មេបញ្ជាការរងប្រចាំនាវាទី៧នៃកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកបានទទួចឲ្យប្រទេសអូស្ដ្រាលីនិងប្រទេសមួយចំនួនទៀតធ្វើតាមសហរដ្ឋអាមេរិកដើម្បីបញ្ចេញនាវាទៅតំបន់ជំលោះនៃដែនសមុទ្រចិនខាងត្បូងដែលចាត់ទុកថាជានាវាចរណ៍សេរីអន្ដរជាតិ។
មេបញ្ជាការរង Joseph Aucoin នៃនាវាទី៧សហរដ្ឋអាមេរិកដែលស្រង់មកចុះផ្សាយដោយបណ្តាញ ABC បាននិយាយថាប្រសិនបើប្រទេសអូស្ដ្រាលីនិងប្រទេសមួយចំនួនទៀតបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់តំបន់ជំលោះសមុទ្រចិនខាងត្បូងដើម្បីធានាថាផ្លូវសមុទ្រអន្ដរជាតិនោះប្រទេសណាក៏ដោយក៏អាចឆ្លងកាត់បានដែរ។ តាមបណ្ដញផ្សាយព័ត៌មាន ABC មេបញ្ជាការរងនាវាចម្បាំងទី៧របស់សហរដ្ឋអាមេរិកដែលបានទទូចដូចនេះនៅពេលដែលលោកបានជួបជាមួយនិងរដ្ឋមន្ដ្រីការពារជាតិប្រទេសអូស្ដ្រាលីនៅទីក្រុងស៊ិននីកាលពីថ្ងៃច័ន្ទម្សិលមិញនេះ។
សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងបើកឆ្លងកាត់តំបន់ជំលោះនោះរួមទាំងយន្ដហោះទំលាក់គ្រាប់បែក B-52 ផងដែលហោះទៅកាន់តំបន់នោះនូវអ្វីដែលទីក្រុងវ៉ាស៊ីនតោនហៅថាជាសេរីភាពនាវាចរណ៍អន្ដរជាតិ។
តែបែបនេះក្ដីចិនសំដែងការខកចិត្តហើយចោទអាមេរិកថាកំពុងធ្វើឲ្យមានវិបត្តិអន្ដរជាតិដោយសារតែមហិច្ឆតារបស់ទីក្រុងវ៉ាស៊ីនតោននៅបន្តជ្រៀតជ្រែកកិច្ចសន្តិសុខតំបន់។
ប៉ុន្តែអាមេរិកបានប្រកាន់ជំហរដូចនេះជាថ្មីទៀតបន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ពង្រាយកាំជ្រួចនៅតំបន់ជំលោះនោះ។
តំបន់ជំលោះសមុទ្រចិនខាងត្បូងកើតឡើងរវាងចិន-ហ្វីលីពីន និងចិន-វៀតណាម៕
ប្រភព: ABC