ទិដ្ឋភាពនៅពីមុខទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

UPDATE៖ គណៈ​រដ្ឋ​មន្ត្រី​អនុម័ត​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​កំណត់​ថ្នាក់​ដឹក​នាំ​ជាតិ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ

គណៈរដ្ឋមន្រ្តីបានសម្រេច​អនុ​ម័តលើសេចក្ដីព្រាងច្បា​ប់​ធម្មនុញ្ញស្តីពី «វិសោធ​នកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ថ្នាក់ដឹកនាំជាតិត្រូវមានសញ្ជាតិខ្មែរតែមួយគត់» ខណៈអ្នកវិភាគរិះគន់ថា ការអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញនេះប្រញាប់ប្រញាល់ពេកហើយ។

វិភាគ៖ តើ​មាត្រា​១៣៩​នៃ​ច្បាប់​បោះឆ្នោត​គំរាម​កំហែង​ដល់​ឯករាជ្យភាព​សមាជិក​សភា​ឬ​ទេ?

រដ្ឋធម្មនុញ្ញចែងថា កម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស អំណាចបែងចែកដាច់ពីគ្នា រ​វា​​ង​អំណាច​នីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង​អំណាចតុលាការ។

អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង (ឆ្វេង) និង​លោក អ៊ុំ សំអាន

អ្នកនាំពាក្យរដ្ឋសភា​ថា លោក អ៊ុំ សំអាន នៅតែមានអភ័យ​ឯកសិទ្ធិ ​ទោះ​សភា​​ឲ្យ​តុលាការ​បន្ត​ឃុំ​ខ្លួន​

អ្នកនាំពាក្យ​រដ្ឋសភាលោក ឡេង ប៉េងឡុង បាន​លើកឡើងថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន នៅ​តែ​មាន​អភ័យ​ឯកសិទ្ធិ ដោយ​លោក​ថា សភា​នឹង​ដក​អភ័យ​ឯកសិទ្ធិរបស់​លោក ​ប្រសិ​នមាន​ការ​ស្នើ​ពីតុលាការ និងទទួល​បាន​​ការគាំទ្រ​ពី​សំឡេង​២ភាគ​៣ នៃ​សមាជិក​រដ្ឋសភា។ លោក ឡេង ប៉េងឡុង លើកឡើង​បែបនេះ​ក្រោយ​បញ្ចប់កិច្ចប្រជុំ​​របស់​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​​រដ្ឋសភា​ដោយ​​សំឡេង​៦៣លើ៦៣ ដោយ​សម្រេច​ឲ្យ​តុលាការ​​បន្ត​នីតិវិធី​លើ​លោក អ៊ុំ សំអាន ​ដែលត្រូវបានតុលាការ​បញ្ជូន​ទៅពន្ធនាគារ​កាល​ពី​វេលា​ថ្ងៃត្រង់ថ្ងៃ​អង្គារ​នេះ។​

លោក ឈាង វុន ថា​លោក កឹម សុខា​ ត្រូវ​លាលែង​ពីតំណាងរាស្រ្ត​ ប្រសិន​​អាស្រូវស្នេហាជារឿងពិត

អ្នកនាំពាក្យឲ្យ​​តំណាងរាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជានៅ​រដ្ឋសភា​​បាន​ថ្លែង​កាលពីថ្ងៃ​អង្គារ​ថា​លោក កឹម សុខា តំណាងរាស្រ្ត​មក​ពីមណ្ឌល​ខេត្ត​កំពង់ចាម​និង​ជា​អនុប្រធា​ន​គណបក្ស​សង្គ្រោះជាតិ ត្រូវតែ​លាលែង​ពី​តំណែង​ ប្រសិន​បើករណី​អាស្រូវ​ស្នេហា​ជា​រឿងពិត ដោយ​គំរាម​ថា​នឹង​បង្កើត​គណៈ​កម្មការ​ស៊ើ​បអង្កេតមួយ​លើ​ករណីនេះ។​​ លោក ឈាង វុន តំណាងរាស្រ្ត​របស់​គណបក្ស​ប្រជាជនកម្ពុជា​និង​ជា​អ្នកនាំពាក្យ​ឲ្យ​តំណាងរាស្រ្ត​របស់គណប​ក្ស​កាន់អំណាចទាំង​៦៨រូប​ បានថ្លែង​ប្រាប់អ្នក​សារព័ត៌មាន​ក្រោយ​ពេល​ទទួល​ញត្តិ​របស់​ក្រុមយុវជន​​ប្រឆាំង​នឹង​លោក កឹម សុខា ថា​ប្រសិន​បើអាស្រូវស្នេហា​ជា​រឿងពិត ​លោក​ កឹម សុខា រំលោភ”តម្លៃស្រ្តីខ្មែរ​និង​សិទ្ធិ​នារី” ដោយ​​លោក​ចាត់ទុក​ថា​ជា”គ្រោះ​ថ្នាក់មែនទែន”។ លោក​បន្ថែម​ថា​​ករណីនេះជា​ការរំលោភ​ច្បាប់ឯក​ពន្ធភាព(ប្តីមួយ​ប្រពន្ធ​មួយ)ទៀត​ផង​។​

រដ្ឋសភា​ឲ្យ​លោក កឹម សុខា បំភ្លឺ​រឿងញត្តិរបស់យុវជន​ឲ្យបានឆាប់

អនុប្រធានទី២នៃ​រដ្ឋសភា លោក ងួន ញ៉ិល បាន​ស្នើ​ឲ្យ​​លោក កឹម សុខា ប្រធាន​ស្តីទីគណបក្ស​សង្រ្គោះជាតិ បំភ្លឺ​​រឿង​ញត្តិ​របស់​យុវជនមួយក្រុម ទាក់ទង​នឹង​រឿងអាស្រូវស្នេហា​តាម​ខ្សែ​អាត់សំឡេងដែលត្រូវបានទម្លាយ​តាមប្រព័ន្ធ​សង្គមហ្វេសប៊ុក​។​ នៅ​ក្នុង​លិខិត​មួយ​ចុះថ្ងៃទី​២១ ​ខែមីនា ​អគ្គលេខាធិការនៃ​អគ្គលេខាធិការដ្ឋាន​​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​សរសេរ​ថា​លោក ងួន ញ៉ិល ប្រធាន​រដ្ឋសភាស្តីទី​កាលពី​លោក ហេង សំរិន អវត្តមានក្នុងប្រទេស បាន​ប្រគល់​​ភារកិច្ច​ឲ្យ​អគ្គលេខា​ធិការ​ដ្ឋាន​រដ្ឋសភា​បញ្ជូន​ញត្តិរបស់​យុវជន​ទៅ​លោក កឹម សុខា។ ​រដ្ឋ​សភា​បញ្ជាក់​ថា​ខ្លួន​បានទទួលញត្តិ​ស្នើ​សុំ​របស់​យុវជន​ឈ្មោះ​​ ស្រី ចំរើន​ ដែលមានខ្លឹម​សារ​ស្នើ​​សុំ​ឲ្យ​លោក កឹម សុខា ឆ្លើយ​បំភ្លឺ​ចំពោះ​ខ្សែ​អាត់​សំឡេង​ស្នេហា​”អសីលធម៌​”ដែលសង្ស័យ​ថា​ជាសំឡេង​របស់លោក កឹម សុខា​​។ រដ្ឋសភា​បញ្ជាក់ថា៖ “…ដើម្បីការពារ​កិត្យានុភាព​របស់​រដ្ឋសភា ការពារ​កិត្តិ​យស​និង​សេចក្តីថ្លៃថ្នូរ​របស់​តំណាងរាស្រ្ត​ ឯក​ឧត្តម​បណ្ឌិត ងួន ញ៉ិល ប្រធានរដ្ឋសភាស្តីទី បានប្រគល់ភារកិច្ច​ឲ្យ​អគ្គលេខាធិការ​ដ្ឋានរដ្ឋសភា​បញ្ជូន​ញត្តិនេះ​ជូន​ឯក​ឧត្តម”។​ រដ្ឋសភា​បាន​បញ្ជាក់ថា​ការស្នើ​ឲ្យ​បំភ្លឺញត្តិស្នើសុំរបស់យុវជននេះធ្វើឡើង​តាម​មាត្រា​៣៥​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា៖ “ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​និង​វប្បធម៌​របស់​ប្រទេស​ជាតិ”។ សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​

សិក្ខាសាលាពិគ្រោះយោបល់​លើ​សេចក្ដីព្រាង​ច្បាប់​ស្ដី​ពី​សហជីព (រូបភាព៖ ទូច សុខា)

សហជីពខ្លះ និងតំណាងរោងចក្រថាសំណើពួកគេមិនត្រូវបានបញ្ចូលក្នុងសេចក្តីព្រាងច្បាប់សហជីព

តំណាងនិយោជក និងសហជីពមួយចំនួនបានសម្តែងការខកចិត្តចំពោះគណៈកម្មការចំពោះកិច្ចរបស់គណបក្សជាប់ឆ្នោតទាំងពីរថាមិនបានទទួលយកសំណើរបស់ពួកគេដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់សហជីព ដោយពួកគេថានឹងបន្តស្នើទៅគណៈកម្មការជំនាញរដ្ឋសភាឲ្យពិចារណាសំណើរបស់ពួកគេឡើងវិញ។

រដ្ឋសភា​បើក​សិក្ខាសាលាពិគ្រោះយោបល់លើ​សេចក្តីព្រាងច្បាប់សហជីពនៅសប្តាហ៍ក្រោយ

រដ្ឋសភា​នឹង​បើក​ឲ្យ​មាន​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ច្បាប់​សហជីពដែលធ្វើឡើងនៅថ្ងៃ​ពុធ​សប្តាហ៍ក្រោយ​។ នៅក្នុងសេចក្តីជូនដំណឹង​មួយចេញផ្សាយនៅថ្ងៃពុធនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា​បាន​ឲ្យ​ដឹងថា​គណៈ​កម្មការ​ចំពោះ​កិច្ច​នៃ តំណាង​រាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជា​និង​គណបក្ស​សង្រ្គោះជាតិ​នឹង​បើក​សិក្ខាសាលាពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់សហជីពនៅព្រឹកម៉ោង​៨ ថ្ងៃទី​៩ខែមីនា ឆ្នាំ​២០១៦ នៅវិមាន​រដ្ឋសភា។ សិក្ខាសាលានេះ​ត្រូវធ្វើឡើង​ក្រោមអធិបតីភាព​របស់​លោក ហេង សំរិន ប្រធានរដ្ឋ​សភា។ សិក្ខាសាលា​នឹង​មាន​ការ​ចូល​រួម​ពី​សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ តំណាង​រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍​ អង្គការ​ជាតិ​និង​អន្តរជាតិ​ជាដើម។​

វិភាគ៖ តើតំណាងរាស្ត្រប្រឈមបញ្ហាអ្វីខ្លះក្នុងការបំពេញតួនាទីរបស់ខ្លួន?

សមាជិករដ្ឋសភា ឬតំណាងរាស្ត្រគឺជាអ្នកតំណាងឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសមួយ ដោយពួកគេត្រូវបានបោះឆ្នោតតាមរយៈការបោះឆ្នោតជាសកល។ យោងតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា “តំណាងរាស្ត្រ មានន័យថា “អ្នកធ្វើអ្វីៗ ដើម្បីរាស្ត្រ ជំនួសរាស្ត្រ បម្រើរាស្ត្រ”។ ឯច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា តំណាងរាស្ត្រគឺជាតំណាងប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។ ក្រៅពីការតាក់តែងច្បាប់ តំណាងរាស្ត្រមានតួនាទីស្វែងយល់ពីតម្រូវការ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ។

ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីកន្លងទៅ

អ្នកឃ្លាំមើលថាប្រធានរដ្ឋសភាប្រើអំណាចការពាររដ្ឋាភិបាលច្រើនជាងការជំរុញឲ្យអនុវត្តច្បាប់

មន្រ្តីអង្គការសង្គមស៊ីវិលនិងអ្នកវិភាគអះអាងប្រហាក់ប្រហែលគ្នាថាស្ថាប័នរដ្ឋសភាដែលគ្រប់​ដោយ​គណ​បក្សកាន់អំណាចបានធ្វើអ្វីៗទៅតាមតែការចង់បានរ​បស់​រដ្ឋា​ភិបាល ហើយច្រានចោលនូវការ​ព្រួយបារម្ភ របស់សង្គមស៊ីវិលទាក់ទិននឹងការអនុ​ម័ត​ច្បា​ប់​នានាហើយ​ក៏ច្រានចោល​ការសុំ​អន្តរាគមន៍​មួយចំនួន​របស់​ម្ចាស់​ឆ្នោត។ ក្នុងកិច្ចពិភាក្សាតុមូលដែលធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃទី១៨ខែកុម្ភៈ តំណាងអង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោតខុមហ្វ្រែលដែលតា​មដានដំណើរ​ការ​សភា លោក កន សាវាង្ស បានអានរបាយ​ការណ៍​​អង្កេតលើ​ដំណើការរបស់រដ្ឋសភាថានៅអា​ណ​​ត្តិ​​ទី​​៥នេះ ​តំណាងរាស្ត្របក្សប្រឆាំងបានបញ្ចេញមតិជាច្រើន ពេលពិ​ភាក្សា​អ​នុម័តច្បាប់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ