រសួង​ចំនួន​២​អះអាង​ថា​ ផលិតកម្ម​​ថត​ចម្រៀង​បង្ហាញ​កាំភ្លើង​មិន​ប៉ះពាល់​អ្វីទេ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ អះអាង​ថា ផលិតកម្មមួយ​ដែលថតវីដេអូចម្រៀងបង្ហាញរូបភាពកាំភ្លើងជាក្រុម មិនមានផលប៉ះពាល់អ្វី​ដល់សន្តិ​សុខ​សង្គមឬ​វប្បធម៌ជាតិនោះទេ។​

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

វត្ថុ​បុរាណ​ជាង​១០០​រូប​នឹង​ត្រូវ​បញ្ជូន​ជា​បន្ត​បន្ទាប់​ពី​ប្រទេស​អង់គ្លេស​មក​កម្ពុជា

​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អះអាងថា វត្ថុបុរាណចំនួន៥ក្នុងចំណោម១០០រូប សាងពីថ្មនិងសំរឹទ្ធិ បានបញ្ជូន​​ពីប្រទេសអង់គ្លេសត្រលប់មក​ដល់កម្ពុជាដាក់ជាសម្បត្តិវប្បធម៌ខ្មែរវិញ។

នាយគ្រឿន (កណ្ដាល) ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​កាល​ពី​កន្លង​ទៅ (រូបភាព៖ វង្ស សុម៉ាលីន)

នាយគ្រឿន និងផលិតករសុំ​ឲ្យ​ក្រសួងវប្បធម៌យោគយល់

តបនឹងប្រតិកម្មរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជុំវិញពាក្យសម្ដីរបស់នាយគ្រឿន ដែលត្រូវគេស្រង់យកទៅចុះផ្សាយធ្វើឲ្យក្រសួងក្ដៅស្លឹកត្រចៀកនោះ ទាំងសាមីខ្លួន និងចាងហ្វាងផលិតកម្ម បានធ្វើការបញ្ជាក់ជាច្រើនក្នុងន័យបញ្ចប់ចម្រូងចម្រាស់ដែលត្រូវគេមើលឃើញថា បណ្ដាលមកពីក្រុមផលិត និងអ្នកជំនាញភាពយន្តរបស់ក្រសួងធ្វើការមិនទាន់យល់ចិត្តគ្នា។ ភាគីអ្នកឆ្លើយតបក៏បានព្យាយាមពន្យល់ពីផលវិបាក ដើម្បីឲ្យក្រសួងវប្បធម៌មានការយោគយល់ពាក់ព័ន្ធនឹងបញ្ហាដែលបានចោទឡើងនោះផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ