មេដឹកនាំកូរ៉េទាំងពីរ​នឹងជួប​ជាមួយលោកត្រាំ​នៅដើម​ខែក្រោយ​

មេដឹកនាំ​កូរ៉េខាងជើង​និង​កូរ៉េខាង​ត្បូង​ អាចនឹងជួប​ជាមួយ​លោក ដូណលត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅថ្ងៃទី១២ខែ​មិថុនា ខាងមុខ​នេះ​នៅក្នុង​ប្រទេស​សិង្ហបុរី​ដើម្បីដោះស្រាយ​បញ្ហា​កម្មវិធីអាវុធនុយក្លេ​អ៊ែ​របស់​កូរ៉េខាងជើង​។​

ទីតាំងមេដឹកនាំកូរ៉េជួបគ្នាកំពុងក្លាយជាកន្លែងទេសចរណ៍ពេញនិយម

ប្រជា​ពលរដ្ឋ​កូរ៉េទាំងពីរ​កំពុង​តែ​ពេញ​និយម​ធ្វើ​ដំណើរ​ទៅ​កាន់​​ទី​តាំង ដែល​មេដឹក​នាំ​របស់​ពួក​គេ​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​មេសា ដោយ​ពួក​គេ​សម្តែង​កាយ​វិការ​ដូច​ដែល​​មេដឹក​នាំ​ធ្វើ​និង​សម្តែង​ការ​ចង់​បាន​សន្តិភាព​។​​

អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ជជែក​គ្នា​ក្រោយ​កូរ៉េ​ខាង​ជើង​​គំរាម​លុប​ចោល​ជំនួប

មេដឹកនាំ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង បាន​​ជជែក​គ្នា​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​គំរាម​លុប​ចោល​ជំនួប​កំពូល​ជាមួយ​ក្រុង​វ៉ាស៊ីងតោន។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ទាយាទ​ក្រុមហ៊ុន Samsung ជាប់​ចោទ​ពី​បទ​សូក​ប៉ាន់ និង​ស្បថ​បំពាន​ ខណៈ​សវនការ​ចាប់​ផ្ដើម

ទាយាទ​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន Samsung បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​កាល​ពី​ថ្ងៃ​ម្សិល​មិញ សម្រាប់​ការ​ចាប់​ផ្ដើម​សវនការ​ទៅ​លើ​សំណុំ​រឿង​បោក​បញ្ឆោត ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​នយោបាយ ដែល​បាន​ទាញ​អ្នកស្រី ផាក ហ្គឹនហេ ឲ្យ​ធ្លាក់​ចេញ​ពី​តំណែង។ នេះ​ដោយ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP

កូរ៉េ​ខាង​ត្បូង​ត្រៀម​ស្រង់​នាវា​​ចម្លង​ Sewol ដែល​លិច​កាល​ពី​ជិត​៣​ឆ្នាំ​មុន

កូរ៉េ​ខាង​ត្បូង​ត្រៀម​ស្រង់​នាវា​ចម្លង Sewol ដែល​បាន​លិច​កាល​ពី​ជិត ៣​ឆ្នាំ​មុន ដោយ​បាន​សម្លាប់​មនុស្ស​ជាង ៣០០​នាក់ ភាគ​ច្រើន​ជា​ក្មេងៗ​សិស្ស​សាលា។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ចាត់​ទុក​ជា​ការ​សាក​ល្បង​ប្រព័ន្ធ​មួយ​ដើម្បី​នាំ​យក​នាវា​ចម្លង​​នោះ​ឡើង​មក​លើ​ផ្ទៃ​ទឹក ដោយ​សង្ឃឹម​ថា នឹង​រក​ឃើញ​សព​មនុស្ស ៩នាក់​ចុង​ក្រោយ

ក្រុម​អ្នក​គាំ​ទ្រ​អ្នកស្រី ផាក ដើរ​ដង្ហែ​ក្បួន​នៅ​កណ្ដាល​ក្រុង​សេអ៊ូល

ក្រុម​បាតុករ​បាន​ដើរ​ក្បួន​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ទីក្រុង​សេអ៊ូល​នៅ​ថ្ងៃ​នេះ ដោយ​បាន​ទាមទារ​ឲ្យ​លុប​ចោល​សេចក្ដី​សម្រេច​​ដក​ហូត​អំណាច​របស់​អតីត​ប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP

កូរ៉េ​ខាង​ត្បូង​គ្រោង​រៀប​ចំ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​ថ្ងៃ​ទី​០៩ ខែឧសភា

ប្រធាន​គណៈកម្មការ​បោះ​ឆ្នោត បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​សម្រាប់​ឡើង​កាន់​តំណែង​បន្ត​ពី​អ្នកស្រី ផាក ហ្គឹនហេ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​នោះ នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌ និង​គ្រោង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​០៩ ខែ​ឧសភា​ខាង​មុខ​នេះ

បាតុករ​ប្រឆាំង​ទាមទារ​ឲ្យ​ចាប់​ខ្លួន​អ្នកស្រី ផាក ដែល​អស់​អំណាច

ក្រុម​ប្រឆាំង​នឹង​អ្នកស្រី ផាក ហ្គឹនហេ ប្រធានាធិបតី​អស់​អំណាច​របស់​កូរ៉េ​ខាង​ត្បូង​នោះ នៅ​ថ្ងៃ​នេះ បាន​ទាមទារ​ឲ្យ​ចាប់​ខ្លួន​អ្នក​ស្រី មួយ​ថ្ងៃ​ក្រោយ​ពី​អ្នកស្រី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង ជុំ​វិញ​រឿង​អាស្រូវ​ពុក​រលួយ​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ធំៗ​របស់​ប្រទេស​នេះ។

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​រៀបចំ​ការតវ៉ា​ដ៏​ធំ ខណៈ​ជោគ​វាសនា​អ្នកស្រី ផាក កាន់​តែ​ខើច​ខ្លី

បាតុករ​កូរ៉េ​ខាង​ត្បូង​រាប់​ម៉ឺន​នាក់ បាន​រៀប​ចំ​ពិធី​ប្រមូល​ផ្ដុំ​ដ៏​ធំ​កាល​ពីល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ ដើម្បី​ប្រឆាំង​នឹង​ប្រធានាធិបតី​អស់​អំណាច អ្នកស្រី ផាក ហ្គឹនហេ ខណៈ​ដែល​តុលាការ​ត្រៀម​ចេញ​សេចក្ដី​សម្រេច​លើ​រឿង​អាស្រូវ​នយោបាយ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​រង្គោះ​រង្គើ។

កូរ៉េ​ខាង​ត្បូង​ថា កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ចូល​សមុទ្រ

យោធា​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​បាលីស្ទីក​ចូល​ទៅ​ក្នុង​សមុទ្រ​ភាគ​ខាង​កើត​ប្រទេស នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដែល​នេះ​គឺ​ការ​បាញ់​សាក​ល្បង​លើក​ដំបូង​ធ្វើ​ឡើង​ដោយ​រដ្ឋ​ឯកោ​មួយ​នេះ គិត​ចាប់​តាំង​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ឡើង​កាន់​តំណែង​ជា​ផ្លូវការ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ