លោក Yoon Suk-yeol ធ្វើដំណើរចូលរួមការបោះឆ្នោតមួយមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីសម្រាប់កូរ៉េខាងត្បូង ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។

អាមេរិក​អបអរ​សាទរ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ជាប់ឆ្នោតថ្មី

សហរដ្ឋអាមេរិកនៅថ្ងៃពុធម្សិលមិញ បានប្រកាសអបអរសាទរដល់លោក Yoon Suk-yeol ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង និងលើកឡើងថា ប្រធានាធិបតីរបស់ខ្លួន លោក ចូ បៃឌិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងាររួមគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។

លោក ហ៊ុន សែន ឡើង​ទទួល​ពាន​រង្វាន់​សន្តិភាព ខណៈ​អ្នកវិភាគ​ស្នើ​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើង​ទទួល​ពាន​រង្វាន់​សន្តិភាព​ «ស៊ុកហាក់»​ លើកទី៥ ​ដែល​ផ្ដល់​ដោយ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF) កូរ៉េខាងត្បូង​នៅ​ព្រឹក​ថ្ងៃសៅរ៍នេះ ខណៈអ្នក​វិភាគ​សង្គម​ចង់​ឃើញ​កម្ពុជា​ដោះលែង​អ្នកទោស​នយោបាយ និង​ស្តារលទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ " ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ " ដែលប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ហ៊ុន សែន ថា «យើង​មិនអាច​ប្រើ​សង្គ្រាម​ដើម្បី​បញ្ចប់​សង្គ្រាម​នោះទេ»

ប្រមុខរដ្ឋាភិបាល​ លោក ហ៊ុន សែន បាន​ថ្លែង​នៅ​លើ​​វេទិកា​អន្តរជាតិ​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េ ថាគេមិន​អាច​ប្រើ​សង្គ្រាម​ដើម្បី​បញ្ចប់​សង្គ្រាមនោះទេ​ ពោលគឺមានតែការចរចាប៉ុណ្ណោះដែលអាចបញ្ចប់សង្គ្រាមបាន។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រៀបចេញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ហ៊ុន សែន ចេញ​ទៅ​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​ទទួល​ពានរង្វាន់​សន្តិភាព «ស៊ុនហាក់»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរចេញទៅប្រទេសកូរ៉េខាងត្បូងនៅព្រឹកមិញនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកក្នុងនាមជាសហប្រធាន ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ហ៊ុន សែន នឹង​ធ្វើ​ជា​សហប្រធាន​ក្នុង​កិច្ចប្រជុំ​កំពូល​សនិ្តភាព​ពិភពលោក​នៅ​កូរ៉េខាងត្បូង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូរដ្ឋាភិបាលទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងធ្វើជាសហប្រធាន​ក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ក្រោមប្រធានបទ «​ឆ្ពោះទៅកាន់សន្ដិភាពនៅឧបទី្វបកូរ៉េ» ក្នុងសប្ដាហ៍នេះ។  

ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ដោយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ។

កម្ពុជា-កូរ៉េ ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​បន្ទាប់ពី​ចរចា​ជាង​២​ឆ្នាំ

កម្ពុជានិង​កូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគី នៅថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០២១នេះ បន្ទាប់ពីចំណាយពេលចរចាអស់រយៈពេលជាង២ឆ្នាំ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចូលរួមក្នុងពិព័រណ៍ការអភិវឌ្ឍផ្នែកការពារជាតិ នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។

មេដឹកនាំ​កូរ៉េ​ខាងជើង​៖​ ការ​អភិវឌ្ឍ​អាវុធ​របស់​ប្រទេស​ខ្លួន​គឺ​ជា​រឿង​ចាំបាច់

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃចន្ទកន្លងទៅ បានថ្លែងការពារការអភិវឌ្ឍអាវុធរប​ស់ប្រទេសខ្លួន។

លោក យឹម ស៊ីណន អតីតប្រធានប្រតិបត្តិនៃចលនាយុវជនអតីតបក្សសង្រ្គោះជាតិនៅកូរ៉េខាងត្បូង។ (ហ្វេសប៊ុក៖ Yim Sinorn )

មន្ត្រី​ថា​មាន​តែ​តុលាការ​ទើប​មាន​សិទ្ធិ​ដក​បទ​ចោទ​លើ​លោក​ យឹម ស៊ីណន​ និង​បក្ខពួក

មន្ត្រីក្រសួងយុត្តិធម៌លើកឡើងថា ការសម្រេចដករាល់ការចោទប្រកាន់ទាំងឡាយទៅលើលោក យឹម ស៊ីណន និង​បក្ខពួក ដែលជាអតីតសកម្មជនបក្សប្រឆាំង បាន​ឬមិនបានអាស្រ័យលើសិទ្ធិសម្រេចរបស់តុលាការតែប៉ុណ្ណោះ។

អគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ​ UN៖​ កូរ៉េ​ខាងជើង​មាន​សិទ្ធិ​សាកល្បង​អាវុធ​របស់​ខ្លួន

អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​​អង្គការសហប្រជាជាតិ លោក Kim Song កាលពីថ្ងៃចន្ទម្សិលមិញ បានអំពាវ​នាវ​ឱ្យសហរដ្ឋអាមេរិកបោះបង់ចោលនូវ «គោលនយោបាយ​អរិភាព (hostile policy)» របស់ខ្លួនចំពោះទីក្រុងព្យុងយ៉ាង និងលើកឡើងថា គ្មាននរណាម្នាក់អាចបដិសេធសិទ្ធិរបស់ខ្លួនក្នុងការការពារប្រទេស និងសាកល្បងអាវុធនានាបានឡើយ។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជួបប្រជុំជាមួយលោក ឆុង អើយយ៉ុង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េខាងត្បូង នៅសាធារណរដ្ឋកូរ៉េខាងត្បូង អំឡុងថ្ងៃទី០៦-០៨ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Ministry of Foreign Affairs and International Cooperation - Cambodia)

កម្ពុជា-​កូរ៉េខាងត្បូង​ គ្រោង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​នៅ​ខែ​តុលា​ខាង​មុខ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម​ បានឱ្យដឹងថា កម្ពុជា-កូរ៉េខាងត្បូង នឹងត្រៀមចុះហត្ថលេខា​ផ្លូវការលើកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ខែ​តុលា​ខាង​មុខ ដែលអាចនាំទំនិញកម្ពុជាជាង១ម៉ឺនមុខចេញដោយរួចពន្ធ ខណៈការចរចា​កិច្ចព្រមព្រៀងនេះបានបិទបញ្ចប់កាលពីខែកុម្ភៈ ឆ្នាំ២០២១។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ