ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​ឡើង​បាន​៦ដុល្លារ​សម្រាប់​ឆ្នាំ២០២៣

ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ប្រកាស​ថា​ ប្រាក់ឈ្នួលអប្បបរមារបស់​​កម្មករនិយោជិតផ្នែក​វាយនភណ្ឌកាត់​ដេរ និងផលិតស្បែក​ជើង ឡើងបាន៦ដុល្លារសម្រាប់ឆ្នាំ២០២៣ ដែលមានន័យថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ កម្មករនឹង​ទទួលបានប្រាក់ឈ្នួលគោលចំនួន២០០ដុល្លារ​​។

កម្មករ-កម្មការិនី​ធ្វើការ​​នៅ​រោងចក្រ​​​ ឃែន​ធើរេន ស្ថិត​នៅ​សង្កាត់​​ចោម​ចៅទី​១ ខណ្ឌពោធិ៍សែន​ជ័យ រាជ​ធានី​​ភ្នំពេញ នាំគ្នា​តវ៉ានិងបោះតង់ដាក់វេនគ្នា​ដេកយាម​មុខ​​រោង​​ចក្រ ដើម្បី​ការ​ពារ​មិន​ឱ្យ​មាន​ការ​ដឹក​សម្ភារ​ផ្សេងៗ​ចេញ​ពី​រោង​ចក្រ និង​ទាម​ទារ​ឱ្យ​ថៅកែចេញ​មុខដោះស្រាយសំណងជូនពួកគេតាមផ្លូវច្បាប់ ក្រោយពីថៅកែរោង​ចក្រនេះ​បិទ​ទ្វាររត់ចោល​កម្មករ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

អាជ្ញាធរ​ឱ្យ​កម្មករ​រោងចក្រ ឃែនធើរេន រុះរើ​តង់​ចេញ​ពី​មុខ​រោងចក្រ ខណៈ​វិវាទ​ការងារ​មិន​ទាន់​ដោះស្រាយ​ចប់

រដ្ឋបាល​សង្កាត់​ចោម​ចៅទី១ ឱ្យ​កម្មករ​រោងចក្រកាត់ដេរសម្លៀកបំពាក់​ ឃែន​ធើ​រេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) រុះរើតង់ចេញពីមុខរោងចក្រ ខណៈវិវាទ​ការ​ងារ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​ជា​ស្ថាពរ​នៅឡើយ។

ចរាចរណ៍ ភ្ជុំបិណ្ឌ ២០២១

របាយការណ៍​រកឃើញថា​កម្មករ​រោងចក្រ​និង​កសិករ​កម្ពុជា​រង​សម្ពាធ​សេដ្ឋកិច្ច​និង​បំណុល​កាន់តែច្រើន

យោងតាមរបាយការណ៍ដែលចេញជាបន្តបន្ទាប់ដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យទីក្រុងឡុងដ៍ Royal Holloway, University of London ស្ដីពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា បានរកឃើញថា ទាំងកម្មករនៅក្នុងរោងចក្រកាត់ដេរ និងអ្នករស់នៅតាមជនបទ បច្ចុប្បន្នរងនូវសម្ពាធកាន់តែច្រើន។

សមាជិកនៃក្រុមកូដករណាហ្គាវើលដ៍ម្នាក់បាក់ធ្មេញដួលសន្លប់ អំឡុងពួកគេបន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

កូដករ​សន្លប់​និង​បាក់ធ្មេញ ក្រោយ​ប៉ះទង្គិច​ជាមួយ​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន​ណាហ្គា

កូដករអះអាងថា សមាជិកម្នាក់បាក់ធ្មេញដួលសន្លប់ និងមួយចំនួនទៀតរងរបួស ក្រោយប៉ះទង្គិចជាមួយកម្លាំងសន្តិសុខរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ នៅពេលពួកគេប្រមូលផ្ដុំគ្នាតវ៉ានៅពីមុខក្រុមហ៊ុន ជំរុញឱ្យថៅកែនិងអាជ្ញាធររដ្ឋដោះស្រាយវិវាទការងារតាមច្បាប់ ខណៈកូដករមួយរូបត្រូវក្រុមអាជ្ញាធរដេញស្ទាក់រារាំងមិនឱ្យចូលទៅកន្លែងតវ៉ា។

បក្សក្រៅរដ្ឋាភិបាល​មួយ​ទាមទារ​ឱ្យ​ដំឡើង​ប្រាក់ឈ្នួល​គោល​ជូន​កម្មករ ២១៥ដុល្លារ សម្រាប់​ឆ្នាំ២០២៣

​គណបក្សភ្លើងទៀន បានទាមទារទៅភាគីពាក់ព័ន្ធឱ្យដំឡើងប្រាក់ឈ្នួល​គោល​​ចំនួន​២១៥ដុល្លារ​ ជូនកម្មករផ្នែកវាយន​ភណ្ឌ​កាត់​ដេរ ផលិតស្បែកជើង កាបូប និង​ផលិតផលធ្វើដំណើរនៅកម្ពុជា សម្រាប់​ឆ្នាំ​២០២៣ ខណៈរដ្ឋាភិបាល​កំពុង​ពិភាក្សា​​​ជាមួយភាគីពាក់ព័ន្ធពី​​ការ​ដំឡើង​ប្រាក់ឈ្នួល​នេះ។

កម្មករ-កម្មការិនីនៅរោងចក្រមួយនាំគ្នាំលើកបដាទាមទារប្រាក់ឈ្នួលអប្បបរមាត្រឹម២១៥ដុល្លារ សម្រាប់ឆ្នាំ២០២៣។

កម្មករ​មួយ​ចំនួន​ទាមទារ​ប្រាក់ឈ្នួល​២១៥​ដុល្លារ​នៅ​ឆ្នាំ២០២៣ ខណៈ​រដ្ឋាភិបាល​កំពុង​ពិភាក្សា​ពី​ការ​ដំឡើង​ប្រាក់ឈ្នួល​នេះ

កម្មករ-កម្មការិនីបម្រើការងារតាមបណ្ដារោងចក្រមួយចំនួនបាននាំគ្នាធ្វើយុទ្ធនាការទាមទារប្រាក់​ឈ្នួលចំនួន​ «២១៥ដុល្លារ» ខណៈរដ្ឋាភិបាលកំពុងពិភាក្សាជាមួយភាគីពាក់ព័ន្ធ អំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣។

កម្មករ​កាត់​ដេរ​រោងចក្រមួយកន្លែងនៅ​ខេត្ត​កំពង់ស្ពឺ ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២២។

ឯកសារ​ផ្លូវការ​ក្លែងក្លាយ​ជួយ​ផ្ដល់​ការងារ​ដល់​កម្មករ​ជា​អនីតិជន​នៅ​តាម​រោងចក្រ

ក្រុមយុវតី​អាយុ​១២​ឆ្នាំ​ និយាយ​ថា ពួក​គេ​កំពុង​ធ្វើ​ការ​នៅរោងចក្រ​កាត់​ដេរ​ក្នុង​ខេត្ត​កំពង់ស្ពឺ។ អ្នក​ខ្លះ​ទៀត​មាន​ឯកសារ​បញ្ជាក់អត្តសញ្ញាណ​ក្លែងក្លាយ​ចេញ​ដោយ​មន្ត្រី​មូលដ្ឋាន។

កម្មការិនីម្នាក់នៃរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ឈរទិញអាហារពីអ្នកលក់នៅផ្សារព្រែកជ្រៃ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

សហជីព​យល់ថា កម្មករ​បន្ត​ប្រឈម​បញ្ហា​ជីវភាព​បើ​ការ​ដំឡើង​ប្រាក់ឈ្នួល​មិន​ឆ្លើយតប​នឹង​ការ​ឡើង​ថ្លៃ​ទំនិញ​ទីផ្សារ

សហជីពយល់ថា កម្មករនឹងបន្តប្រឈមបញ្ហាជីវភាពនិងសុខភាព ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនឆ្លើយតបទៅនឹងការឡើងថ្លៃទំនិញទីផ្សារ ខណៈផលប្រយោជន៍មួយចំនួនរបស់កម្មករត្រូវបានបាត់បង់ ក្រោយកាត់បន្ថយថ្ងៃឈប់សម្រាក។

កម្មករ-កម្មការិនីប្រមាណ៣០០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់​ «ឃែន​ធើ​រេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd)» ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាំគ្នាតវ៉ាមុខក្រសួងការងារជាថ្មី ដើម្បីទាមទារសំណង៥ចំណុច ខណៈក្រសួងផ្ដល់ជូនត្រឹម៣ចំណុច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

កម្មករ​រោងចក្រ ឃែនធើរេន តវ៉ា​ទាមទារ​ប្រាក់សំណង​៥ចំណុច ខណៈ​ក្រសួង​ដោះស្រាយ​ឱ្យ​៣ចំណុច

កម្មករ-កម្មការិនីប្រមាណ៣០០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់​ «ឃែន​ធើ​រេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd)» ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃសុក្រ​នេះ បាននាំគ្នាតវ៉ាមុខក្រសួងការងារជាថ្មី ដើម្បីទាមទារសំណង៥ចំណុច ខណៈក្រសួងផ្ដល់ជូនត្រឹម៣ចំណុច។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

លោក ហ៊ុន សែន បញ្ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ឱ្យ​ដោះស្រាយ​សំណង​ជូន​កម្មករ​ដែល​ថៅកែ​រត់ចោល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យ​ដោះ​ស្រាយសំណ​ង​​​ជូន​កម្មករ​រោងចក្រ ឃែនធើរេន ដែលត្រូវបានថៅកែបិទទ្វារអាជីវកម្មរត់ចោល ដោយមិនបានបើកប្រាក់ឈ្នួល និង​ទូទាត់អត្ថ​ប្រយោជន៍​ផ្សេងៗ​ជូន​ពួក​គេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ