ភ្លើង​ឆេះ​ផ្សារ​នៅ​កូរ៉េ​ខាង​ត្បូង សម្លាប់​មនុស្ស​៤​នាក់

ភ្លើង​ឆេះ​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​សម្លាប់​មនុស្ស ៤​នាក់ ហើយ​ជាង ៤០​នាក់​ទៀត បាន​រង​របួស។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​របស់​អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង។

រដ្ឋមន្ត្រីវប្បធម៌របស់កូរ៉េខាងត្បូងត្រូវឃាត់ខ្លួន

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌កូរ៉េខាងត្បូង ត្រូវបាន​ឃាត់ខ្លួន នៅ​ពីថ្ងៃសៅរ៍ទី២១ ដែលចោទថា បង្កើតសិល្បៈជិត១០០០ ដែលស្ថិតក្នុង​បញ្ជីខ្មៅ សម្រាប់​សម្តែងរិះគន់ ការបោះឆ្នោតដក​សេចក្តីទុកចិត្ត ប្រធានាធិបតីប៉ាក ឃឿន ហេ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​យ៉ុងហាប់។​

រដ្ឋ​អាជ្ញា​កូរ៉េ​ខាង​ត្បូង​ថា​នឹង​ចូល​ស្រាវ​ជ្រាវ​ការិយាល័យ​ប្រធានាធិបតី

នៅ​ឯ​ប្រទេស​កូរ៉េ​ខាង​ត្បូង រដ្ឋ​អាជ្ញា​ពិសេស​ទទួល​បន្ទុក​ស៊ើប​អង្កេត​រឿង​អាស្រូវ​ពុក​រលួយ​ពាក់​ព័ន្ធ​នឹង​ប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​គ្មាន​ជម្រើស​នោះ​ឡើយ ប៉ុន្តែ នឹង​ចូល​ស៊ើប​អង្កេត​ការិយាល័យ​ប្រធានាធិបតី

ក្រុម​អ្នក​​ប្រឆាំង និង​គាំ​ទ្រ​អ្នក​ស្រី ផាក ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​កណ្ដាល​ក្រុង​សេអ៊ូល

ស្ថានភាព​នយោបាយ​របស់​អ្នក​ស្រី ផាក ហ្គឹនហេ នៅ​តែ​មិន​ស្រាក​ស្រាន​នោះ​ឡើយ ហើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រុម​បាតុករ​គាំ​ទ្រ​អ្នក​ស្រី ផាក បាន​ចេញ​ប្រមូល​ផ្ដុំ​វិញ​ម្ដង ខណៈ​ក្រុម​បាតុករ​ប្រឆាំង​អ្នកស្រី ផាក នៅ​តែ​បន្ត​ការ​ទាមទារ​របស់​ពួកគេ​ថា មេដឹកនាំ​ដែល​ត្រូវ​សភា​ដក​ហូត​សេចក្ដី​ទុក​ចិត្ត​រូប​នេះ​ដោយសារ​តែ​រឿង​អាស្រូវ​ពុក​រលួយ​នោះ ត្រូវ​តែ​ចុះ​ចេញ​ភ្លាមៗ

រដ្ឋ​អាជ្ញា​កូរ៉េ​ខាង​ត្បូង​ចោទ​ប្រកាន់​អតីត​មន្ត្រី​ជាន់​ខ្ពស់​ពីរ​រូប​របស់​អ្នកស្រី ផាក

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ត្បូង​បាន​ផ្សាយ​ថា រដ្ឋ​អាជ្ញា​បាន​ចោទ​ប្រកាន់អតីត​ជំនួយ​ការ​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី និង​អតីត​អនុ​រដ្ឋ​មន្ត្រី​វប្បធម៌ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​លើ​រឿង​អាស្រូវ​ពុក​រលួយ ដែល​នាំ​ទៅ​រក​ការ​ចោទ​ប្រកាន់​អ្នកស្រី ផាក ហ្គឹនហេ នៅ​ក្នុង​សភា​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​​ប្រមូល​ផ្ដុំ​អបអរ​សាទរ​ក្រោយ​សភា​ដក​អំណាច​ពី​អ្នកស្រី ផាក

មួយ​ថ្ងៃ​ក្រោយ​ពី​សមាជិ​​ក​សភា​កូរ៉េ​ខាង​ត្បូង បាន​សួរ​ដេញ​ដោល​ប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ ហើយ មនុស្ស​រាប់​រយ​ពាន់​នាក់ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចុះ​ផ្លូវ​នៅ​ទីក្រុង​សេអ៊ូល នៅ​ថ្ងៃ​នេះ ដោយ​ប្ដូរ​ពី​បាតុកម្ម​ ទៅ​ជា​ការ​អបអរ​សាទរ​ទៅ​វិញ។

រឿង​លូក​លាន់​កិច្ច​ការ​រដ្ឋ ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​បន្ត​ទាមទារ​ទៅ​អ្នកស្រី ផាក ឲ្យ​លាលែង​ពីតំណែង

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​រាប់​រយ​ពាន់​នាក់ បាន​ចេញ​តវ៉ា​ជា​ថ្មី​ម្ដង​ទៀត​នៅ​កណ្ដាល​ទីក្រុង​សេអ៊ូលកាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ ដែល​ជា​បាតុកម្ម​នៅ​ចុង​សប្ដាហ៍​ចំនួន ៦​លើក​រួច​មក​ហើយ ដើម្បី​ទាម​ទារ​ទៅ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង អ្នកស្រី ផាក ហ្គឹនហេ ឲ្យ​ចុះ​ចេញ​ពី​តំណែង ដោយសារ​តែ​រឿង​អាស្រូវ​នយោបាយ។

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​បន្ត​បាតុកម្ម​ប្រឆាំង​​អ្នកស្រី​ ផាក នៅ​ល្ងាច​ថ្ងៃ​នេះ

ពលរដ្ឋ​​កូរ៉េ​ខាង​ត្បូង​រាប់​ម៉ឺន​នាក់​ គ្រោង​នឹង​ចុះ​ផ្លូវ​តវ៉ា​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ ដើម្បី​ស្រែក​ទាមទារ​ឲ្យ​ប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ ចុះ​ចេញ​ពី​តំណែង។

បាតុករ​រាប់​ម៉ឺន​នាក់​ទាមទារ​ឲ្យ​អ្នក​ស្រី ផាក ហ្គឹនហេ ចុះ​ចេញ​ពី​តំណែង

ប្រជាជន​កូរ៉េ​ខាង​ត្បូង​រាប់​ម៉ឺន​នាក់ បាន​ចេញ​តវ៉ា​នៅ​កណ្ដាល​ទីក្រុង​សេអ៊ូល​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ នៅ​ក្នុង​បាតុកម្ម​ធំ​បំផុត​មួយ​របស់​ប្រទេស​នេះ ដែល​ទាម​ទារ​ឲ្យ​ប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ ចុះ​ចេញ​ពីតំណែង​ជុំ​វិញ​រឿង​អាស្រូវ​ពុក​រលួយ។

កូរ៉េ​ខាង​ត្បូង​ដាក់​ពង្រាយ​ប៉ូលិស​រាប់​ពាន់​នាក់​មុន​មហា​បាតុកម្ម​នៅ​ល្ងាច​ថ្ងៃ​នេះ

ប៉ូលិស​កូរ៉េ​ខាង​ត្បូង​រាប់​ពាន់​នាក់ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ថ្ងៃ​នេះ នៅ​មុន​ផែនការ​មហា​បាតុកម្ម ដែល​ទាម​ទារ​ឲ្យ​ប្រធានាធិបតី អ្នកស្រី Park Geun-hye ចុះ​ចេញ​តំណែង ជុំ​វិញ​រឿង​អាស្រូវ​ពុក​រលួយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ