អតីតសកម្មជនព្រះសង្ឃព្រៃឡង់មួយអង្គ ព្រះនាម បូរ បេត ត្រូវបានអាជ្ញាធរថៃចាប់ព្រះកាយផ្សឹក​ កាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីព្រះអង្គភៀសព្រះកាយពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃកាលពីឆ្នាំមុន។

សកម្មជន​ព្រះសង្ឃ​ព្រៃឡង់​មួយអង្គ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ផ្សឹក​ព្រះកាយ​ត្រៀម​បញ្ជូន​មកកម្ពុជា

អតីតសកម្មជនព្រះសង្ឃព្រៃឡង់មួយអង្គ ព្រះនាម បូរ បេត ត្រូវបានអាជ្ញាធរថៃចាប់ព្រះកាយផ្សឹក​ កាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ បន្ទាប់ពីព្រះអង្គភៀសព្រះកាយពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃកាលពីឆ្នាំមុន។

អ្នកស្រី ឡាញ់ ថាវរី អតីតមេឃុំអតីត​គណបក្សសង្គ្រោះជាតិ។

អតីត​មេឃុំ​គណបក្ស​ប្រឆាំង​ត្រូវ​តុលាការ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ដើម្បី​រង់ចាំ​នីតិវិធី​បន្ត

មន្ត្រីអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា អតីតមេឃុំអតីត​គណបក្សប្រឆាំង អ្នកស្រី ឡាញ់ ថាវរី ដែលត្រូវអាជ្ញាធរថៃ​ចាប់​ខ្លួន​បញ្ជូន​​មក​កម្ពុជាវិញ​ កំពុងស្ថិតនៅក្រោមការ​ឃុំខ្លួន​បណ្ដោះអាសន្ននៅពន្ធនាគារ នៅរាជធានីភ្នំពេញ ​ដើម្បីរង់ចាំតុលាការចាត់​វិធាន​ការ​ច្បាប់​បន្ត។

ដំណាំស្រូវរបស់កសិករមួយកន្លែងក្នុងប្រទេសថៃ។

រដ្ឋាភិបាល​ថៃ​ផ្ដល់​ជំនួយ​ជា​សាច់ប្រាក់​ដល់​កសិករ​ដែល​រងគ្រោះ​ដោយសារ​តម្លៃ​ស្រូវ​ធ្លាក់ចុះ

បញ្ហាទឹកជំនន់ដែលបន្តអូសបន្លាយរយៈពេលយូរ និងអត្រានៃការនាំចេញស្រូវថយចុះ បានធ្វើឱ្យតម្លៃនៃដំណាំមួយនេះក្នុងប្រទេសថៃ ធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹម៥បាតក្នុង​មួយ​គីឡូក្រាម ខណៈ​ដែល​មី​មួយ​កញ្ចប់​មានតម្លៃ៧បាត។

អតីតសកម្មជនបក្សសង្គ្រោះជាតិ លោក វឿន វាសនា (ហៅ ក្រញូងព្រៃឡង់) ពេលនៅប្រទេសថៃ។

សកម្មជន​អតីត​បក្សប្រឆាំង​២រូប​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​បញ្ជូន​មក​កម្ពុជា

អាជ្ញាធរថៃបានចាប់ខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិ២នាក់ ឈ្មោះ​ វឿង សំណាង និងឈ្មោះ វឿន វាសនា (ហៅ ក្រញូងព្រៃឡង់) នៅទីក្រុងបាងកក កាលពីថ្ងៃទី៨ ខែវិច្ឆិកា​ រួច​បញ្ជូន​ខ្លួន​ពួកគេ​​មក​​​ឱ្យ​​អា​ជ្ញាធរ​កម្ពុជា។ 

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោកស្រី Liz Truss ធ្វើដំណើរមកដល់ព្រលានយន្តហោះប្រទេសម៉ាឡេស៊ី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ បំណងពង្រឹងទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ី។

មន្ត្រីទូត​អង់គ្លេស​មក​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​សន្តិសុខ

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោកស្រី Liz Truss បានធ្វើដំណើរមកដល់ប្រទេសម៉ាឡេស៊ីហើយ នៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលជាដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍របស់លោក​ស្រី មកកាន់តំបន់អាស៊ីអាគ្នេយ៍ ​សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខនៅក្នុងតំបន់។

កាកសំណល់ដែលមានសារធាតុគីមីពុល ត្រូវបានយកមកផ្លុងចោលនៅតំបន់មួយក្នុងខេត្តលបប៊ុរី ប្រទេសថៃ។

កសិករ​ត្អូញត្អែរ​ពី​ក្លិន​គីមី​មិន​ល្អ​បង្ក​ឡើង​ដោយ​កាកសំណល់​គ្រោះថ្នាក់​នៅ​ខេត្ត​លបប៊ុរី ប្រទេសថៃ

ក្លិនគីមីស្អុយនៅក្នុងដីកសិកម្ម ត្រូវបានត្អូញត្អែរដោយកសិករនានានៅក្នុងនៅខេត្តលបប៊ុរី (Lopburi) ប្រទេសថៃ ត្រូវបានរកឃើញថា កើតមានឡើងចេញពីធុងជាច្រើន​ ដែល​មាន​ទម្ងន់ប្រមាណ៥០០​តោន ផ្ទុកទៅដោយ​សារធាតុ​គីមី​ពុលនិងងាយឆាបឆេះមួយចំនួន​ ​ត្រូវ​បាន​ដឹកជញ្ជូនមកកាន់ប្រទេសនេះដោយខុសច្បាប់។​

គ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកពលករខ្មែរឆ្លងដែនខុសច្បាប់ ស្ថិតនៅភូមិខ្លងយាយឥន្ទ ឃុំវ៉ាំងថង ស្រុកវ៉ាំងស៊ុមប៊ូន ខេត្តស្រះកែវ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

ពលករ​ខ្មែរ​ជាង​១០​នាក់​ស្លាប់​និង​របួស​ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នៅថៃ

ពលករខ្មែរជាច្រើននាក់ត្រូវបានរាយការណ៍​ថា បានស្លាប់និងរងរបួស​ក្នុងហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តមួយ ពេលពួកគេ​លួចធ្វើដំណើរឆ្លងដែន​ដោយខុសច្បាប់ទៅធ្វើការក្នុងប្រទេសថៃ ត្រង់​ចំណុចទីប្រជុំជនមួយក្នុងខេត្តស្រះកែវ។

ក្រុមមន្ត្រីសុខាភិបាល មន្ត្រីមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៃខេត្តបន្ទាយមានជ័យ ចុះយាមនិងចាំត្រួតពិនិត្យទៅលើពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

កម្ពុជា​គ្រោង​ស្នើ​រដ្ឋាភិបាល​ថៃ ដើម្បី​បញ្ជូន​វ៉ាក់សាំង​កូវីដ-១៩​ទៅ​ចាក់​ជូន​ពលករ​ខ្មែរ​នៅ​ថៃ

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ប្រាប់ទៅក្រសួងពាក់ព័ន្ធស្នើទៅរដ្ឋាភិបាលថៃ ដើម្បីបញ្ជូន​វ៉ាក់​សាំងបង្ការ​ជំងឺ​កូវីដ-១៩ ទៅចាក់ជូន​ពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការក្នុងប្រទេសនេះ ដែល​មានប្រមាណ​១លាន​នាក់។

ស្ថានភាពទឹកជំនន់នៅតំបន់មួយនៃខេត្ត​ណាខនរាជសីមា (Nakhon Ratchasima) ស្ថិត​នៅ​ភាគឦសានប្រទេសថៃ នាខែតុលា ឆ្នាំ២០២១។

ខេត្ត​ណាខនរាជសីមា​ប្រទេសថៃ ជន់លិច​ដោយ​ទឹកជំនន់​សារ​ជា​ថ្មី​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ

បើទោះបីជាខេត្ត​ណាខនរាជសីមា (Nakhon Ratchasima) ស្ថិត​នៅ​ភាគឦសានប្រទេសថៃ ដែលសម្បូរ​ទៅដោ​យ​រោងចក្រ និងឧស្សាហកម្មជាច្រើន ស្ថិតនៅលើតំបន់ខ្ពង់រាបដែលមានកម្ពស់ពី២០០-២៥០ម៉ែត្រ​ លើនីវ៉ូទឹកសមុទ្រក៏ដោយ តែ​ខេត្តនេះ​បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយទឹក​ជំនន់​សារជាថ្មី ដោយសារឥទ្ធិពលខ្យល់មូសុង។

បងស្រីរបស់លោក វ៉ាន់ឆាឡឺម

បងស្រី​សកម្មជន​ថៃ​ម្នាក់​រង​ការ​ចោទ​ពី​អាជ្ញាធរ​ថៃ ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​ពី​ការ​បាត់​ខ្លួន​ប្អូន​ប្រុស​របស់​គាត់​នៅ​កម្ពុជា

បងស្រីរបស់សកម្មជននយោបាយ​ថៃ លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ (Wanchalearm Satsaksit​) ត្រូវបានកោះហៅនៅក្នុងប្រទេសថៃ ទាក់ទងនឹងការល្មើស​វិធានក្នុងការ​ទប់ស្កាត់​ជំងឺកូវីដ-១៩ បន្ទាប់​ពី​ខ្លួន​បាន​ថ្លែង​នៅ​​ទីសាធារណៈអំពីការបាត់ខ្លួនប្អូនប្រុសរបស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ ដោយ​អំពាវនាវ​ឱ្យមានការស៊ើបអង្កេតជាបន្តបន្ទាប់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ