លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ។

បក្សឆន្ទៈខ្មែរ​ចង់​ឱ្យ​មាន​ការ​រួបរួម​បក្ស​តូចៗ​មុន​ការបោះឆ្នោត​ឆ្នាំ២០២៣ ខណៈ​មើល​ឃើញ​បក្ស​ធំ​២​មាន​ទំនោរ​ជ្រុល​ទៅ​រក​ចិន​និង​អាមេរិក

ការផ្លែផ្លានិងដៀមដាមស្របពេលនៃការអំពាវនាវរបស់គណបក្សឆន្ទៈខ្មែរនេះ ដោយសារតែ​​ប៉ូល​​​​នយោបាយរបស់​​គណ​​​បក្សធំៗ គឺ «គ​​ណ​​បក្សប្រជាជនកម្ពុជា» ដែលមានទំនោរទៅរករ​​បបកុម្មុយនី​​ស្ត​​ចិនជ្រុល និង «គណបក្សភ្លើងទៀន» ដែលស្និទ្ធខ្លាំងទៅរកប្លុកលោកសេរី ត្រូវបានគណបក្សក្រៅ​​​រដ្ឋា​​​ភិ​​បាលមួយនេះចាត់ទុកថា វានឹងអាចធ្វើឱ្យកម្ពុជាត្រូវប្រទាញប្រទង់គ្នាខាងភូមិសាស្រ្ត​​នយោ​​បា​​យជាថ្មីទៀតនៅពេលណាមួយ។

សន្តិសុខត្រួតពិនិត្យអ្នកចូលរោងចក្រ ឃែនធើរេន អីភែរឹល (ខេមបូឌា) ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

ទស្សនៈអ្នកនយោបាយក្រៅរដ្ឋាភិបាលនិងសហជីពពីជំហរសភាអឺរ៉ុបព្រមានផ្ដាច់ EBA ពីកម្ពុជា

អ្នកនយោបាយនៅគណបក្ស​​ក្រៅ​រដ្ឋាភិបាល និង​​សហជីព​ដែលមានជំហរកណ្ដាល បង្ហាញ​ជំហរ​គាំទ្រ​​​ចំពោះ​​​សេចក្ដីសម្រេចចិត្តរបស់សភា​អឺរ៉ុបនៅក្នុងជំហានបន្ទាប់​ទៀត​នេះ ដែល​ព្រមាន​ពី​​ការ​ផ្ដាច់​​​ប្រ​ព័ន្ធ​​​​អនុ​គ្រោះពន្ធ ប្រសិនបើរកឃើញថា ដំណើរការបោះឆ្នោត​​នាពេល​ខាង​មុខ​ ប្រព្រឹត្តទៅ​​ដោយ​​​គ្មាន​ភាព​​​សេរី ត្រឹម​ត្រូវ និង​​យុត្តិធម៌។

គ.ជ.ប ធ្វើសន្និសីទកាសែតបញ្ជាក់ពីជំហររំលាយបេក្ខភាពគណបក្សភ្លើងទៀននៃសង្កាត់ទួលស្វាយព្រៃ១ នៅទីស្ដីការ គ.ជ.ប ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

គ.ជ.ប សម្រេច​​លុបបញ្ជីឈ្មោះ​បេក្ខជ​ន​​​បក្សឆន្ទៈខ្មែរ និងបក្សភ្លើងទៀននៅសង្កាត់ចំនួន​៣ក្នុង​ខេត្តកំពង់ចាម​និងភ្នំពេញ

ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបឈ្មោះបេក្ខជនមកពី​​គណបក្សឆន្ទៈខ្មែរ និង​គណបក្ស​ភ្លើង​ទៀ​ន​ចំនួន ១៣រូប ចេញពីបញ្ជីឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ជ្រើស​​​​​រើ​ស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​​ ក្រោយរកឃើញភាពមិនប្រក្រតីក្នុងដំណើរ​​​​​ការដាក់​បេក្ខ​ជនឈរ​ឈ្មោះ ខណៈបេក្ខជន​ឈរឈ្មោះរបស់​គណបក្សភ្លើងទៀន ៤រូបទៀត រក្សាទុកនៅដដែល។

កិច្ចប្រជុំរបស់ គ.ជ.ប ទៅលើការចុះឈ្មោះបោះឆ្នោត

គ.ជ.ប លុប​ឈ្មោះ​បេក្ខភាព​ចំនួន​១១រូប ចេញ​ពី​បញ្ជី​បោះឆ្នោត​ដែល​ឈរ​ជា​មេ​ឃុំ​ចៅ​សង្កាត់​​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រេច​លុប​ឈ្មោះ​បេក្ខជន​១១​រូប មក​​​ពី​​​គណបក្ស​​​នយោបាយ​​ចំនួន២ ចេញពីបញ្ជីឈ្មោះបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​​ឃុំ​​សង្កា​​ត់​ សម្រាប់​នីតិកាលទី៥ ឆ្នាំ២០២២នេះ។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

ចំនួន​ស្ត្រី​ចុះឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​មាន​ត្រឹម ៣១% ក្នុង​ចំណោម​បេក្ខភាព​ជាង​៨ម៉ឺននាក់

គណបក្សនយោបាយធំៗចំនួនពីរ ក្នុងការបោះឆ្នោតជ្រើស​​រើស​​​ក្រុម​​ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ខាងមុខនេះ ត្រូវបានមើលឃើញថាមានបេក្ខភាពជាស្ត្រីតែជាង២០ភាគរយប៉ុណ្ណោះ ដែលករណីនេះបង្ហាញឱ្យឃើញពីកង្វះចំនួនស្ត្រីសម្រាប់ផ្នែកនយោបាយនៅក្នុងប្រទេស។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

គ.ជ.ប ថាបក្សនយោបាយអាចចុះបញ្ជីឈ្មោះបេក្ខជនដោយដៃនិងដោយកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឱ្យបក្សនយោបាយអាចរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតាម២របៀបគឺ អាចរៀបចំបញ្ជីបេក្ខជនឈរឈ្មោះដោយដៃ ឬអាចប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជនឈរបោះឆ្នោត។

ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក​ ហ៊ុន សែន​ ជំរុញ​ទៅ​អ្នក​នយោបាយ​ដែល​ចង់​បាន​តំណែង​កំពូល​របស់​ជាតិ​ត្រូវ​ហ៊ាន​លះបង់​សញ្ជាតិ​បរទេស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញទៅអ្នកនយោបាយដែលចង់ប្រកួតយក​តំណែងកំពូលៗរបស់​ជាតិ ត្រូវហ៊ាន​លះបង់​សញ្ជាតិ​បរទេស​ចោល ដើម្បីបម្រើប្រយោជន៍ជាតិខ្លួនឯង។

បក្ស​ឆន្ទៈ​ខ្មែរ​របស់កូន​ប្រុស​លោក គង់ គាំ បើក​ស្នាក់ការ​នៅ​ទីតាំង​អតីត​បក្ស​ប្រឆាំង

អតីត​ទី​ស្នាក់​ការ​របស់​បក្ស​ប្រឆាំង ត្រូវ​បាន​ប្រែ​ក្លាយទៅ​ជា​ទីស្នាក់​ការបក្ស​នយោបាយ​ថ្មី ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កូន​ប្រុស​ម្នាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ