ប៉ូលិសម្នាក់ព្យាយាមពន្យល់ឱ្យបុរសម្នាក់ដែលជាបុគ្គលហាងមួយនៅក្បែរចំណុចកើតហេតុនៃព្រឹត្តិការណ៍រត់ជាន់គ្នាបានកើតឡើងនៅថ្ងៃទី២៩ ក្នុងអំឡុងពេលពិធីបុណ្យ Halloween ខណៈដែលគាត់ទៅគោរពវិញ្ញាណក្ខន្ធនៅកណ្តាលកន្លែងនោះ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

កូរ៉េខាងត្បូង​ប្ដេជ្ញា​ស៊ើបអង្កេត​​ករណី​រត់ជាន់គ្នា​ក្នុង​ពិធីបុណ្យ Halloween

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន់ ដាក់ស៊ូ (Han Duck-soo) នៅថ្ងៃចន្ទនេះ បានសន្យាថា​នឹងស៊ើបអង្កេតយ៉ាងហ្មត់ចត់​ចំពោះ​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​ក្នុង​ពិធី​បុណ្យ Halloween កាល​ពី​ចុង​សប្តាហ៍ ​នៅ​តំបន់​អ៊ីថេវ៉ុន (Itaewon) ទីក្រុងសេអ៊ូល ដែលបានសម្លាប់មនុស្សជាង១៥០នាក់។

ប្រធានគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ខឹម វាសនា ឈរនិយាយពន្យល់ធម៌ដល់អ្នកគាំទ្រខ្លួន ស្ថិតនៅចម្ការម្រេចរបស់លោក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀម​រាប ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។

ស្រ្តីម្នាក់​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​ប្ដី​របស់​គាត់​ចាកចេញ​ពី​ចម្ការ​របស់​លោក ខឹម វាសនា

លោក សេង ហួរ ជាពលករខ្មែរម្នាក់​នៅប្រទេសកូរ៉េខាងត្បូង បាន​ស្ដាប់ធម្មទេសនារបស់​​លោក ខឹម វាសនា អស់​រយៈពេល​៣​ឆ្នាំ​មកហើយ ដូច្នេះ កាលពីខែមុន នៅពេលដែលលោក ខឹម វាសនា ទស្សន៍ទាយថានឹងមានទឹកជំនន់ជន់លិចពិភពលោក លោកបានត្រលប់មកប្រទេស​កម្ពុជាវិញ ដើម្បីគេចពីគ្រោះមហន្តរាយ និងទៅចម្ការម្រេចរបស់លោក ខឹម វាសនា នៅ​ខេត្តសៀមរាប។

ប្រធានគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ខឹម វាសនា ឈរនិយាយពន្យល់ធម៌ដល់អ្នកគាំទ្រខ្លួន ស្ថិតនៅចម្ការម្រេចរបស់លោក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀម​រាប ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។

ពលករ​ខ្មែរ​មក​ពី​ប្រទេស​កូរ៉េ​តាម​ការ​ឃោសនា​លោក ខឹម វាសនា ចាប់​ផ្ដើម​វិល​ត្រលប់​ទៅ​បំពេញ​ការងារ​វិញ

សមាគមខ្មែរមួយនៅប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ពលករខ្មែរដែលចាកចេញពីការងារនៅក្នុងប្រទេសនេះមកកម្ពុជា ដោយសារតែជឿ​លើ​ការ​ឃោសនា​របស់លោក ខឹម វាសនា បានចាប់ផ្តើមវិលត្រលប់មកធ្វើការងារវិញហើយ ដោយសង្ឃឹមថានឹងអាចទទួលបានការងារចាស់របស់ពួកគេឡើងវិញ។

មន្ត្រី​បក្ស​ភ្លើង​ទៀន​ថា​ ​ការ​ចូល​រួម​របស់​អតីត​​ឯក​​អគ្គរាជ​​ទូត​​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​ឱ្យ​បក្ស​នេះ​កាន់​តែ​រឹងមាំ​

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនបង្ហាញជំនឿថា ការចូលរួមជីវភាពនយោបាយរបស់អតីត​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា នឹងធ្វើឱ្យគណបក្សក្រៅរដ្ឋាភិបាលមួយនេះមានកម្លាំងកាន់តែរឹងមាំ ហើយទទួលបានជោគជ័យចំពោះការបោះឆ្នោតនៅឆ្នាំក្រោយ។

កូរ៉េ​ខាងត្បូ​ង​សម្តែង​ការ​សោកស្ដាយ​ចំពោះ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​កូរ៉េ​ខាងជើង​ជុំវិញ​ករណី​ចម្លង​ជំងឺ​កូវីដ-១៩

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ បានសម្តែងការសោកស្ដាយ បន្ទាប់ពីប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងបានចោទប្រកាន់ថាខិតបណ្ណដែលកូរ៉េខាងត្បូងបង្ហោះតាមប៉េងប៉ោងទៅកាន់កូរ៉េខាងជើងជាមូលហេតុនៃការចម្លងជំងឺកូវីដ-១៩ទៅក្នុងប្រទេសកុម្មុយនិស្តមួយនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា នេះ។

ប្អូនស្រី​លោក គីម ជុងអ៊ុន ព្រ​មាន​តបត​កូរ៉េ​ខាងត្បូង​ដោយ​ចោទ​ថា ​ប្រទេស​នេះ​ជា​អ្នក​ចម្លង​ជំងឺ​កូវីដ-១៩​ទៅ​ឱ្យ​កូរ៉េ​ខាង​ជើង​

ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​បាន​ចោទ​ប្រកាន់​កូរ៉េខាងត្បូង​ថា បាន​បង្ក​ឱ្យ​មាន​ការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩​នៅក្នុង​ប្រទេស​របស់​ខ្លួន ហើយ​បាន​ព្រមាន​តបត ខណៈ​ទីក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​ពី​ជ័យជំនះ​លើ​ជំងឺកូវីដ-១៩។

ទិដ្ឋភាពនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បង្ហាញឱ្យឃើញពីទឹកទន្លេ Han ហូរព្រៀបដោយសារតែភ្លៀងធ្លាក់ខ្លាំង។

មនុស្ស​យ៉ាង​ហោចណាស់​៨នាក់​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង

អាជ្ញាធរបាននិយាយនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោចណាស់៨នាក់បានស្លាប់នៅក្នុងនិងជុំវិញទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង ត្រឹមតែរយៈពេលមួយយប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានផ្ដាច់ចរន្តអគ្គិសនី បណ្ដាលឱ្យបាក់ដី និងលិចផ្លូវថ្នល់និងផ្លូវក្រោមដី។

រូបភាពរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Il Sung និង Kim Jong Il នៅលើអគាររដ្ឋាភិបាលក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៨។

កូរ៉េខាងត្បូង​គ្រោង​ផ្ដល់​វ៉ាក់សាំង​ដល់​កូរ៉េខាងជើង បន្ទាប់​ពី​ប្រទេស​នេះ​មាន​ករណី​ស្លាប់​ដំបូង​ដោយ​ជំងឺ​កូវីដ-១៩

ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេស​របស់ខ្លួន​គ្រោងនឹងផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់ផ្នែក​វេជ្ជសាស្រ្តមួយ​ចំនួនផ្សេង​ទៀតដល់ប្រទេសក្បែរខាងគឺកូរ៉េខាងជើង។

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Kim Boo-kyum ក្នុងកិច្ចប្រជុំមួយកាលពីដើមខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ 김부겸)

កូរ៉េខាងត្បូង​ប្រកាស​លើកលែង​កាតព្វកិច្ច​ពាក់ម៉ាស​នៅ​ទី​សាធារណៈ

ប្រទេស​កូរ៉េខាងត្បូង នឹងលើកលែងកាតព្វកិច្ចពាក់ម៉ាស​នៅទីសាធារណៈ ដោយផ្ដើមអនុវត្តចាប់ពីសប្ដាហ៍​ក្រោយទៅ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង​ទាក់ទងនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។

ទូតកម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង ថា​អំពើ​ហិង្សា​ក្នុង​នាម​ខ្មែរ​ដូចគ្នា​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ជាតិ

ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ​បានចេញសេចក្ដីប្រកាសមួយដោយប្រតិកម្មមិនគាំទ្រចំពោះទង្វើនិងសកម្មភាពរបស់បុគ្គលមួយក្រុមតូចដែលបានបង្ករបួសស្នាម និងភាពចលាចល ក្នុងទឹកដីកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ