
គ.ជ.ប ថាចំនួនអ្នកចុះឈ្មោះបោះឆ្នោតបាន៥០ភាគរយគិតចាប់ពីថ្ងៃចាប់ផ្តើមដាក់ឱ្យចុះឈ្មោះ
មន្រ្តីជាន់ខ្ពស់នៃស្ថាប័នជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លើកឡើងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ដែលទើបប្រើពេលបានជាង២សប្តាហ៍មកនេះ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតបានកើនឡើងប្រមាណ ៥០ភាគរយ ហើយតួលេខនេះ បើគិតក្នុងរយៈពេលដូចគ្នា កាលពី៥ឆ្នាំមុន គឺមានសន្ទុះលឿនជាង។