លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធីសម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ខ្នាត​យក្ស​ដំបូង​នៅ​កម្ពុជា «ព្រីនស៍ ម៉ា​ណ័រ» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។

លោក ហ៊ុន សែន៖ នរណា​ក៏ដោយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​រដ្ឋធម្មនុញ្ញ កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ​កម្ទេច​ចោល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យកងកម្លាំងប្រដាប់អាវុធកម្ទេចចោលចំពោះអ្នកទាំងឡាយណាដែលលោកថាបានធ្វើឱ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្ដីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃថ្ងៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ ( ២៩ ធ្នូ​ ១៩៩៨ -​ ២៩ ធ្នូ​ ២០២១) ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ។

លោក ហ៊ុន សែន ថា​នឹង​បង្កើត​ច្បាប់ «កំណ​ត់​អាយុ​ចូល​និវត្តន៍​របស់​នាយករដ្ឋមន្ត្រី»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃនេះថា លោកនឹងស្នើឱ្យមានការបង្កើតច្បាប់ ស្ដីពី «ការកំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី» នៅក្រោយពេលដែលលោកឈប់គ្រប់គ្រងតំណែងកំពូលមួយនេះ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក​នាយក​រដ្ឋមន្ត្រី​ឱ្យ​អគ្គិសនី​កម្ពុជា​ពិនិត្យ​លទ្ធភាព​លុប​បំណុល​ក្រសួង​ការពារជាតិ​ជំពាក់​ជាង​២លាន​ដុល្លារ

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ស្នើអគ្គិសនីកម្ពុជាឱ្យពិនិត្យលទ្ធភាពលុបបំណុលដែលក្រសួងការពារជាតិជំពាក់ថ្លៃប្រើប្រាស់អគ្គិសនីជាង២លានដុល្លារ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

លោក ហ៊ុន សែន ស្នើ​ដាក់​បញ្ចូល​ថ្ងៃ២៩ធ្នូ​ជា​ទិវា​បញ្ចប់​សង្គ្រាម​ក្នុង​ប្រតិទិន​តែ​មិន​ឈប់​សម្រាក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានលើកសំណើសុំដាក់បញ្ចូលថ្ងៃទី២៩ធ្នូ ជាទិវា «អបអរសាទរថ្ងៃបញ្ចប់សង្គ្រាមនៅកម្ពុជា» ទៅក្នុងប្រតិទិនខ្មែរចាប់ពីឆ្នាំក្រោយនេះតទៅ តែមិនតម្រូវឱ្យឈប់សម្រាកនោះទេ។

អ្នកភូមិប្រហែល៣០នាក់ មកពីខេត្តកណ្ដាល និងតាកែវ ​បាននាំ​គ្នាប្រមូល​ផ្ដុំនៅ​មុខ​ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដាក់ញត្តិ​ស្នើដល់ស្ថាប័នមួយនេះជួយដោះ​ស្រាយ​សំណង​ដីធ្លីក្រោមគម្រោង​​អភិវឌ្ឍន៍​​​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី (OCIC) ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

បក្សកាន់អំណាច​បដិសេធ​ទទួល​ញត្តិ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ព្រលាន​យន្តហោះ​ថ្មី

អ្នកភូមិប្រហែល៣០នាក់ មកពីខេត្តកណ្ដាល និងតាកែវ ​ដែលកំពុង​មាន​បញ្ហា​ដីធ្លីជាមួយ​គម្រោង​​អភិវឌ្ឍន៍​​​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី (OCIC) បាននាំ​គ្នាប្រមូល​ផ្ដុំនៅ​មុខ​ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃអង្គារ​ ដើម្បីដាក់ញត្តិ​ស្នើដល់ស្ថាប័នមួយនេះជួយដោះ​ស្រាយ​សំណង​ដីធ្លីសម​​រម្យ​​ដល់​​ពួកគេ ប៉ុន្តែត្រូវបានបដិសេធដោយមន្ត្រីបក្សនៅទីនោះ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

លោក​ ​ហ៊ុន​ ​សែន​ ​ប្រកាស​រក​ឃើញ​វីរុស​កូវីដ​-១៩​បំប្លែង​ថ្មី​អូមីក្រុង​ ​១៥​ករណី​ទៀត​ក្នុង​ពេល​មួយថ្ងៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានប្រកាសថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង»ចំនួន ១៥ករណីបន្ថែមទៀតនៅថ្ងៃអាទិត្យនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងវីរុសប្រភេទថ្មីនេះកើនឡើងរហូតដល់ ៣១ករណីនៅកម្ពុជា។

លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍គម្រប់ ៣០ឆ្នាំថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និងខួបគម្រប់១១ឆ្នាំថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងខេត្តកណ្ដាល នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។

លោក ហ៊ុន ម៉ាណែត ត្រូវបាន​ជ្រើសតាំង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នា​ពេល​អនាគត

អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បានសម្រេច​បន្ត​​គាំទ្រ​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី និងជ្រើស​តាំង​​លោក​ ហ៊ុន ម៉ាណែត ជា​បេក្ខភាពនាយករដ្ឋមន្ត្រី​នាពេល​អនា​គត។

លោក ហ៊ុន សែន សង្ឃឹម​ថា នឹង​មិន​មាន​ការ​ដាក់​សម្ពាធ​ណា​មួយ​បន្ថែម​ទៀត​លើ​ទំនាក់​ទំនង​ស្អិត​រមួត​រវាង​កម្ពុជា-ចិន​

លោកនាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន សង្ឃឹម​ថា កម្ពុជា​នឹង​មិន​រងការ​ដាក់​ទណ្ឌកម្ម​ណា​មួយបន្ថែម​ទៀត ដោយ​សារ​តែ​កម្ពុជា​មាន​ទំនាក់ទំនង​ស្អិតរមួត​ជាមួយ​នឹង​ប្រទេស​ចិន​នោះ​ទេ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

លោក ហ៊ុន សែន បន្ត​ចេញ​បញ្ជា​ទប់ស្កាត់​បទល្មើស​ជុំវិញ​បឹងទន្លេសាប

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ជំហរ​ឡើងវិញ​ថា រដ្ឋាភិបាល​នឹង​បន្ត​ប្ដេជ្ញាចិត្តចាត់​វិធានការ​បង្ក្រា​​ប​​​បទល្មើសទន្ទ្រានយកព្រៃលិចទឹក ដើម្បីការពារបឹងទន្លេសាប ខណៈបទបញ្ជារបស់លោកជិត២០ថ្ងៃម​ក​នេះ​ មានមន្ត្រីមួយរូប​ត្រូវបានឃាត់ខ្លួន។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រី​ប្រាប់​ទៅ​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​ប្រញាប់​បង់ពន្ធ ខណៈ​ថ្ងៃ​ផុតកំណត់​ជិត​មក​ដល់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​អត់​​ពន្ធដែលជ្រកក្រោម​ស្លាក​លេខផ្សេងៗ ត្រូវ​រួសរាន់ចូលទៅបង់ពន្ធឱ្យ​បានមុនដំណាច់ខែធ្នូឆ្នាំនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ