
គ្រោះទឹកជំនន់ក្នុងប្រទេសថៃផ្ដល់ឱកាសឱ្យភោជនីយដ្ឋានមួយក្នុងការទាក់ទាញអតិថិជន
វាគឺជារឿងដែលពិសេសមួយសម្រាប់ទីតាំងភោជនីយដ្ឋាន Chaophraya Antique Cafe ក្នុងខេត្តនន់ថៈប៊ុរី (Nonthaburi) ប្រទេសថៃ ដែលអាចទាញយកផលប្រយោជន៍ពីគ្រោះទឹកជំនន់ក្នុងប្រទេសនេះ តាមរយៈការអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនមកអង្គុយទទួលទានអាហារហើយដាក់ជើងរបស់ពួកគេចូលទៅក្នុងទឹក។