ពលរដ្ឋខ្មែរអាមេរិកកាំងគ្រោងធ្វើបាតុកម្ម​ប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត នៅទីក្រុងឡុងប៊ិច

ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសប្រឆាំងនឹងការអញ្ជើញកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅសហអាមេរិកនៅខែមេសាខាងមុខនេះ ដោយពួកគេព្រមានធ្វើបាតុកម្ម ប្រសិនបើមានវត្តមានរបស់​លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេស នឹងអញ្ជើញទៅសហរដ្ឋ​អាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា នៅខែមេសាខាងមុននេះ។ ការដង្ហែក្បួនចូលឆ្នាំខ្មែរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា មានគោលបំណងដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីខ្មែរ ។

(រូបភាពពី AFP)

កូរ៉េខាងត្បូងនិងអាមេរិក​កំពុងរៀបចំប្រព័ន្ធការពារ​មីស៊ីលរបស់ទីក្រុង​ព្យុងយ៉ាង

កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក​បាន​បើកការ​ជជែកគ្នា​នៅថ្ងៃសុក្រនេះដើម្បីស្វែង​រកលទ្ធភាពក្នុងការ​រៀប​ចំប្រព័ន្ធ​ការពារ​មីស៊ីល​ត្រៀមប្រឆាំង​ការវាយប្រហារពីកូរ៉េខាងជើង​ខណៈសង្គ្រាម​ពាក្យសម្តី​ចេះកើនឡើង។​​

​លោក Donald Trump និងលោកស្រី Hilary Clinton(រូបភាពពី BBC)

លោកស្រី Hilary Clinton និង​លោក Donald Trump ឈ្នះ​ក្នុង​៧​រដ្ឋ​ដូច​គ្នា​ក្នុង​ថ្ងៃ​បោះឆ្នោត Super Tuesday

ក្នុង​ការ​​បោះឆ្នោត​ដ៏​សំខាន់មួយ​កាល​ពី​​ថ្ងៃអង្គារ “Super Tuesday” លោកស្រី Hillary Clinton របស់​គណបក្ស​ប្រជាធិបតេយ្យ និងលោក Donald Trump របស់​គណបក្សសាធារណរដ្ឋ ទទួល​បាន​ការ​គាំទ្រ​​ច្រើន​ជាង​គេ ក្នុង​ការ​ប្រណាំងប្រជែង​សម្រាប់ជា​បេក្ខភាពប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។

ទូតខ្មែរ​ប្រាប់​ប្រេសិតអាមេរិក​ប្រចាំអាស៊ានថារិះគន់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដោយ​មិន​សមរម្យ​

តំណាងទូតខ្មែរ​ប្រចាំប្រទេស​ឥណ្ឌូនេស៊ីបាន​ចេញលិខិតមួយទៅ​កាន់​​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំសហគមន៍អាស៊ាន​ ដោយ​ឆ្លើយតបទៅនឹង​ការ​និយាយ​រិះគន់កម្ពុជា​លើ​​បញ្ហាសិទ្ធិមនុស្ស។​ នៅក្នុងលិខិតមួយ​របស់​ស្ថានទូតខ្មែរ​ប្រចាំប្រទេស​កម្ពុជា​ដែលវីអូឌីទទួលបាននៅថ្ងៃសុក្រនេះ​ លោក នង សាកល ឯក​អគ្គរដ្ឋទូតខ្មែរ​ប្រចាំនៅ​ប្រទេសឥណ្ឌូនេស៊ី​ទទួល​បន្ទុកកិច្ច​ការ​អាស៊ាន បាន​សរសេរ​លិខិត​ជាភាសាអង់គ្លេស​មួយច្បាប់​និង​បកប្រែ​ជាភាសាខ្មែរច្បាប់​ថា​កាលពីថ្ងៃទី​២៤​ខែកុម្ភៈ លោកស្រី​ នីណា ហាជីហ្គៀន(Nina Hachigian) ឯក​អគ្គ​រដ្ឋទូតអាមេរិក​ប្រចាំសហគមន៍អាស៊ាន បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​ស្ថានភាពសិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

ក្រុមប្រឹក្សាសន្តិសុខ អសប (រូបភាពពី Reuters)

អាមេរិកដាក់សេចក្ដីព្រាងដំណោះស្រាយប្រឆាំងកូរ៉េខាងជើងទៅក្រុមប្រឹក្សាសន្តិសុខ អសប

អ្នកនាំពាក្សម្នាក់សម្រាប់ស្ថានទូតអាមេរិកនៅអង្កការសហប្រជាជាតិបាននិយាយថាក្រុង​វ៉ាស៊ិ​នតោននៅថ្ងៃនេះ បានសម្រេចដាក់សេចក្ដីព្រាងដំណោះស្រាយទៅសុំការ​យល់​ព្រមពីក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិ ដើម្បីពង្រីកការដាក់ទណ្ឌកម្មឱ្យខ្លាំងជាង​មុនលើរបបក្រុងព្យុងយ៉ាង។

(រូបភាពពី BBC)

បេក្ខជនគណបក្សសាធារណៈរដ្ឋម្នាក់ដែលជាអ្នកជំនួញបន្តឈ្នះឆ្នោតជាលំដាប់

បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋលោក Donald Trump បានដណ្ដើមជ័យជម្នះចំនួន​៣រដ្ឋ​ថែម​ទៀតហើយចុងក្រោយនេះគឺរដ្ឋ Nevada ធ្វើដែលឲ្យជ័យជម្នះរបស់លោកកាន់តែរឹងមាំដើម្បីឈានទៅដល់ការតែងតាំងចេញពីគណបក្សសំរាប់ការប្រកួតប្រជែងតំណែងប្រធានាធិបតីជាមួយគណបក្សប្រជាធិបតេយ្យ។

(រូបភាពពី CNN)

ចារកម្មអាមេរិកថាចិនដាក់ពង្រាយយន្តហោះចម្បាំងនៅលើកោះមានជម្លោះសមុទ្រ​ចិន​ខាងត្បូង

ពួកមន្ដ្រីអាមេរិកបាននិយាយថាប្រទេសចិនបានដាក់ពង្រាយយន្ដហោះចម្បាំងនៅលើកោះមួយនៃសមុទ្រចិនខាងត្បូងដែលនៅទីនោះចិនបានដាក់ពង្រាយរួចហើយនូវកាំជ្រួចបាញ់យន្ដហោះ។

(រូបភាពពី Reuters)

អាមេរិកបញ្ជូនរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនទៅឥណ្ឌាខណៈចិនពង្រីកសក្ដានុពល​កង​ទ័ព​កាន់​តែ​ខ្លាំង​​នៅអាស៊ី

អ្នកការទូតជាន់ខ្ពស់អាមេរិកបានប្រកាសថាលោក Ash Carter នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌាជាថ្មីម្ដងទៀត​នៅពេលឆាប់ៗនេះនូវអ្វីដែលគេហៅថាការរៀបចំសហប្រតិបត្តិការឲ្យកាន់តែខ្លាំងជាងមុនទៀតរវាងប្រទេសទាំងពីរចំពេលដែលប្រទេសចិនបានពង្រីកឥទ្ធិពលផ្នែកកងទ័ពរបស់ខ្លួនយ៉ាងខ្លាំងនៅអាស៊ី។

(រូបភាពពី BBC)

អាមេរិកនិងរុស្ស៊ីប្រកាសរួមគ្នាឱ្យមានបទឈប់បាញ់គ្នានៅស៊ីរីនៅថ្ងៃទី២៧កុម្ភៈ

សេចក្ដីរាយការណ៍មួយបានឱ្យដឹងថាសហរដ្ឋអាមេរិកនិងរុស្ស៊ីបានព្រមព្រៀងគ្នាជាផ្លូវ​ការដាក់ប្រទេសស៊ីរីឱ្យស្ថិតនៅក្នុងលក្ខខណ្ខគ្មានអំពើហិង្សាដោយសង្រ្គាមឬបទឈប់​បាញ់​គ្នាដោយចាប់ផ្ដើមអនុវត្តនៅពាក់កណ្ដាល អាធ្រាត្រថ្ងៃទី២៧កុម្ភៈ។

(រូបភាពពី Reuters)

អាមេរិកអំពាវនាវឱ្យអូស្ត្រាលីនិងប្រទេសដទៃទៀតបើកនាវាចូលតំបន់ជម្លោះសមុទ្រចិន​ខាង​ត្បូង

មេបញ្ជាការរងប្រចាំនាវាទី៧នៃកងទ័ពជើង​ទឹករបស់សហរដ្ឋ​អាមេរិក​បានទទួចឲ្យ​ប្រទេស​អូស្ដ្រាលីនិងប្រទេសមួយចំនួនទៀតធ្វើតាមសហរដ្ឋអាមេរិកដើម្បីបញ្ចេញនាវាទៅតំបន់ជំលោះនៃដែនសមុទ្រចិនខាងត្បូងដែលចាត់​ទុកថាជានាវាចរណ៍សេរីអន្ដរជាតិ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ