ទាយាទ​ក្រុមហ៊ុន Samsung ជាប់​ចោទ​ពី​បទ​សូក​ប៉ាន់ និង​ស្បថ​បំពាន​ ខណៈ​សវនការ​ចាប់​ផ្ដើម

លោក លី ជែយ៉ុង នាយករងក្រុមហ៊ុន Samsung Electronics (រូបភាពពីទីភ្នាក់ងារ​ AFP)

ទាយាទ​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន Samsung បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​កាល​ពី​ថ្ងៃ​ម្សិល​មិញ សម្រាប់​ការ​ចាប់​ផ្ដើម​សវនការ​ទៅ​លើ​សំណុំ​រឿង​បោក​បញ្ឆោត ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​នយោបាយ ដែល​បាន​ទាញ​អ្នកស្រី ផាក ហ្គឹនហេ ឲ្យ​ធ្លាក់​ចេញ​ពី​តំណែង។ នេះ​ដោយ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក លី ជែយ៉ុង នាយក​រង​ក្រុមហ៊ុន Samsung Electronics ត្រូវ​បាន​គេ​នាំ​ឡើង​តុលាការ​មួយ​ស្ថិត​នៅ​កណ្ដាល​ទីក្រុង​សេអ៊ូល ជាមួយ​ដៃ​ជាប់​ខ្នោះ។

លោក លី ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ខែ​កុម្ភៈ​នោះ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ផ្ដល់​ប្រាក់​ជិត ៤០​លាន​ដុល្លារ ទៅ​ដល់​អ្នកស្រី ផាក ហ្គឹនហេ និង​មិត្ត​ភក្តិ​ជិត​ដិត​អ្នក​ស្រី ផាក គឺ​អ្នក​ស្រី ឆយ ស៊ុនស៊ីល ជា​សំណូក​មួយ​ដើម្បី​គាំ​ទ្រ​គោល​នយោបាយ។

ចំណែក​ឯ​នាយក​ប្រតិបត្តិ ៤​រូប​ទៀត​របស់​ក្រុមហ៊ុន Samsung ក៏​ត្រូវ​បាន​តុលការ​ចោទ​ប្រកាន់​ផង​ដែរ។

រដ្ឋ​អាជ្ញា​ពិសេស លោក ផាក យ៉ុងស៊ូ និយាយ​នៅ​ពេល​បើក​សវនការ​ថា សំណុំ​រឿង​លោក លី គឺ​ជា​ករណី​មួយ​មាន​ឫស្ស​គល់​ជ្រៅ ពាក់​ព័ន្ធ​នឹង​ទំនាក់​ទំនង​មិន​ល្អ​រវាង​ក្រុម​អ្នក​នយោបាយ និង​ក្រុម​អ្នក​ជំនួញ។

ប្រធានាធិបតី​អស់​អំណាច អ្នកស្រី ផាក ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ឃុំ​កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​តុលាការ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​អ្នកស្រី ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុក​រលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ